សង្កថា ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការភូមិកុមារ SOS ខេត្តព្រៃវែង

លោកបណ្ឌិត Dereje Wordofa ប្រធានភូមិកុមារ SOS អន្តរជាតិ និងគណៈប្រតិភូ! សម្តេច ឯកឧត្តម លោកជំទាវ អស់លោក/ស្រី បងប្អូនជនរួមជាតិជាទីស្រឡាញ់! សម្ពោធដាក់ឱ្យប្រើប្រាស់ភូមិកុមារ SOS នៅខេត្តព្រៃវែង ដែលជាភូមិទី ៧ ថ្ងៃនេះ យើងសប្បាយរីករាយ ក្នុងភាពជាដៃគូដ៏រឹងមាំ រវាងរាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹងភូមិកុមារ SOS។ យើងសម្ពោធដាក់ឱ្យប្រើប្រាស់ភូមិកុមារ SOS នៅខេត្តព្រៃវែង ដែលជាភូមិទី ៧ បន្ទាប់ពីការចាប់ផ្តើម​របស់យើងនៅចុងទសវត្សរ៍ ១៩៩០ ដែលចាប់ផ្តើមសម្ពោធដាក់ឱ្យប្រើប្រាស់ជាលើកដំបូងនៅទីក្រុងភ្នំពេញ នាឆ្នាំ ២០០២។ អម្បាញ់មិញ ឯកឧត្តម វង សូត បានធ្វើរបាយការណ៍ពាក់ព័ន្ធ ហើយលោកបណ្ឌិតប្រធានអង្គការក៏បាននិយាយពាក់ព័ន្ធជាមួយនឹងបញ្ហាការធ្វើនៅទីនេះ ក៏ដូចជាធ្វើនៅទីកន្លែងដទៃទៀត។ ខ្ញុំមិនអាចបំ​ភ្លេចបាននូវការខិតខំរបស់យើងក្នុងភាពជាដៃគូ ដែលយើងបានធ្វើរួមគ្នា ដែលចាប់ផ្តើមពីភូមិកុមារ SOS នៅទីក្រុងភ្នំពេញ ឆ្នាំ ២០០២ ដាក់ឱ្យប្រើប្រាស់ដោយខ្ញុំនិងលោកប្រធាន Helmut Kutin ដែលបានចូលនិវត្តទៅហើយនោះ។ ហើយតាមសួរ គាត់កំពុងទស្សនកិច្ចនៅប្រទេសវៀតណាម។ ឆ្នាំ ២០០៣…

Details

សុន្ទរកថា ក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន លើកទី ២៧ និងកិច្ចប្រជុំពាក់ព័ន្ធ

ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ប្រធានកិច្ចប្រជុំរដ្ឋមន្រ្តីដឹកជញ្ជូនអាស៊ាន; ឯកឧត្តមរដ្ឋមន្ត្រីដឹកជញ្ជូនអាស៊ាន; ឯកឧត្តមអគ្គលេខាធិការអាស៊ាន; ឯកឧត្តម, លោកជំទាវ, លោក, លោកស្រី! ថ្ងៃនេះ ខ្ញុំពិតជាមានកិត្តិយស ដែលបានចូលរួមជាអធិបតីក្នុងពិធី​បើកកិច្ចប្រជុំរដ្ឋមន្ត្រីដឹកជញ្ជូន អាស៊ានលើកទី ២៧ និងកិច្ចប្រជុំពាក់ព័ន្ធ តាមប្រព័ន្ធវីដេអូ។ ក្នុងបរិបទបច្ចុប្បន្ននេះ, ក្រៅពីការប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងការរៀបចំយុទ្ធសាស្រ្តស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ, ពិភពលោក ក៏បាននិងកំពុងប្រឈមនឹងបញ្ហារួមជាច្រើន ដូចជា ការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ សង្គ្រាមពាណិជ្ជកម្ម និងការប្រែប្រួលអាកាសធាតុ ជាដើម។ ក្នុងកម្រិតតំបន់, ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមទាំងនេះ ប្រកបដោយវិបុលភាព និងសម្រាប់ជាប្រយោជន៍ដល់តំបន់អាស៊ាន, កម្ពុជាយល់ថា អាស៊ានត្រូវប្រកាន់ខ្ជាប់នូវ ទស្សនៈពហុភាគីនិយម និងរួបរួមសាមគ្គីគ្នាជាធ្លុងមួយ ស្របតាមទិសស្លោក យើងយកចិត្តទុកដាក់, យើងត្រៀមលក្ខណៈ, យើងរីកចម្រើន (“We Care, We Prepare, We Prosper”)។ ជាជំហានទៅមុខ កម្ពុជាយល់ថា ការជំរុញការធ្វើសមាហរណកម្មសហគមន៍អាស៊ាន តាមគន្លងប្រក្រតីភាពថ្មី គឺជាកិច្ចការចាំបាច់ និងសមស្រប ដើម្បីបង្កើតជាកម្លាំងមួយដ៏ធំ សំដៅប្រែក្លាយអាស៊ានទាំងមូលទៅជាតំបន់មួយដែលមានភាពធន់, ភាពប្រកួតប្រជែង…

