សេចក្តីដកស្រង់សង្កថា ក្នុងពិធីពិសាបាយសាមគ្គី ជួបជុំ និងទទួលភារកិច្ចថ្មី សមាគមខ្មែរ-ចិន

រយៈពេល ២៧ ឆ្នាំ នៃការកកើតសមាគមខ្មែរ-ចិន នៅកម្ពុជា ថ្ងៃនេះ ខ្ញុំនឹងភរិយា ពិតជាមានកិត្តិយស ដែលបានមកចូលរួមជួបជុំធ្វើការសំណេះសំណាល និងទទួល ទាន​អាហារមិត្តភាព ជាមួយនឹងសមាគមខ្មែរ-ចិន ព្រមពេលដែលលោកឧកញ៉ា ពង្ស ខៀវសែ បានទទួល ភារកិច្ចជាប្រធាន នៃសមាគមខ្មែរ-ចិន។ ក្នុងនាមរាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមយក​ឱកាស​នេះ សំដែងនូវការស្វាគមន៍ ចំពោះឯកឧត្តមអគ្គរដ្ឋទូត និងលោកជំទាវ ចំពោះអស់លោក លោក​ស្រី ដែលបានអញ្ជើញមកពីបណ្តាខេត្ត និងអញ្ជើញមកពីកន្លែងដទៃទៀត ដូចជា៖ តំបន់ម៉ាកាវ ហុងកុង ឬ​ក៏តៃប៉ិជាដើម។ ខ្ញុំពិតជាមានមោទនភាព ដោយបានស្តាប់នូវរបាយការណ៍របស់លោកឧកញ៉ា ពង្ស ខៀវ​សែ ទាក់ទិនជាមួយនឹងការកកើតឡើង តាំងពីឆ្នាំ ១៩៩០ ដែលសមាគមនេះបានចាប់ផ្តើម ដែល​មក​ដល់​ពេលនេះ ចាត់ទុកថា ២៧ ឆ្នាំ នៃកំណើតសមាគមខ្មែរ-ចិន នៅកម្ពុជា។ សមាគម និងត្រកូលចិន រួមចំណែកកសាង និងអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ចំណុចនេះ បានបង្ហាញឲ្យឃើញអំពីភាពបើកទូលាយរបស់គណបក្សប្រជាជនកម្ពុជាតាំងពីដើមរហូត​ដល់​​ចប់។ ឆ្នាំ ១៩៩០ មិនទាន់មានកិច្ចព្រមព្រៀងប៉ារីសទេ។…

Details