សេចក្តីដកស្រង់សង្កថាក្នុងការសំណេះសំណាលជាមួយបងប្អូនខ្មែរនៅប្រទេសអូស្រ្តាលី

ព្រះតេជគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជាទីគោរពសក្ការៈ! ឯកឧត្តម លោកជំទាវ លោក លោកស្រី ពិសេសបងប្អូនជនរួមជាតិ ដែលបានអញ្ជើញចូលរួមក្នុងឱកាសនេះ! ​ការគាំទ្រស្វាគមន៍ បង្ហាញអំពីការគាំទ្រជាតិសាសន៍ខ្លួនឯង ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយខ្លំាងណាស់ ដែលបានជួបប្រាស្រ័យជាមួយបងប្អូន ដែលរស់នៅក្នុងអូស្ត្រាលី និងណូវ៉ែលហ្សេឡង់។ ហើយខ្ញុំពិតជាមានការរីករាយ ព្រមទំាងគោរពទៅដល់ប្អូនទំាងអស់ ដែលធ្វើដំណើរមកពីទីឆ្ងាយ តំាងពីណូវ៉ែលហ្សេឡង់ មិនត្រឹមតែណូវ៉ែលហ្សេឡង់ទេ សូម្បីតែអូស្ត្រាលីខ្លួនឯង ក៏មានរដ្ឋខុសៗគ្នាដែលមកពីទីឆ្ងាយ ក្នុងកម្មវិធីនេះ ដើម្បីទទួលស្វាគមន៍គណៈប្រតិភូ ហើយក្នុងនោះ មានខ្លួនខ្ញុំផ្ទាល់។ នេះក៏បានបង្ហាញពីការយកចិត្តទុកដាក់ចំពោះមាតុភូមិរបស់ខ្លួន ព្រោះថាដំណើររបស់ខ្ញុំមកកាន់ទីនេះ មិនមែនជាដំ​ណើរឯកជននោះទេ ប៉ុន្តែជាដំណើរផ្លូវរដ្ឋ ដូច្នេះការដែលប​ងប្អូនស្វាគមន៍ខ្ញុំ គឺបង្ហាញអំពីការគាំទ្រ មិនមែនជាការប្រឆំាងជាតិសាសន៍របស់ខ្លួនទេ។ ការប្រឆំាងចំពោះ ហ៊ុន សែន គឺមានតម្លៃស្មើនឹងការប្រឆំាងជាតិសាសន៍របស់ខ្លួនឯង ព្រោះដំណើររបស់ ហ៊ុន សែន គឺមិនមែនដំណើរឯកជន ហើយក៏មិនមែនជាដំណើរទស្សនកិច្ចទេសចរណ៍នោះដែរ។ ត្រូវយល់ន័យកន្លែងនេះអោយច្បាស់។ បើសិនជាដំណើររបស់ខ្ញុំជាឯកជន ហើយចេញមកធ្វើការស្វាគមន៍ នោះគឺជាការស្វាគមន៍បែបឯកជន។ ប៉ុន្តែ ដំណើរផ្លូវរដ្ឋ នៅពេលដែលមានចេញស្វាគមន៍ គឺជាផ្តល់កិត្តិយសឲ្យជាតិឯណោះវិញទេ មិនមែនត្រឹមតែ ហ៊ុន សែន ទេ…

Details

សេចក្តីដកស្រង់សង្កថា ក្នុងពិធី សម្ពោធអគារសេនាធិការដ្ឋាន សមិទ្ធផលរបស់បញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស

សូមក្រាបថ្វាយបង្គំ សម្តេចព្រះសង្ឃនាយក សម្តេចព្រះសង្ឃនាយករង ព្រះតេជព្រះគុណ ព្រះថេរានុត្ថេរៈ គ្រប់​ព្រះអង្គ ជាទីសក្ការៈ ឯកឧត្តម Geng Huichang រដ្ឋមន្រ្តី​ក្រសួងសន្តិសុខរដ្ឋ នៃសាធារណរដ្ឋប្រជាមានិតចិន ព្រមទាំងប្រិយមិត្ត​បរទេស ដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា អស់លោក លោកស្រី នាយទាហាន នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថ ដែលអញ្ជើញមកចូលរួមនៅក្នុងឱកាសនេះជាទីមេត្រី ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ ពិតជាមានការរីករាយដែលបានមកចូលរួម សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវអគារ​ធ្វើការរបស់កងរាជអាវុធហត្ថលើផ្ទៃប្រទេស។ សង្ឃឹមថា ថ្ងៃនេះ នាយទាហាន នាយទាហានរង និងពល​ទា​ហាន​ទាំងអស់ គឺពិតជាមិនឈររោយជើងពេកទេ។ ប៉ុន្តែ ខ្ញុំនៅតែកង្វល់ដោយសារតែយប់មិញនេះ ប្រ​ហែល​ជាមានមួយចំនួនមិនសម្រាកទេ រងចាំការមើលបាល់ទាត់វគ្គផ្តាច់ព្រ័ត្រ ដែលជាប្រវត្តិសាស្រ្តនៅក្នុង​ចំណោម​ការ​ប្រកួតទាំងអស់ ដែល ១០០% ចាក់ថាបារាំងឈ្នះ ប៉ុន្តែ បែរជាប៉ទុយហ្កាល់ជាអ្នកឈ្នះទៅវិញ។ នេះគឺ​ជា​រឿង​មិនគួរឲ្យជឿទាល់តែសោះ។ ប៉ុន្តែ បាល់មូលវាដូច្នេះឯង។ សង្ឃឹមថា នាយទាហាន នាយទាហានរង និង​ពល​ទាហាន​ នៃកងរាជអាវុធហត្ថ ទាំងបុរស និងស្រ្តីរបស់យើង មិនមានបញ្ហាឈរនៅទីនេះនោះទេ។…

Details