សុន្ទរកថា ថ្លែងក្នុង វេទិកាស្តីពីកិច្ចសហប្រតិបត្តិការញណិជ្ជកម្ម និងទេសចរណ៍ កម្ពុជា-ចិន ឆ្នាំ២០១៧

ឯកឧត្តម , លោកជំទាវ , ឧកញ៉ា , លោក លោកស្រី , ភ្ញៀវកិត្តិយសទាំងអស់ជាទីមេត្រី ! ខ្ញុំពិតជាមានសេចក្តីរីករាយ និងកិត្តិយសដ៏ខ្ពង់ខ្ពស់ ដោយបានចូលរួមធ្វើជាអធិបតីក្នុងពិធីបើក វេទិកា ស្តីពីកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍កម្ពុជា-ចិន ឆ្នាំ២០១៧ នាពេលនេះ។ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា, ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនចិន ដែលតែងតែគាំទ្រជានិច្ច ដល់ការជំរុញការអភិវឌ្ឍសេដ្ឋកិច្ច, ពាណិជ្ជកម្ម និងទេសចរណ៍នៅកម្ពុជា។ ជាមួយគ្នានេះ ខ្ញុំសូមសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅផងដែរ ជូនចំពោះឯកឧត្តម, លោកជំទាវ, ឧកញ៉ា, លោក, លោកស្រី, ជាវិនិយោគិនចិន និងកម្ពុជាទាំងអស់ ដែលបានអញ្ជើញមកចូលរួមក្នុងវេទិកានេះ។ ខ្ញុំក៏សូមអបអរសាទរ និងថ្លែងនូវការកោតសរសើរដោយស្មោះ ចំពោះកិច្ចសហការរវាងក្រសួងពាណិជ្ជកម្ម និងក្រសួងទេសចរណ៍នៃសាធារណរដ្ឋប្រជាមានិតចិន ជាមួយក្រសួងពាណិជ្ជកម្ម និងក្រសួងទេសចរណ៍នៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើឱ្យវេទិកានេះឤចប្រព្រឹត្តទៅដោយរលូនតាមការគ្រោងទុក។ ខ្ញុំមានជំនឿមុតមាំថា វេទិកានេះ មិនត្រឹមតែផ្តល់ឱកាសសម្រាប់ធុរជន និងវិនិយោគិននៃប្រទេសទាំងពីរ បានជួបពិភាក្សា និងសិក្សាស្វែងយល់ពីកាលានុវត្តភាព និងសក្តានុពលពាណិជ្ជកម្ម និងទេសចរណ៍ប៉ុណ្ណោះទេ, ប៉ុន្តែ ថែមទាំងរួមចំណែកផងដែរដល់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសយើងទាំងពីរ…

Details