សុន្ទរកថា ក្នុងពិធីចុះហត្ថលេខាជាផ្លូវការសន្ធិសញ្ញាបំពេញបន្ថែម លើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម

ឯកឧត្តម ង្វៀន ស៊ុនហ្វុក នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី​ ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ថ្នាក់ដឹកនាំជាន់ខ្ពស់វៀតណាម និងកម្ពុជា ឯកឧត្តម លោកជំទាវ លោក លោកស្រី ជនរួមជាតិកម្ពុជា និងវៀតណាម ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្តីរីករាយ ដោយបានចូលរួមជាមួយនឹងឯកឧត្តម ង្វៀន ស៊ុនហ្វុក នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចុះហត្ថលេខាជាផ្លូវការសន្ធិសញ្ញាបំពេញបន្ថែមលើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ និងបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម នៅរដ្ឋធានីហាណូយ នាពេលនេះ។ ពិធីចុះហត្ថលេខាលើឯកសារប្រវត្តិសាស្រ្តទាំងពីរនាថ្ងៃនេះ បានបញ្ជាក់យ៉ាងច្បាស់ថា ដំណោះស្រាយព្រំដែនរវាងប្រទេសទាំងពីរ បានបោះជំហានទៅមុខជាលំដាប់គួរឱ្យមានមោទនភាពបំផុត។ ការខិតខំរបស់ ឯកឧត្តម នាយករដ្ឋមន្រ្តីវៀតណាម និងខ្ញុំ រួមជាមួយគណៈកម្មការចម្រុះព្រំដែន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៃប្រទេសទាំងពីរ ក្នុងអំឡុងពេល ១៤ ឆ្នាំកន្លងមក បន្ទាប់ពីការចុះហត្ថលេខាលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ ២០០៥ រហូតមកដល់ពេលនេះ យើងសម្រេចបានលទ្ធផលប្រមាណជា ៨៤% នៅសល់តែ ១៦%…

Details