Details

សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាល និងពិសាបាយសាមគ្គីជាមួយគ្រីស្តបរិស័ទ

ថ្លែងអំណរគុណចំពោះគ្រីស្ទបរិស័ទដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជាដំបូង អនុញ្ញាតឱ្យខ្ញុំសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះព្រឹទ្ធាចារ្យ បូជាចារ្យ គ្រូបង្រៀន ថ្នាក់ដឹក នាំ និងគ្រីស្ទបរិស័ទទាំងអស់ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ហើយសូមព្រះយេស៊ូគ្រីស្ទប្រទានពរជ័យសម្រាប់អស់លោកអ្នកទាំងអស់។ ថ្ងៃនេះជាថ្ងៃថ្មីមួយទៀត ដែលយើងសន្យាជួបគ្នាប្រចាំឆ្នាំ។ មួយឆ្នាំកន្លងផុតទៅ យើងបានធ្វើកិច្ចការជាច្រើនដើម្បីរួមចំណែកកសាងប្រទេសជាតិរបស់យើង។ ខ្ញុំសូមយកឱកាសនេះដើម្បីថ្លែងជូននូវការកោតសរសើរ និងថ្លែងអំណរគុណយ៉ាងកក់ក្តៅចំពោះ គ្រីស្ទបរិស័ទទាំងអស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលបានរួមចំណែកយ៉ាងធំធេង សម្រាប់ការរក្សាសន្តិភាព និងការអភិវឌ្ឍ។ ជាពិសេស ក៏សូមថ្លែងអំណរគុណចំពោះគ្រីស្ទបរិស័ទ ដែលបានបោះឆ្នោតជូនគណបក្សកម្ពុជាក្នុងរយៈពេលកន្លងទៅ។ យើងបាននិយាយគ្នាហើយថា នៅពេលដែលមានវត្តមានរបស់ខ្ញុំជានា​យករដ្ឋមន្ត្រី យើងនឹងជួបគ្នាជាប្រចាំឆ្នាំ ហើយដោយសារតែការបោះឆ្នោតឆ្នាំទៅ គ្រីស្ទបរិស័ទមិនត្រឹមតែចូលរួមការបោះឆ្នោតប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏បានបោះឆ្នោតជូនគណបក្សប្រជាជន ដែលផ្តល់នូវលទ្ធភាពឱ្យខ្ញុំបន្តតំណែងជានាយករដ្ឋមន្ត្រី ទើបមានជំនួបនៅថ្ងៃនេះ។ Amen។ ជំនួបសាសនានឹងបន្តមាន ពីនេះដល់ ឆ្នាំ ២០២៣ និងបើបន្តជាប់ឆ្នោត ដល់ឆ្នាំ ២០២៨ ខ្ញុំសូមកោតសរសើរចំពោះ ឯកឧត្តម ទេសរដ្ឋមន្ត្រី ហឹម ឆែម ក្នុងរបាយការណ៍អម្បាញ់មិញទាក់ទងនឹងវឌ្ឍភាព នៃគ្រីស្ទបរិស័ទ នៃគ្រីស្ទសាសនា នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្នុងចំណុចនេះ ក៏ដូចជាពេលមុនៗ ដែលខ្ញុំគួរតែត្រូវបានបញ្ជាក់អំពីទំនាក់ទំនងទាក់ទងជាមួយនឹងសេរីភាពនៃជំនឿខាងសាសនា។ បញ្ហាចម្បងរបស់គណបក្សប្រជាជនកម្ពុជា ដែលបានប្រកាន់យកតាំងពីរំដោះ ៧ មករា…

Details