សេចក្តីដកស្រង់ប្រសាសន៍សង្កថា និងសុន្ទរកថា ទីក្រុងស្អាតលើកទី ៧ ឆ្នាំ ២០១៩ ក្រោមប្រធានបទ «ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ»

សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ! ថ្ងៃនេះ ខ្ញុំមានសេចក្តីរីករាយដោយបានចូលរួមក្នុងពិធីអបអរសាទរទិវាជាតិទីក្រុងស្អាតលើកទី ៧ ឆ្នាំ ២០១៩ ក្រោមប្រធានបទ « ទីក្រុងស្អាត៖ ទីក្រុងផ្តល់ភាពកក់ក្តៅ » អមជាមួយពិធីប្រគល់ជ័យលាភីរង្វាន់សម្តេចតេជោនាយករដ្ឋមន្ត្រី ធុរកិច្ចបៃតងក្នុងវិស័យទេសចរណ៍លើកទី ៣ និងជ័យលាភីទីក្រុងដែលមានពិធីបុណ្យចូលឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ និងជ័យលាភីបង្គន់សាធារណៈកម្ពុជាលើកទី ១ នាពេលនេះ។ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំសូមអបអរសាទរ និងកោតសរសើរលទ្ធផលការងារ ដែលក្រសួងទេសចរណ៍ និងគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត បានបំពេញប្រកបដោយជោគជ័យនាពេលកនង្លមក ពិសេស ការផ្តួចផ្តើមឱ្យមានចលនា ប្រឡងប្រណាំង ទីក្រុងស្អាត រមណីយដ្ឋានស្អាត សេវាល្អ បដិសណ្ឋារកិច្ចល្អ ទាំងនៅថ្នាក់ជាតិ និងថ្នាក់ឤស៊ាន។ ខ្ញុំសូមកោតសរសើរចំពោះថ្នាក់ដឹកនាំ មន្ត្រីរាជការ ក្រសួង ស្ថាប័ន វិស័យឯកជន ប្រជាពលរដ្ឋ សហភាពសហព័ន្ធយុវជនកម្ពុជា និងដៃគូអភិវឌ្ឍ ដែលតែងតែផ្តល់នូវកិច្ចសហការល្អចូល រួមគាំទ្រយ៉ាងសកម្មដល់កិច្ចអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ប្រកបដោយចីរភាព។ សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី…

Details