សេចក្តីដកស្រង់ប្រសាសន៍ ពិធីបំពាក់មេដាយជូនព្រឹទ្ធាចារ្យកោសល្យវោហា គង់ ណៃ ជ័យលាភីពាន រង្វាន់ក្រុងហ្វ៊ុគុអូកា ប្រទេសជប៉ុន

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា។ ថ្ងៃនេះ យើងពិតជាមានការរីករាយ ដែលបានរួមគ្នាធ្វើបដិសណ្ឋារកិច្ច និងអបអរសាទរចំពោះ លោកព្រឹទ្ធាចារ្យ កោសល្យវោហា គង់ ណៃ ដែលទើបនឹងទទួល​នូវពានរង្វាន់សិល្បៈវប្បធម៌ពីក្រុងហ្វ៊ុគុអូកា ប្រទេសជប៉ុន។ អម្បាញ់មិញ យើងក៏បានស្ដាប់​នូវចម្រៀងបទ កាត់ខាន់ស្លា ដែលជាបទមួយទាក់ទងជាមួយនឹងប្រពៃណី ទំនៀមទំលាប់របស់ប្រជាជនកម្ពុជារបស់យើង។ បន្ទាប់ទៅ យើងក៏បានស្ដាប់នូវចម្រៀងបែបកំប្លែង ដែល ចម្រៀងនេះ គឺខ្ញុំបានជួបប្រទះជាមួយនឹងគាត់តាំងពីឆ្នាំ ១៩៨២ ឯណោះ។ បើគិតទៅ មានរយៈពេលជាង ៣៦ ឆ្នាំ នៅពេលដែលខ្ញុំចុះទៅកាន់ខេត្តកំពត ជួបគាត់នៅពេលនោះ។ ការចូលរួមនៅថ្ងៃនេះ ក៏ប្រមូលផ្ដុំទៅដោយអ្នកសិល្បករ សិល្បការិនីចាស់ៗ ដែលនៅរស់ ហើយដែលអញ្ជើញ មកចូលរួមផងដែរ។ ក្នុងនោះ ក៏មានលោកតា ប្រាជ្ញ ឈួន ដែលជាអ្នកចាប៉ីជើងចាស់។ ពិតមែនតែត្រូវបានជរា ប៉ុន្តែអម្បាញ់មិញ ក៏មានកិត្តិយសបានច្រៀងបន្ដិច​ ដើម្បីអោយយើងបានស្ដាប់។ ជំរុញ និងថែរក្សាសិល្បៈខ្មែរបុរាណ ខ្ញុំពិតជាមានមោទនភាព ដោយសារយើងបានរួមគ្នា ចេញដំណើរពីស្ថានភាពដ៏លំបាកលំបិន។ ពិតមែនតែ សិល្បករ…

Details