សេចក្តីដកស្រង់ប្រសាសន៍ ថ្លែងសារស្តីអំពីការគ្រប់គ្រងផ្ទៃបឹងទន្លេសាប

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះថេរ៉ានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈ! បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់​! បឹងទន្លេសាប​គ្របដណ្ដប់ ៦ ខេត្ដ និងចែកជា ៣ តំបន់ បន្ទាប់ពីការធ្វើដំណើរចុះឡើងពីកម្ពុជាទៅសហរដ្ឋអាមេរិក ពីសហរដ្ឋអាមេរិកមកកម្ពុជា ហើយក៏ធ្វើដំណើរទៅកាន់តំបន់អឺរ៉ុប ថ្ងៃនេះមុនពេលដែលខ្ញុំព្រះករុណាខ្ញុំថ្លែង(សុន្ទរកថា)ចូលរួមការប្រជុំកំពូលអំពីអនាគតអាស៊ី … នៅក្នុងម៉ោង ១១ នេះ ខ្ញុំព្រះករុណាខ្ញុំឆ្លៀតយកឱកាសនេះទូលប្រគេន និងប្រកាសជូនជនរួមជាតិ​ដែលរស់នៅជុំវិញបឹងទន្លេសាប ទាក់ទងនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលទៅលើការអភិរក្ស(តំបន់ផ្ទៃ)​បឹង​ទន្លេសាប ទន្ទឹមគ្នានឹងការគិតគូរ(មួយចំនួន)ចំពោះប្រជាជននៅក្នុងតំបន់នោះ។ គេ(អាច)ដឹងបានហើយថា បឹងទន្លេសាបជាបឹងដ៏ធំមួយ ដែលមានទឹកនិងត្រីដ៏ច្រើនដែលចាំបាច់ត្រូវធ្វើការអភិរក្ស។ ​ បឹងទន្លេសាប​គ្របដណ្ដប់ ៦ ខេត្ដ រួមមានខេត្ត កំពង់ឆ្នាំង កំពង់ធំ សៀមរាប បាត់ដំបង ពោធិសាត់ និងខេត្តបន្ទាយ​មានជ័យ។ រយៈពេលកន្លងទៅ យើងបានបែងចែកតំបន់ទន្លេសាបជា ៣ តំបន់គឺ តំបន់ទី ១ ជា​តំបន់រស់នៅរបស់ប្រជាជន ដែលអាចចុះបញ្ជីដីធ្លីនិងផ្ដល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ។ តំបន់ទី ២ ជាតំបន់នៅ​​ចន្លោះរវាងតំបន់ ១ និង តំបន់ ៣ (ដែលអាច)អនុញ្ញាតឲ្យប្រជាពលរដ្ឋចូលអាស្រ័យផលនៅក្នុងទីតាំងដែលធ្លាប់មាន​កន្លងមក។ ឯតំបន់ទី ៣ ជាតំបន់ព្រៃលិចទឹក…

Details

ដកស្រង់ប្រសាសន៍ជាសារសំឡេង ពាក់ព័ន្ធនឹងបញ្ហាទន្ទ្រានយកដី នៃបឹងទន្លេសាប

សម្ដេច ឯកឧត្តម លោកជំទាវ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ថ្ងៃនេះ ខ្ញុំចេញសារសំឡេង ប៉ុន្តែសារសំឡេងរបស់ខ្ញុំម្ដងនេះ មិនសំដៅទៅលើជំងឺ កូវិដ-១៩ ដូចមុនៗនោះទេ។ សារសំឡេងថ្ងៃនេះ សំដៅដោះស្រាយបញ្ហាដ៏ធំមួយ ដែលបាននិងកំពុងកើតនៅក្នុងតំបន់ទន្លេសាបរ​​បស់យើង។ យោងតាមរបាយការណ៍ស្រាវជ្រាវដែលរាជបណ្ឌិត្យសភា ដឹកនាំដោយបណ្ឌិតសភាចារ្យ សុខ ទូច ធ្វើការសិក្សាស្រាវជ្រាវអំពីបឹងទន្លេសាប បាននិងឃើញអំពីស្ថានភាពដែលគួរឱ្យបារម្ភ និងទាមទារឱ្យមានការដោះស្រាយជាបន្ទាន់។ នោះគឺការកាប់នូវព្រៃលិចទឹកជាតំបន់ស្នូល ដែលជាតំបន់ត្រូវការពារ យ៉ាងអនាធិបតេយ្យនៅក្នុងខេត្តមួយចំនួន ជាពិសេស​ នៅក្នុងក្របខណ្ឌនៃខេត្តកំពង់ឆ្នាំង ហើយអាចនឹងមានខេត្តមួយចំនួនផ្សេងទៀត។ អនាធិបតេយ្យបែបនេះ គឺមិនអាចទទួលយកបានទេ ហើយក៏មិនអាចអត់ឱនឱ្យបានដែរ សម្រាប់មន្រ្តីដែលធ្វើការងារពាក់ព័ន្ធជាមួយនឹងការគ្រប់គ្រងដែនដីជាខេត្ត ជាស្រុក ឬក៏មន្រ្តីដទៃទៀត ដែលបានចូលទៅពាក់ព័ន្ធ ដើម្បីបង្កើតជាការកាប់ទន្រ្ទាន​យកដីធ្លីនៅទីនោះ។ ប្រជាពលរដ្ឋក៏ដូចគ្នា យើងមិនអាចនឹងទទួលយកបានទេ នូវការកាប់ទន្ទ្រានដីនៅក្នុងព្រៃលិចទឹក នៃតំបន់ទន្លេសាបរបស់យើង។ ដូច្នេះ ដើម្បីការពារនូវបឹងទន្លេសាបរបស់យើង ដែលកំពុងតែរងគ្រោះស្រាប់ ដោយការគោករាក់ និងការបាត់បង់ព្រៃឈើ ដោយការបំផ្លិចបំផ្លាញពីក្រុមជនអនាធិបតេយ្យទៅហើយនោះ ចាំបាច់ត្រូវតែមានវិធានការ ដែលខ្ញុំដាក់ចេញ៖ ដំបូង ប្រគល់ឱ្យអភិបាលខេត្តនៅតាមតំបន់ទន្លេសាបទាំងអស់ ទទួលខុសត្រូវទៅលើបញ្ហា ពិនិត្យមើល និងទប់ស្កាត់ជាបន្ទាន់នូវការកាប់រានដីព្រៃលិចទឹក ដែលនឹងឈានទៅដល់ការកើតឡើងវិញ បន្ទាប់ពីទឹកសម្រកនេះ ហើយក៏ត្រូវគ្រប់គ្រងផងដែរ ជាមួយនឹងដីដែលបានកាប់(ទន្ទ្រាន)រួចហើយ។…

Details