សេចក្តីដកស្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន សម្ពោធអគាររដ្ឋបាលនិងសាលប្រជុំនៃក្រសួងការពារជាតិ

២៩ ធ្នូ … ខួបទី ២៣ នយោបាយឈ្នះឈ្នះបញ្ចប់សង្រ្គាម បង្រួបបង្រួមជាតិ ឯកភាពជាតិ ឯកភាពទឹកដី សម្ដេច ​ឯកឧត្តម លោកជំទាវ លោក លោកស្រី ឯកឧត្តមអគ្គរដ្ឋទូត ភារធារី និងអនុពន្ធយោធានៃបណ្ដាប្រទេសជាមិត្ត ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ! ថ្ងៃនេះ យើងជួបជុំគ្នា ដើម្បីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវអគាររដ្ឋបាល សាលប្រជុំ ទីស្ដីការនៃក្រសួងការពារជាតិ។ គាប់ជួននឹងថ្ងៃនេះ ក៏ជាខួបអនុស្សាវរីយ៍លើកទី ២៣ នៃថ្ងៃបញ្ចប់សង្រ្គាម នាំមកនូវការបង្រួបបង្រួមជាតិ ឯកភាពជាតិ ឯកភាពទឹកដី​ តាមរយៈនៃនយោបាយឈ្នះឈ្នះ ២៩ ធ្នូ ១៩៩៨ – ២៩ ធ្នូ ២០២១។ យើងពិតជាមានមោទនភាពជាមួយនឹងសមិទ្ធផលដែលយើងបានសាងសង់ ដែលអម្បាញ់មិញ សម្ដេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងនៅក្នុងរបាយការណ៍រួចទៅហើយ។ ពិតហើយ នៅទីនេះ ពីអតីតកាល ក៏មាន​សំណង់ដែលបន្សល់ទុកដោយសម័យសង្គមរាស្រ្តនិយម។ បន្តទៅ យើងក៏បានកសាងបន្ថែម ដើម្បីពង្រីកនូវការងាររបស់យើង។ ប៉ុន្តែ យោងទៅលើស្ថានភាពនៃការរីកចម្រើន យើងក៏ចាំបាច់ត្រូវតែធ្វើឱ្យអគារនេះ មានទំហំដើម្បីស្របឆ្លើយតបជាមួយនឹងតម្រូវការនៃការប្រើប្រាស់ក្នុងវិស័យការពារជាតិរបស់យើង។…

Details