ការដកស្រង់សេចក្តីអធិប្បាយ ពិធីសំណេះសំណាលជាមួយសិស្សនិទ្ទេស A

ក្រោកឈរគោរពព្រះវិញ្ញាណក្ខន្ធព្រះបរមរតនកោដ្ឋ ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ក្មួយៗ ចៅៗ ទាំងនៅកន្លែងនេះ និងផ្នែកខាងក្រោម មេត្តា ក្រោកឈរឡើង ដើម្បីស្មឹងស្មាធិគោរពព្រះវិញ្ញាណក្ខន្ធរបស់សម្តេចឪ សម្តេចតា សម្តេចតាទួត។ ការសោយទិវង្គតរបស់សម្តេចឪ សម្តេចតា សម្តេចតាទួត នៃយើង ដែលថ្ងៃស្អែកនេះ ប្រជាជនកម្ពុជានៅទូទាំងប្រ ទេសត្រូវចូលរួមជារៀងរាល់ឆ្នាំ ដើម្បីគោរពព្រះវិញ្ញាណក្ខន្ធរបស់ព្រះអង្គ។ យើងបានដឹងហើយថា ព្រះរាជបូជនីយកិច្ចរបស់ព្រះករុណា សម្តេចឪ សម្តេចតា សម្តេចតាទូត នៃយើង ព្រះអង្គបានបូជាពេញមួយជីវិត របស់ព្រះអង្គ ដើម្បីឯករាជ្យ សេរីភាព ការបង្រួបបង្រួមជាតិរបស់កម្ពុជា។ ប្រសិនបើគ្មានព្រះរាជបូជនីយកិច្ច នេះទេ យើងដាក់ជាសញ្ញាសួរថា តើអនាគតកម្ពុជាមកដល់ពេលនេះវាយ៉ាងម៉េច? ជាពិសេស អវត្តមាន​របស់ព្រះអង្គក្នុងការតស៊ូទាមទារឯករាជ្យ ថ្ងៃទី ៩ វិច្ឆិកា ១៩៥៣ ដែលពេលនោះ ជាកាលបរិច្ឆេទចុងក្រោយ ការដកចេញនៃកម្លាំងរបស់បារាំង ចេញពីប្រទេសកម្ពុជា។ ការតស៊ូរបស់ព្រះអង្គមានតាំងពីពេលមុន តាមរយៈចលនាជាច្រើន ទាំងផ្ទៃក្នុងប្រទេស និងនៅលើឆាក អន្តរជាតិ។ ប្រសិនបើគ្មានវត្តមានរបស់ព្រះអង្គទេ ចំណោទចោទសួរថា តើមកដល់ពេលនេះ…

Details