សារក្នុងហ្វេសប៊ុករបស់សម្តេចតេជោ ស្តីពី មូលហេតុ ៦ ចម្បង ដែលនាំអោយប្រជាពលរដ្ឋខ្មែរគាំទ្រគណបក្សប្រជាជនកម្ពុជាច្រើនលើសលុប

គណបក្សប្រជាជនកម្ពុជា លេខរៀងទី ២០ គឺជាគណបក្ស ដែលមានពលរដ្ឋខ្មែរគាំទ្រច្រើនជាងគេបំផុតទាំងនៅក្នុងប្រទេស និងក្រៅប្រទេស!

មូលហេតុមួយចំនួនតូចខាងក្រោម គឺបានធ្វើអោយបងប្អូនប្រជាពលរដ្ឋគាំទ្របោះឆ្នោតអោយគណបក្សប្រជាជន ដឹកនាំប្រទេសមកទល់សព្វថ្ងៃ៖

១) ជាគណបក្សដែលបានរំដោះប្រទេសពីរបបប្រល័យពូជសាសន៍ ដែលបានសង្រ្គោះជាតិពិតប្រាកដ។

២) ជាគណបក្សដែលរួមសុខរួមទុក្ខជាមួយពលរដ្ឋ ទោះបីប្រទេសជាតិស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ។

៣) ជាគណបក្សដែលបានថែរក្សាសុខសន្តិភាពយូរអង្វែង ដែលកំពុងផ្តល់ក្តីសុខដល់ពលរដ្ឋទូទាំងប្រទេស។

៤) ជាគណបក្សដែលផ្តល់ឱកាសដល់យុវជន និងកូនក្មួយកម្មករ។

៥) ជាគណបក្សដែលបានប្រែក្លាយកម្ពុជាពីវាលពិឃាត មកជាកម្ពុជាអច្ឆរិយៈ ស្មើមុខស្មើមាត់ជាមួយអន្តរជាតិ ដែលមានការទាក់ទាញបំផុតនៅក្នុងតំបន់។

៦) ជាគណបក្សតែ ១ គត់ ដែលសំបូរធនធានមនុស្ស មានសមត្ថភាពពេញលេញ និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដឹកនាំអភិវឌ្ឍន៍ប្រទេសអោយកាន់តែរីកចម្រើនយូរអង្វែង។

សូមអញ្ជើញបងប្អូនបោះឆ្នោតជូន “គណបក្សប្រជាជនកម្ពុជា” លេខរៀងទី ២០ នៅថ្ងៃបោះឆ្នោត ២៩ កក្កដា ២០១៨ ខាងមុខនេះ!

