ការដកស្រង់សង្កថា ពិធីសម្ពោធមហាកុដិ តេជោរ៉ានីរតនៈ វត្តប្រជុំនទី (ហៅវត្តក្រពើហា)

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ សម្តេចព្រះសង្ឃនាយក សម្តេច ព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ! ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី លោកយាយ លោកតា លោកអ៊ំ មាមីង បងប្អូនជនរួមជាតិ ជាទីគោរពស្រឡាញ់! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ និងភរិយា​ រីករាយ ដែលបានមកចូលរួមសម្ពោធដាក់ឲ្យប្រើប្រាស់ នូវមហាកុដិដ៏ធំ នៅ​វត្ត​​ប្រជុំ​ន​ទី ហៅវត្តក្រពើហា។ ខ្ញុំព្រះករុណាខ្ញុំ​ សុំអរព្រះគុណចំពោះ ព្រះតេជព្រះគុណព្រះចៅអធិការ ញ៉ែម សុភ័ក្រ្ត ដែលបានផ្តល់កិត្តិយសឲ្យ ខ្ញុំព្រះករុណាខ្ញុំ និងភរិយា បានមកចូល​រួមសម្ពោធ​ដាក់ឲ្យ​ប្រើ​ប្រាស់​នូវ​មហា​កុដិ ដែលដាក់ឈ្មោះថា តេជោរ៉ានីរតនៈ។ កាលពីថ្ងៃទី ៩ ខែ ឧសភា ឆ្នាំ ២០០៨ ពេលនោះ ខ្ញុំព្រះ​ករុ​ណា​ខ្ញុំ បានមកកាន់ទីនេះ ដើម្បីកាត់ប្ញសសីមា ដោយពេលនោះក៏បានប្រកាស​កសាង​នូវ​​សមិទ្ធផលមួយចំនួន រាប់​ទាំងមហាកុដិនេះផងដែរ។ ចំណងទាក់ទង រវាងពុទ្ធិចក្រ និងអាណាចក្រ មិនអាចកាត់ផ្តាច់ចេញពីគ្នាបានទេ ខ្ញុំព្រះករុណាខ្ញុំ ស្តាប់ដោយយកចិត្តទុកដាក់ អំពីវឌ្ឍនភាពទាំងឡាយនៅក្នុងក្របខណ្ឌខេត្ត ក៏ដូចជា…

Details