ការដកស្រង់សេចក្តីអធិប្បាយ ក្នុងពិធីចែកសញ្ញាបត្រជូននិស្សិត នៃសាកលវិទ្យាល័យ ចេនឡា

ជម្រុញអោយស្រ្តីចាប់យកការសិក្សាអោយកាន់តែច្រើន ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកចូលរួមជាមួយនឹង ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ដើម្បីចែកសញ្ញាបត្រ សម្រាប់ជ័យលាភី ចំនួន ២.៨៣៨ នាក់ នៃសាកលវិទ្យាល័យចេនឡា។ ជាការកត់សម្គាល់ នៅក្នុងចំនួន(និស្សិត) ២.៨៣៨ នាក់នេះ មាននារីរហូតទៅដល់ ១.៥៨៧ នាក់ មានន័យថា ស្រ្តីច្រើនជាងបុរស។ នេះក៏ជាផ្នែកមួយនៃការកត់សម្គាល់របស់យើង ប៉ុន្តែ យើងក៏បានកត់សម្គាល់​ពី​បញ្ហានៅពេលដែលបញ្ចប់ថ្នាក់មធ្យមសិក្សាទុតិយភូមិ ស្រ្តី និងបុរស មានប្រហាក់ប្រហែលគ្នា។ នៅក្នុង​កម្រិត​បរិញ្ញាបត្ររង ស្រ្តី និងបុរស គឺប្រហាក់ប្រហែលគ្នា ប៉ុន្តែ នៅពេលឈានឡើងទៅខ្ពស់ គឺស្រ្តីទៅ​ជា​ទាប​ជាង។ ខ្ញុំសង្ឃឹមថា អ្វីដែលបានកើតឡើងនៅក្នុងសាកលវិទ្យាល័យចេនឡា ដែលទាក់ទងជាមួយនឹង​សមាស​ភាពយ៉េនឌ័រ ចំនួនអត្រាស្រ្តី គឺការបណ្ដុះបណ្ដាលធនធានមនុស្សនៅទីនេះក៏កាន់តែច្រើន។ ការបង្កើតអោយមាន គឺជារឿងលំបាក តែអ្វីដែលលំបាកជាង គឺការធ្វើអោយមាននិរន្តរភាព តាមរយៈរបាយការណ៍របស់សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យចេនឡា ដែល​អម្បាញ់​មិញនេះ នៃការ​បណ្ដុះ​បណ្ដាលធនធានមនុស្ស ចំណុចនេះ វាក៏បានក្លាយទៅសមិទ្ធផលថ្មីមួយទៀត​របស់សង្គមជាតិ​របស់​យើង។ ខ្ញុំសុំយកឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាល សុំសម្តែងនូវការកោតសរសើរ…

Details