សេចក្តីដកស្រង់ ការសំណេះសំណាលជាមួយសិស្សនិទ្ទេស A

សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ជាពិសេសក្មួយៗ ហៅក្មួយៗវាមិនសមទៀត ក្មួយៗ ត្រូវជាឪពុកម្តាយនៅខាងក្រោមនោះទេ អានោះបានត្រូវ, ចៅៗដែលជាជ័យលាភីនិទ្ទេស A ទាំងអស់, សូមគោរពផងដែរ ចំពោះមាតាបិតា អាណាព្យាបាល ដែលខ្ញុំបានឆ្លៀតជួបនៅខាងក្រោមអម្បាញ់មិញនេះ! ដរាបណាគណបក្សប្រជាជននៅតែឈ្នះឆ្នោត នៅតែបន្តការជួបជាមួយសិស្សនិទ្ទេស A និងកម្មករ/ការិនី ថ្ងៃនេះ យើងមានពិធីជួបជុំគ្នាសារជាថ្មីម្តងទៀត ដូចដែលខ្ញុំបានបញ្ជាក់ប្រាប់កាលពីមុនៗហើយថា រៀងរាល់ឆ្នាំ គឺខ្ញុំត្រូវជួបជាមួយនឹងសិស្ស ដែលប្រឡងជាប់និទ្ទេស A ប៉ុន្តែ ចំណុចនេះក៏មានលក្ខខណ្ឌរបស់វាផងដែរ។ បើសិនជាយើងមិនស្ថិតនៅក្នុងតំណែងជានាយករដ្ឋមន្រ្តីទេ បានសេចក្តីថា ទុកឱ្យនាយករដ្ឋមន្រ្តី ក្រោយ គេសម្រេចចិត្តខ្លួនគេថា ជួបឬមិនជួប រឿងរបស់គេ។ ដូចជាការជួបជាមួយកម្មករ/ការិនីដូចគ្នាដែរ នៅមុនការបោះឆ្នោតបានមកដល់ ខ្ញុំបានបញ្ជាក់ថា យើងផ្អាកមួយរយៈ ​ដើម្បីដំណើរការបោះឆ្នោត ហើយប្រ​សិនបើការបោះឆ្នោតនោះ គណបក្សប្រជាជនឈ្នះ ខ្ញុំទទួលបន្តជានាយករដ្ឋមន្រ្តី នឹងបន្តជួបជាមួយកម្មករតទៅទៀត។ ប៉ុន្តែ បើសិនគណបក្សប្រជាជនមិនឈ្នះទេ គឺទុកឱ្យអនាគតនាយករដ្ឋមន្រ្តីគេធ្វើការងារគេទៅចុះ ខ្ញុំមិនដណ្ដើមការងារគេនោះទេ។ ក៏ដូចគ្នាសម្រាប់សិស្សនិទ្ទេស A របស់យើង ឥឡូវវាច្បាស់ហើយថា នា​យករដ្ឋមន្រ្តី…

Details

សេចក្តីដកស្រង់សង្កថា ពិធីជួបសំណេះសំណាលជាមួយ ជ័យលាភីនិទ្ទេស A ឆ្នាំ ២០១៦

ជួប​ជាមួយសិស្សដែលបាននិទ្ទេស A ជាប្រចាំឆ្នាំ មុនឡើងមកដល់នេះ ខ្ញុំក៏បានចូលជួបមាតាបិតា អាណាព្យាបាលរបស់ក្មួយៗ នៅឯផ្នែកខាងក្រោម។ ដោយ​សារយើងមិនមានទីកន្លែងគ្រប់គា្រន់ យើងត្រូវរៀបចំនៅខាងលើនេះ គឺមានសិស្សជាប់និទ្ទេស A និង​នាយក​សា​លា និងអភិបាលរងខេត្តម្នាក់។ ការរៀបចំដំណើរលើកនេះ ត្រូវរៀបចំច្បាស់លាស់ មានការទទួលខុសត្រូវ ពេញលេញពីដើមដល់ចប់ ដែលក្នុងនោះ តម្រូវអោយ​អភិបាលរងខេត្តម្នាក់ និងប្រធានមន្ទីរអប់រំខេត្ត បូកនឹង​នាយកសាលាដែលមានសិស្សនិទ្ទេស A (ចូលរួម​ដែរ)។ ខ្ញុំគិតថា ជាដំណើរការដ៏រីករាយមួយដែលយើងបានជួបជុំគ្នានៅទីនេះប្រចាំឆ្នាំ។ ខ្ញុំគិតថា ធ្វើ(ការជួប​ជាមួយ​សិស្សបាននិទ្ទេសA) ជាប្រចាំឆ្នាំ។ ពិតហើយ ឆ្នាំទីមួយ គឺយើងមាន(សិស្សបាននិទ្ទេស A)តែ ១១ នាក់ទេ ហើយឆ្នាំទីពីរ គឺមាន ១០៨ នាក់។ ឯឆ្នាំទីបី គឺមាន ៤០៥ នាក់ ប៉ុន្តែទោះបីជាឡើង ១ ០០០ នាក់ ក៏ខ្ញុំត្រូវតែ​រក​វិធីដើម្បីជួបអោយបាន ដោយសារ(វាជា)កំណែទម្រង់ដែលហុចផ្លែផ្កា។ យើងបានទទួលផល​ហើយ ហើយ​ក៏​ទទួល​ស្វាគមន៍ពីសំណាក់មាតាបិតា អាណាព្យាបាល ក៏ដូចជាសង្គមទាំងមូលទទួលបាន​ទៅលើបញ្ហា​កំ​ណែទម្រង់​ក្នុងវិស័យអប់រំនេះ ពិសេសទាក់ទងនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយ​ភូមិ។ ខ្ញុំសូមមកឱកាសនេះ សំដែងនូវការអបអរសាទរ…

Details