សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត នៅសួនឧស្សាហកម្មកាណាឌីយ៉ា

សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា! ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជុំបងប្អូនកម្មករ/ការិនី នៅសួនឧស្សាហកម្មកាណាឌីយ៉ា ដែលមានចំនួនជាង ១ ម៉ឺននាក់ នៅក្នុងពេលនេះ។ ខ្ញុំសូមអរគុណ ចំពោះបដិសណ្ឋារកិច្ច និងការទទួល ដ៏រាក់ទាក់ពីសំណាក់ក្មួយៗកម្មករ/ការិនី ហើយនេះក៏ជាពេលវេលាសមស្របមួយ ដែលបើកឱកាសអោយ ខ្ញុំធ្វើដំណើរមកកាន់ទីកន្លែងកម្មករដោយផ្ទាល់។ ដំបូងវត្តមានតាមសមរភូមិ ការចរចារសន្តិភាព ក្រោយមកតាមវាលស្រែ ឥឡូវតាមរោងចក្រ ប្រហែលជាជីដូនជីតា ឪពុកម្តាយ ហើយកាលពីក្មួយនៅតូចៗ ប្រហែលជាអាចឃើញពូ ខ្លួនខ្ញុំនេះធ្វើដំ​ណើរ​ទៅកាន់កន្លែងនេះកន្លែងនោះ។ នៅពេលសម័យសង្គ្រាម គេបានឃើញពូនៅឯលេណដ្ឋាន នៅឯះ ្លេៅលើកម្មការិនីោជន៍ងការងារត ២ អាណតថ្ងៃ ០១ មករា ២០១៨ ទៅរជាជួរ​មុខ ដើម្បីសួរសុខទុក្ខកងទ័ពផង និងម្ខាងទៀត ដើម្បីនឹងធ្វើការចរចាស្វែងរកដំណោះស្រាយសន្តិ​ភាព​នៅ​កម្ពុជាផងដែរ។ បន្ទាប់ទៅ គេបានឃើញនូវវត្តមានរបស់ពូនៅច្រើនកន្លែង នៅឯតំបន់វាលស្រែទីជនបទ តាម​រយៈសកម្មភាពនៅជាមួយនឹងកសិករ​ ដើម្បីដោះស្រាយបញ្ហាកង្វល់របស់កសិករនៅពេលនោះ ទាក់​ទង​ទៅនឹងផលិតកម្មស្រូវរបស់យើង ដែលធ្វើអោយព្រះរាជាណាចក្រកម្ពុជារបស់យើង បានឈានពីប្រ​ទេស​​ដែលមានការខ្វះខាតស្បៀង ការខ្វះខាតអង្ករ ទៅជាប្រទេសដែលមានសល់ស្រូវជាង ៥…

Details