សុន្ទរកថា និងប្រសាសន៍ក្រៅសន្ទរកថា, ពិធីបិទសន្និបាតបូកសរុបការងារកសិកម្មរុក្ខាប្រមាញ់ និង នេសាទ ឆ្នាំ ២០១៥-២០១៦ និងទិសដៅការងារឆ្នាំ ២០១៦-២០១៧

ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ បងប្អូនតំណាង​កសិករ និង អង្គសន្និបាតទាំងមូលជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីរីករាយ ដោយបានមកចូលរួមក្នុងពិធីបិទ «សន្និបាតបូក​សរុប​ការងារកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ ឆ្នាំ ២០១៥-២០១៦ និងទិសដៅការងារ ឆ្នាំ ២០១៦-២០១៧» នាពេលនេះ។ ជាបឋម​ខ្ញុំសូមសំដែងនូវការស្វាគមន៍ចំពោះឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និង បងបូនតំណាងកសិករ ឆ្នើមទូទាំងប្រទេស ដែលបានអញ្ជើញចូលរួម ក្នុងពិធីបិទសន្និបាតដ៏មានអត្ថន័យនេះ ។ តាមរយៈរបាយការណ៍របស់ឯកឧត្តម វេង សាខុន រដ្ឋមន្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បាន​បង្ហាញថា នៅឆ្នាំ  ២០១៥ កន្លងទៅនេះ ទោះបីជាប្រទេសយើងបាន​ទទួល​រង​នូវបាតុភូតគ្រោះធម្មជាតិ ពិសេសគ្រោះរាំងស្ងួត ដែលបានអូសបន្លាយ កាលពីដើមរដូវ​វស្សា​រយៈពេលយូរក៏ដោយ ក៏វិស័យ​កសិកម្ម​យើង​មានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ជាក់ស្តែង យើងទទួលបានផលិតផលស្រូវសរុបក្នុងបរិមាណជាង ៩,៣៣ លានតោន និងអតិរេកស្បៀង ប្រមាណ ៤,៦…

Details