សេចក្តីដកស្រង់ប្រសាសន៍សង្កថា ពិធីសម្ពោធសណ្ឋាគាររ៉ូយ៉ាល់សាន់កោះរុង

ទោះបីជាទីកន្លែងមួយចំនួនមិនបានទៅដល់ ក៏មិនមែនមិនស្គាល់សភាពការណ៍ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកកាន់កោះរុងជាលើកទី ១។ ខ្ញុំគួរតែត្រូវនិយាយអោយច្បាស់ថា នៅក្នុងប្រវត្តិ នៃការចូលរួមគ្រប់គ្រងប្រទេសរយៈពេលជិត ៤០ ឆ្នាំ កោះតែមួយគត់ដែលខ្ញុំបានទៅដល់ គឺកោះទន្សាយ។ ឯកោះប៉ុន្មានទៀតមិនដែលទៅទេ។ អាហ្នឹងទី ១។ ទី ២ ភ្នំគូលែនក៏មិនដែលទៅ។ គិរីរម្យក៏មិនដែលទៅដែរ។ ប៉ុន្តែ មិនមែនបានសេចក្តីថា ការទៅមិនដល់នោះ មិនបានស្គាល់សភាពការណ៍ ហើយក៏​មិនបានយកការសម្រេចចិត្តណាមួយ ដើម្បីដោះស្រាយបញ្ហានោះទេ។ សម្តេចក្រឡាហោម​ ស ខេង ចូលរួមបើកប្រជុំព្រឹទ្ធសភាជំនួស ថ្ងៃនេះ​ បើសិនគ្មានការរៀបចំទុកជាមុន ហើយដោយព្រឹទ្ធសភាបានដាក់ពេលវេលាដោយមិនបានពិគ្រោះ ខ្ញុំក៏ត្រូវតែផ្តល់ឱកាសសម្រាប់ សម្តេចក្រឡាហោម ស ខេង ដើម្បីចូលរួមបើកព្រឹទ្ធសភានៅថ្ងៃនេះ ហើយក៏យកថ្ងៃនេះមកកាន់កោះរុង ដើម្បីសម្ពោធដាក់អោយប្រើប្រាស់នូវសណ្ឋាគារ រ៉ូយ៉ាល់សាន់កោះរុង ដែលជាលំដាប់សណ្ឋាគារផ្កាយប្រាំរបស់យើងនៅទីនេះ។ ត្រូតពិនិត្យ និងដកហូតកោះទាំងឡាយណា ដែលមិនមានការវិនិយោគត្រឡប់មកវិញ ខ្ញុំមានមោទនភាព ដោយសារតែសមិទ្ធផលនេះបានកើតចេញជារូបរាង ហើយការចេញជារូបរាងបែប​នេះ នឹងបន្តកើតចេញជាបន្តបន្ទាប់ទៀត។ ខ្ញុំគួរតែនិយាយថា បណ្តាកោះនៅតាមសមុទ្ររបស់យើង ប្រហែលជាដំរីផើមទាំងអស់។ បើគិតតាមរយៈពេល នៃការដែលយើងចាប់ផ្តើមធ្វើការផ្តល់ឱកាសសម្រាប់វិនិយោគ​អោយក្រុមហ៊ុននានា គឺក្រុមហ៊ុននានាឥឡូវនេះមានប្រហែលជា…

Details