សេចក្តីដកស្រង់សង្កថា ក្នុងពិធីសម្ពោធសាលាបឋមសិក្សា និងអនុវិទ្យាល័យ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រចេះក្រុង

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយ ដែលបានវិលត្រឡប់មកក្រុងក្រចេះសាជាថ្មីម្តងទៀត ដើម្បី សម្ពោធដាក់ឲ្យប្រើប្រាស់នូវអគារសិក្សាចំនួន ៣ ខ្នង (ស្មើនឹង) ៤៨ បន្ទប់ ដែលកាលពីថ្ងៃទី ២៨ ខែ កក្កដា ២០១៦ កន្លងទៅ ខ្ញុំព្រះករុណាខ្ញុំ បានមកកាន់ទីនេះ ដើម្បីពិភាក្សាជាមួយ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងរកវិធីដើម្បីកសាងនូវអគារសិក្សានេះឡើង។ តាមរូបភាពដែលបានបោះនៅទីនេះ កាលពីពេលនោះ ខ្ញុំព្រះករុណាខ្ញុំ ក៏បានពាក់អាវដូច្នោះដែរ ព្រោះចាំបានថាចេញពីត្រង់ហ្នឹងទៅៗ ជួបជាមួយនឹងមន្ត្រីឃុំ/សង្កាត់ និងកងកម្លាំងប្រដាប់អាវុធ និងថតរូបនៅមាត់ទន្លេ …។ ខ្ញុំព្រះករុណាខ្ញុំ នៅចងចាំបានច្បាស់ថា ពេលនោះ ខ្ញុំព្រះករុណាខ្ញុំ បានធ្វើដំណើរកាត់មុខសាលានេះ ពេលនោះ ដូចជាបានចេញពីផ្សារ ហើយបានមកចូលកន្លែងហ្នឹង ហើយចេញពីត្រង់ហ្នឹងបានទៅផ្សារអូរប្ញស្សី ហើយចេញពីផ្សារអូរប្ញស្សីមកបានជួបមន្ត្រី រួចបានបាយថ្ងៃត្រង់ ហើយទៅភ្នំពេញតែម្តង។ អាជ្ញាធរថ្នាក់ក្រោមជាតិ និងមន្ត្រីផ្នែកអប់រំ ពិនិត្យឡើងវិញនូវអគារសិក្សាចាស់ទ្រុឌទ្រោម ពេលនោះ ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ សូមអភ័យទោសអំពីកង្វះចន្លោះដែលខ្ញុំព្រះករុណាខ្ញុំពិតជាយល់ថា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស…

Details