សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំគ្រឹស្តសាសនា ដើម្បីពង្រឹងសុខដុមភាវូបនីយកម្មវិស័យគ្រឹស្តសាសនានៅកម្ពុជា

ការជួបជុំជាលើកទី​ ២/មិនមានបញ្ញើ ព្រោះគោរពច្បាប់បោះឆ្នោត ឯកឧត្តម លោកជំទាវ  អស់លោក លោកស្រី ថ្នាក់ដឹកនាំនៃគ្រឹស្តសាសនិកគ្រប់ជាន់ថ្នាក់ ដែលបាន​អញ្ជើញ​ចូល​​រួមនៅក្នុងឱកាសនេះ។ ​ថ្ងៃនេះ គឺជាការជួបជុំលើកទី ២ របស់យើង ដែលឆ្នាំទៅគឺជាការជួបជុំលើកទីមួយ ហើយឆ្នាំនេះ តាមការព្រមព្រៀងគ្នារវាងយើង គឺក្នុងមួយឆ្នាំ យើងត្រូវជួបគ្នាម្ដង។ ឆ្នាំក្រោយ យើងនឹងមានការ​ជួប​គ្នាទៀត។ សម្រាប់ឆ្នាំនេះ ក្រសួងធម្មការ និងសាសនា បានលើកសំណើយឺតពេលបន្ដិច នោះគឺនៅត្រង់ថា អោយខ្ញុំជ្រើសរើសថ្ងៃ ១៨ ១៩ និង ២៥ ប៉ុន្តែប្រហែលជាអស់លោក លោកស្រីបានដឹងហើយថា ថ្ងៃទី ១៧ ខ្ញុំនៅប្រទេសចិន និងពាក់កណ្ដាលយប់ហើយបានមកដល់ប្រទេសវិញ។ ថ្ងៃទី ១៨ ខ្ញុំទៅ​ខេត្តកំពង់ស្ពឺ។ ដូច្នេះ ដោយសារតែមានការស្នើសុំដាក់នៅថ្ងៃទី ១៨ ១៩ និង ២៥ ខ្ញុំក៏សម្រេចយកការជួបជុំនៅថ្ងៃទី ២៥ នេះ។ តែថ្ងៃទី ២៥ នេះ ក៏ជាថ្ងៃក្រោយពេលដែលយើងបើកយុទ្ធនាការឃោសនាបោះឆ្នោត។ ដូច្នេះ ប្រសិនបើមាន​បញ្ហា​ការស្នើសុំ ឬក៏ពាក់ព័ន្ធជាមួយនឹងជំនួយអ្វីៗមួយ…

Details