សេចក្តីដកស្រង់ប្រសាសន៍ ពិធីជំនួបប្រចាំឆ្នាំ និងពិសាអាហារសាមគ្គីជាមួយសមាគមសម្ព័ន្ធខ្មែរ-ចិននៅកម្ពុជា

ឯកឧត្តម វ៉ាង វិនទៀង អគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា​ សម្ដេច ឯកឧត្តម លោកជំទាវ​ អស់លោក លោកស្រី នាងកញ្ញា ! សមាគមសម្ព័ន្ធខ្មែរ-ចិន រួមចំណែកដល់ស្ថេរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច និងកំណើនសេដ្ឋកិច្ច ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបាន​ជួបអស់លោកអ្នកសាជាថ្មីម្ដងទៀត បន្ទាប់ពីមួយឆ្នាំមុន​ ដែលយើង​បានជួបគ្នានៅទីនេះ នៅក្នុងថ្ងៃទី ១០ ខែមេសា​ ឆ្នាំ ២០១៨។ មួយឆ្នាំក្រោយ ការជួបគ្នានោះមានព្រឹត្ដិការណ៍​មួយចំនួនបានឆ្លងកាត់​ ដូចឯកឧត្តម ពង្ស ខៀវសែ បានលើកឡើងក្នុងរបាយការណ៍គាត់អម្បាញ់មិញ​នេះ។ ខ្ញុំពិតជាមានមោទនភាពដោយសារការចូលរួមចំណែកពីសមាគមសម្ព័ន្ធខ្មែរ-ចិន នៅកម្ពុជា ដែលក្នុងនោះ​ ក៏បានរួមចំណែកយ៉ាងធំធេងចំពោះស្ថេរភាពនយោបាយ ម៉ាក្រូសេដ្ឋកិច្ច ដែលនាំទៅដល់ការលូតលាស់កំណើនសេដ្ឋកិច្ច​ ឆ្នាំ ២០១៨ រហូតដល់ ៧,៥ %។ ខ្ញុំសូមយកឱកាសនេះ ដើម្បីសម្ដែងនូវការស្វាគមន៍យ៉ាងកក់​ក្ដៅ​ចំពោះអ្នកទាំងអស់ដែលបាន​អញ្ជើញចូលរួមនៅឱកាសនេះ។ អរគុណ ការបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា​ បើតាមលោកប្រធានសមាគម ពង្ស ខៀវសែ ​​​បានឲ្យដឹងថា ថ្ងៃនេះ ក៏មានបងប្អូនជនជាតិចិន ដែលមកពីប្រទេសចិន​មួយចំនួនផងដែរ។ ខ្ញុំសូមស្វាគមន៍​នូវការចូលរួមនៅទីនេះ​ នៅក្នុងពេលវេលា…

Details

សេចក្តីដកស្រង់ប្រសាសន៍សង្កថា ពិធីបញ្ចុះបឋមសិលាសាងសង់មន្ទីរពេទ្យបង្អែកកម្ពុជា-ចិន

ឯកឧត្តម Wang Wentian អគ្គរដ្ឋទូតវិសាមញ្ញ​ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម អស់លោក លោកស្រី​ លោកយាយ លោកតា បងប្អូនជនរួមជាតិទាំងអស់ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ។ ដំបូងអនុញ្ញាតឲ្យខ្ញុំបានសុំសួរសុខទុក្ខចំពោះបងប្អូនទាំងអស់ដែលបានមកកាន់ទីនេះ ដែលក្នុងនោះក៏មានមួយចំនួនបានស្គាល់ខ្ញុំតាំងពីជាង ៤០ ឆ្នាំមុនឯណោះ ហើយថ្ងៃនេះខ្ញុំក៏សុំអភ័យទោសដែលមិនអាច និងធ្វើការសន្ទនាគ្នា សំណេះសំណាលជាមួយនឹងការជួបមុខហើយ គ្រាន់តែបានជួបមុខតែប៉ុណ្ណោះ ហើយមានក្មួយស្រីម្នាក់ កាលពីដើម ហៅថាកូនត្រេនៗ ឥឡូវគេទៅជាសមាជិកក្រុមប្រឹក្សាស្រុក …។ តំបន់នេះមានប្រវត្តិសាស្ត្រចងចាំមិនភ្លេចនៅក្នុងជីវិតដ៏កំសត់កម្រ តំបន់នេះគឺជាតំបន់ប្រវត្តិសាស្ត្រមួយដែលខ្ញុំចងចាំមិនភ្លេចនៅក្នុងជីវិតដ៏កំសត់កម្រ ដែលបងប្អូននៅក្នុងតំបន់នេះបានទទួលបីបាច់ ថែរក្សាខ្លួនខ្ញុំ នៅក្នុងកាលៈទេសៈដ៏លំបាកបំផុត។ នោះគឺពេលវេលាដែលយើងប្រយុទ្ធប្រឆាំងនឹងការឈ្លានពានរបស់ពួកចក្រព័ទ្ធ និងរបប លន់ នល់ ដែលបានធ្វើការឈ្លានពានប្រទេសរបស់យើង ។ ទឹកដីដ៏កំសត់នៅទីនេះ ក៏ជាកន្លែងរងរបួស ហើយចុងក្រោយនៅទីនេះមិនឆ្ងាយប៉ុន្មានដែលខ្ញុំត្រូវពិការភ្នែក ទីកន្លែងរៀបអាពាហ៍ពិពាហ៍ក៏នៅមិនឆ្ងាយពីទីនេះ។ បើយើងចង្អុលទៅច្រាប ឆ្វេងដៃ អាហ្នឹងគឺកន្លែងរៀបការ រួចចុះបើយើងចង្អុលទៅភូមិខ្នារ ត្រង់ណា? ខាងក្រោយនេះ អាហ្នឹងកន្លែងចាប់ផ្ទៃកូនទី ១ រួចតាហៀវនៅត្រង់ណា? អាហ្នឹងកន្លែងចាស់ៗឲ្យដេក ប៉ុន្តែបំបែកយើងប្តីប្រព​ន្ធមិនឲ្យដេកជាមួយគ្នា ក្រែងលោយើងគឺថារត់តាមគ្នា។ ប្រវត្តិកំសត់កម្រនៅទីនេះ អញ្ចឹងបានសុំអធ្យាស្រ័យពីសំណាក់បងប្អូនដែលពីដើមធ្លាប់ស្គាល់ ហើយឥឡូវនេះ យើងមិនបានពិគ្រោះពិភាក្សាគ្នាទៅតាមការចង់បានរបស់បងប្អូន។…

Details