សង្កថា ក្នុង ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ ៤៤ ដែលតភ្ជាប់រវាងច្បារមន ឱរ៉ាល់ អមលាំង ឧត្តុង្គ ទៅដល់ផ្លូវជាតិលេខ ៥

ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ មានការរីករាយ ដែលបានមកចូលរួមជាមួយនឹងលោកជំទាវអគ្គរដ្ឋទូតនៃ​សាធារណរដ្ឋ ប្រជាមានិតចិន។ ចូលរួមជាមួយព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ។ ជាមួយឯកឧត្តម​ លោកជំទាវ និង បងប្អូនជនរួមជាតិ ដើម្បីសម្ពោធដាក់អោយប្រើប្រាស់ផ្លូវ(ប្រវែង) ១៤០ គីឡូម៉ែត្រ​​ និយាយ​លេខគត់ ដែល តភ្ជាប់ពីច្បារមន ឱរ៉ាល់ ឧត្តុង្គ នៅក្នុងខេត្តកំពង់ស្ពឺ។ ព្រមជាមួយនឹងពិធីសម្ពោធដាក់អោយប្រើប្រាស់ នូវផ្លូវដ៏ មានសារៈសំខាន់នេះ ខ្ញុំព្រះករុណាខ្ញុំ ក៏យកឱកាសប្រកាសអោយប្រើប្រាស់នូវផ្លាកសុវត្ថិភាព ដែលបន្ដិច ទៀតនេះ នឹងពន្យល់អំពី​ចំណុចខ្លះដែលទាក់ទិនជាមួយនឹងសុវត្ថិភាពនៃចរាចរណ៍។ អនុញ្ញាត អោយខ្ញុំព្រះករុ ណាខ្ញុំ សំដែងនូវការរីករាយជាមួយប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ស្ពឺ​របស់​យើងនេះ ដែលមុននេះ ជាតំបន់ប្រ យុទ្ធស៊ីសាច់ហុតឈាម ហើយជាតំបន់ដែលមានការ​លំបាក​យ៉ាងខ្លាំងក្នុងការធ្វើដំណើរ ជាពិសេស ការធ្វើដំ ណើរពីផ្លូវជាតិលេខ ៤ របស់យើងនេះ ទៅកាន់ស្រុក​ឱរ៉ាល់ និង​បណ្ដាស្រុកផ្សេងៗទៀត ដែលមានការតភ្ជាប់ នៅក្នុងតំបន់នេះ។ ប៉ុន្តែពេលនេះ ស្ថានភាពបាន​ផ្លាស់ប្ដូរ​ពីតំបន់​ដែលមានសង្រ្គាមរាំងជល់ ទៅជាតំបន់ដ៏ មានភាពសុខសាន្ត ហើយពីតំបន់ដែលមានការ​លំបាកក្នុង​ការធ្វើ​ដំណើរ (ក្លាយ)ទៅកាន់តំបន់ ដែលងាយ ស្រួលក្នុងការធ្វើដំណើរ ដែលនោះជាចំណុច​ដ៏ល្អ​មួយ​សម្រាប់ជាការ​ឈានឡើងរបស់ប្រជាជនកម្ពុជា។ មិត្តចិនបានផ្តល់ហិរញ្ញប្បទានកសាងផ្លូវ…

Details