សេចក្តីដកស្រង់ប្រសាសន៍ សំណេះសំណាលជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តប្រយុទ្ធប្រឆាំងជំងឺ Covid-19

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្មួយៗ ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ការលះបង់ឆ្លុះបញ្ចាំងពី ការតម្រង់ឆ្ពោះទៅរកអនាគត នៃការបម្រើប្រជាជនពិតប្រាកដ ថ្ងៃនេះ ខ្ញុំពិតជាសប្បាយរីករាយ ដែលបានជួបជាមួយក្មួយៗ។ ថ្ងៃនេះ ក៏ជាពេលវេលាដែលខ្ញុំត្រូវបញ្ជូនសារទៅកាន់ប្រជាពលរដ្ឋនៅទូទាំងប្រទេសផងដែរ។ សង្ឃឹមថា ស្ថានីយវិទ្យុ ទូរទស្សន៍ទាំងឡាយខិតខំធ្វើការផ្សាយបន្តផ្ទាល់នេះ ព្រោះនេះមិនគ្រាន់តែជាវេទិកានៃការជួបជុំសម្រាប់គ្រូពេទ្យស្ម័គ្រចិត្តមួយប៉ុណ្ណោះទេ ក៏ប៉ុន្តែ ក៏ជា​ពេលវេលាដែលខ្ញុំត្រូវបញ្ជូនសារទៅកាន់ក្របខណ្ឌទូទាំងប្រទេស។ អនុញ្ញាតឱ្យខ្ញុំសំដែងនូវការស្វាគមន៍ និងកោតសរសើរចំពោះការប្ដេជ្ញាចិត្តរបស់ក្មួយៗ ដែលជាគ្រូពេទ្យ ក៏ដូចជានិស្សិតពេទ្យ ដែលបានស្ម័គ្រចិត្តចូលរួមក្នុងការប្រយុទ្ធជាមួយសត្រូវឥតស្រមោល គឺ Covid-19។ ការប្ដេជ្ញាចិត្តរបស់ក្មួយៗ ដែលពូបានដឹងថា សូម្បីតែមាតាបិតាខ្លះមិនអនុញ្ញាត​ឱ្យក្មួយៗចូលរួមទេ ដោយមានការភ័យខ្លាច។ ក៏ប៉ុន្តែក្មួយៗបានតាំងចិត្ត ដើម្បីចូលរួមជាមួយនឹងយុទ្ធនាការមួយ ដែលមិនដឹងថាសត្រូវនៅទីណាឱ្យពិតប្រាកដ​។ សមរភូមិលើបញ្ហាសុខភាពសាធារណៈនេះ វាខុសគ្នាឆ្ងាយជាមួយនឹងសមរភូមិយោធា។ សមរភូមិយោធា គេអាចដឹងបានថា សត្រូវនៅទីណា កាំភ្លើងធំឯណា មីនបង្កប់នៅកន្លែងណា។ ក៏ប៉ុន្តែ Covid-19 ឬក៏ហៅថាជំងឺឆ្លងនេះ គ្មានរូបភាពពិតប្រាកដទេ។ យើងមើលមិនឃើញទេ។ មិនដឹងថា វានៅទីណាពិតប្រាកដ។ ដូច្នេះ អ្វីដែលជាលះបង់របស់ក្មួយៗនៅពេលនេះ គឺវាមានតម្លៃធំធេងមហាសាល ដែលមិនអាចកាត់ថ្លៃបានទេ។ ពូសុំយកឱកាសនេះ ថ្លែងជូននូវការកោតសរសើរចំពោះក្មួយៗ។…

Details

ការដកស្រង់ សង្កថា សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីសម្ពោធមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ

ខ្ញុំព្រះករុណាខ្ញុំ សូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ ព្រះមេគណ ព្រះអនុគណ ព្រះថេរានុថេរៈ គ្រប់ព្រះអង្គ​ជាទីសក្ការៈ ឯកឧត្តម គូម៉ាម៉ារុ យូជី (Kumamaru YUJI) អគ្គរដ្ឋទូតជប៉ុន ប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម  អិតស៊ូ អាដាជី (Itsu ADACHI) ប្រធានអង្គការ JICA ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូន ជនរួមជាតិ ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ជាទីនឹករលឹក ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ រីករាយដែលបានមកចូលរួមជាមួយឯកឧត្តម គូម៉ាម៉ារុ អគ្គរដ្ឋទូតជប៉ុន ដើម្បីធ្វើពិធី​សម្ពោធដាក់ឲ្យប្រើប្រាស់ នូវអគារមួយចំនួននៅក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ។ អនុញ្ញាតឲ្យខ្ញុំព្រះ​ករុណា​ខ្ញុំ យកឱកាសនេះ សូមអភ័យទោសអំពីការយឺតយ៉ាវនៃការធ្វើដំណើររបស់ខ្ញុំព្រះករុណាខ្ញុំ ដែលធ្វើឲ្យ​ព្រះតេជ​ព្រះ​គុណ ព្រះសង្ឃ ក៏ដូចជាបងប្អូនរង់ចាំយូរបន្តិច។ តាមពិតទៅ ចង់ធ្វើដំណើរមកតាំងពីព្រឹកម្សិល ដើម្បីយក​ឱ​កាស​មកសម្រាកនៅមាត់សមុទ្រ បានមួយយប់ ប៉ុន្តែ ភរិយារបស់ខ្ញុំព្រះករុណាខ្ញុំ ត្រូវជួបជាមួយ​នឹងយុវជន​កាក​បាទក្រហម។ អញ្ចឹងទេ បានជាកម្មវិធីរៀងយឺតបន្តិច សុំអភ័យទោស។ ប៉ុន្តែ យ៉ាងណាក៏ដោយ មកយឺត…

Details