សេចក្តីដកស្រង់ប្រសាសន៍ ពិធីសម្ពោធសួនសត្វ ភ្នំពេញសាហ្វារី

សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី និងបងប្អូនជនរួមជាតិដែលបានចូលរួមក្នុង​ឱកាស​នេះ ជាទីនឹករលឹកពីខ្ញុំ។ ថ្ងៃនេះ យើងនេះទាំងអស់គ្នាមានការរីករាយ ដែលបានចូលរួមសម្ពោធដាក់អោយប្រើប្រាស់សួន​សត្វ​ភ្នំ​ពេញសាហ្វារី ដែលវិនិយោគដោយក្រុមហ៊ុន អិល វ៉ាយ ភី (LYP) គឺ លី យ៉ុង​ផាត់ តែម្ដង​។ ពិតមែន​ហើយវិស័យឯកជនបានចូលរួមការរីកចម្រើនសម្រាប់ទាំងអស់គ្នា​។ ខ្ញុំគិតថា គប្បីខ្ញុំត្រូវពន្យល់លើបញ្ហានេះបន្ដិចមុនពេលដែលចាប់ផ្ដើមបន្ដ។ ការវិនិយោគឯកជនបាន ចូលរួមអភិវឌ្ឍប្រទេស សំណង់នានា ការវិនិយោគបានប្រព្រឹត្ដទៅដោយវិស័យឯកជន ប៉ុន្ដែពេលសម្ពោធម្ដងៗ ក៏មានការចូល​រួម​របស់​ប្រជាជន។ តើនេះវាជាការខុសឆ្គង ឬជាការត្រឹមត្រូវ? មានការឃោសនាមួយចំនួនបានលើក​ឡើង​ថា យើង​បានធ្វើត្រឹមតែបម្រើឲ្យវិស័យឯកជនតែប៉ុណ្ណោះ។ យើងគួរសាកល្បងគិតរួមគ្នាមើលថា ប្រសិន​បើគ្មានវិ​ស័យឯកជនចូលរួមអភិវឌ្ឍប្រទេសទេ សួរថាតើរដ្ឋមួយអាចដោះស្រាយបញ្ហាបានឬទេ? វាមានតែប្រទេសដែល​អនុវត្ដនូវរបបបែបផែនការជារបបសេដ្ឋកិច្ចទីផ្សារ នៅតាមបណ្ដាប្រទេសសង្គមនិយមកាលពីពេល​ពីមុនតែ​ប៉ុណ្ណោះ ​ដែល​រដ្ឋ​គ្រប់គ្រងលើអ្វីៗទាំងអស់។ ប៉ុន្ដែ ​នៅក្នុងដំណាក់កាលនៃសេដ្ឋកិច្ចទីផ្សារ ហើយ​សូម្បី​​តែ​ប្រទេសដែលមានឯកបក្ស ដែល​មាន​បក្សកុំម្មុយនីស្ដដឹកនាំ ហើយជាប្រទេសសង្គមនិយម ក៏គេប្រើប្រាស់​នូវវិស័យឯកជន ដើម្បីរួម​ចំណែក​នូវការអភិវឌ្ឍ ជាពិសេស​ក្រុមហ៊ុនរដ្ឋត្រូវបាន​កាត់បន្ថយ​ស្ទើរតែ​ទាំងស្រុង។ រដ្ឋបង្វែរប្រាក់ពន្ធបានពីការអភិវឌ្ឍនៃវិស័យឯកជន វិនិយោគលើតម្រូវការរបស់ប្រជាជន យើងពិនិត្យមើល តើទីកន្លែងមួយនេះ វាបានផលចំណេញអ្វីមកសម្រាប់រដ្ឋ ហើយតាមរយៈ​រដ្ឋ តើមាន​​ផល​ប្រយោជន៍​​អ្វីសម្រាប់ប្រជាជន? ច្បាស់ណាស់វិស័យឯកជនធ្វើការអភិវឌ្ឍទាំងអស់​ សុទ្ធតែ​បាន​​បង់​ពន្ធជូន​រដ្ឋ​។…

Details

ប្រសាសន៍ ក្នុងពិធីសម្ពោធសមិទ្ធផលនានានៅបញ្ជាការដ្ឋានអង្គរក្ស និងជួបសំណេះសំណាលជាមួយមន្ត្រីគណបក្ស

នៅព្រឹកថ្ងៃព្រហស្បតិ៍ ៩ កើត ខែបឋមសាឍ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២១ ខែមិថុនា ឆ្នាំ២០១៨ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញសម្ពោធសមិទ្ធផលនានានៅបញ្ជាការដ្ឋានអង្គរក្ស ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។ សមិទ្ធផលនានា ដែលត្រូវបានសម្ពោធ អោយប្រើប្រាស់នាពេលនេះរួមមាន អគារបញ្ជាការដ្ឋានអង្គរក្ស, អគារការិយាល័យទទួលភ្ញៀវ សម្រាប់​ការស្នាក់នៅ បំពេញការងារ របស់នាយទាហាន ពលទាហាន រួមនឹងមធ្យោបាយ សម្ភារៈផ្សេងៗជាច្រើនទៀត ដែលបានចំណាយទឹកប្រាក់ប្រមាណជាង ៤ លានដុល្លាអាមេរិក ដែលបានមកពីការចូល​ឧបត្ថម្ភពីសប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេសសម្រាប់បំពេញបេសកកម្មការពារជាតិ ការពារប្រមុខដឹកនាំ សុខសន្តិភាព នៅក្នុងសង្គម។ ទីតាំងអគារទីបញ្ជាការដ្ឋានអង្គរក្សនេះ អតីតជាតំបន់បឹង ដែលប្រឈមនឹងការបាក់ស្រុត ដូច្នេះហើយក្នុងឆ្នាំ ២០១៨ នេះ សម្តេចតេជោ នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិ​ព្រឹទ្ធបណ្ឌិត ​ប៊ុន​​ រ៉ានី ហ៊ុន សែន បានអនុញ្ញាតឱ្យធ្វើការសាងសង់ទីតាំងនេះឡើងវិញ…

Details