សារលើហ្វេសប៊ុក អបអរសាទរកីឡាករ/ការិនី ដែលឈ្នះមេដាយមាស ក្នុងការប្រកួតកីឡា SEA Games លើកទី ២៩ នៅប្រទេសម៉ាឡេស៊ី

ខ្ញុំសូមអបអរសាទរដល់កីឡាប្រដាល់គុនខ្មែរ ឃឹម ឌីម៉ា ដែលទើបបានទទួលមេដាយមាស បន្ទាប់ពីបាន ប្រកួតឈ្នះកីឡាករថៃ និងកីឡាការិនី ស៊ន សៀវម៉ី ដែលបានប្រកួតឈ្នះកីឡាការិនីប្រទេសហ្វីលីពីន នៅក្នុងការប្រកួតកីឡាស៊ីហ្គេម (SEA Games) លើកទី ២៩ ដែលកំពុងប្រព្រឹត្តទៅនៅប្រទេសម៉ាឡេស៊ី នៅថ្ងៃនេះ។
រហូតមកដល់ពេលនេះ កម្ពុជាយើងទទួលបាន មេដាយមាស ៣ មេដាយប្រាក់ ២ និងមេដាយសំរឹទ្ធ ១២។
នេះជាមោទនភាពជាតិយើងទាំងមូល ហើយខ្ញុំក៏សូមជូនពរដល់កីឡាករ/កីឡាការិនីក្នុងផ្នែកវិញ្ញាសាដទៃទៀតទទួលបានជោគជ័យដូចគ្នា នៅក្នុងការប្រកួត SEA Games នៅប្រទេសម៉ាឡេស៊ី៕