សេចក្តីដកស្រង់ សង្កថា ក្នុងពិធីបញ្ចុះខណ្ឌសីមា ព្រះវិហារ វត្តកែវមុនី (ហៅវត្តអង្គរបាន)

ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះមេគណ ព្រះតេជព្រះគុណ ព្រះអនុគណ ព្រះថេរានុថេរៈ គ្រប់ព្រះអង្គជាទីសក្ការៈ ហាគឹមទួន នៃសាសនិកឥស្លាម និងបងប្អូន សាសនិកឥស្លាមដែលបានអញ្ជើញ ចូលរួមនៅក្នុងឱកាសនេះ។ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា អ៊ំ មាមីង បងប្អូន ជនរួមជាតិទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពិធីបញ្ចុះខណ្ឌសីមាព្រះវិហារវត្តកែវមុនី ហៅវត្តថ្មីដែលជាទីគោរព នឹករលឹករបស់ ខ្ញុំទាំងពីរករុណាខ្ញុំ។ ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមាននូវការរីករាយ ដែលបានអញ្ជើញមកចូលរួមជាមួយនឹងព្រះតេជព្រះគុណ ព្រះ​សង្ឃគ្រប់ព្រះអង្គ ចូលរួមជាមួយនឹង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិ ដើម្បីធ្វើពិធីបញ្ចុះខណ្ឌសីមា ជាកិច្ចបង្ហើយបុណ្យ សម្រាប់ព្រះវិហារនៅវត្តកែវមុនី ហៅវត្តថ្មី។ ដែល ខ្ញុំព្រះ​ករុណា​ខ្ញុំ សុំយកឱកាសនេះថ្លែងអំណរព្រះគុណចំពោះព្រះតេជព្រះគុណ ព្រះចៅអធិការ គណកម្មការ អាចារ្យ​វត្ត ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្តដែលបានផ្តល់កិត្តិយសឲ្យខ្ញុំព្រះករុណាខ្ញុំ បានកាត់ឬសសីមា និង​ចូល​រួមនៅក្នុងពិធីបុណ្យនៅក្នុងថ្ងៃនេះ។ ការសប្បាយរីករាយរបស់ខ្ញុំព្រះករុណាខ្ញុំនៅត្រង់ថា ទោះបីជាខ្ញុំ​ព្រះ​ករុណា​ខ្ញុំ មិនបានចូលរួមវិភាគទាននៃដំណើរការនៃការសាងសង់នេះក៏ដោយ ក៏ប៉ុន្តែ…

Details