ដកស្រង់សារសំឡេងពិសេសទាក់ទងស្ថានភាពជំងឺកូវីដ-១៩ និងវិធានការបន្ទាន់

ក្រាបថ្វាយបង្គំសម្តេចព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិជាទីស្រឡាញ់ ថ្ងៃនេះខ្ញុំព្រះករុណាខ្ញុំមានសារបន្ទាន់មួយទៀតដើម្បីផ្ញើជូនសម្តេចព្រះសង្ឃគ្រប់ព្រះអង្គ បងប្អូនជនរួមជាតិជាពិសេសនៅទីក្រុងភ្នំពេញ និងខេត្តកណ្តាល។ កាលពីថ្ងៃទី ២០ នោះ ខ្ញុំព្រះករុណាខ្ញុំមិនបានឱ្យប្រកាន់យកវិធានការតឹងតែងហួសហេតុពេកទេ ដោយសារតែ(យើងកំពុង)តាមដានពិនិត្យមើលព្រឹត្តិ​ការណ៍(និងការ)វិវត្ត។ ក្នុងរយៈកាលបីថ្ងៃកន្លងទៅនេះ ចំនួនអ្នកឆ្លងគឺនៅបន្ត ចំនួនទីកន្លែងដែលត្រូវបិទ និងស្រាវជ្រាវក៏កាន់តែមានការលំបាក បូករួមទៅដោយភាពរាយប៉ាយដែលធ្វើឱ្យយើងត្រូវប្រកាន់យកនូវវិធានការចាំបាច់មួយចំនួនផ្សេងទៀត ដែលក្នុងនោះ វិធានការទី ១ ត្រូវបានស្នើឡើងដោយរដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា សូមបិទនូវសាលារៀនទាំងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ចំនួន ២ សប្តាហ៍ យ៉ាងតិច។ នេះគឺជាវិធានការដើម្បីឆ្លើយតបការពារសម្រាប់គ្រូបង្រៀន សិស្សា​នុសិស្ស និស្សិត នៅក្នុងរាជធានីភ្នំពេញ និងខេត្តកណ្តាលផងដែរ។ ទាំងសាលារដ្ឋ និងឯកជនត្រូវធ្វើដូចគ្នា ដែលរដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា នឹងប្រកាសក្នុងពេលបន្តិចទៀតនេះ។ ជាមួយគ្នានេះដែរ ខ្ញុំព្រះករុណាខ្ញុំក៏សូមយកឱកាសនេះ អំពាវនាវចំពោះបងប្អូនដែលត្រូវរៀបពិធីមង្គលការ គឺប្រសិនបើអាចពន្យារបាន គឺសូមពន្យារ(ពេលសិន) ប្រសិនមិនអាចពន្យារបានទេ សូមមេត្តាកាត់បន្ថយចំនួនមនុស្សឱ្យនៅតិចបំផុតតាមដែលអាចធ្វើទៅបាន។ នេះគឺជាវិធានការដើម្បីឆ្លើយតបចំ​ពោះ​ការរីករាយដាលទ្រង់ទ្រាយធំ ដែលមកដល់ពេលនេះទំហំប្រតិបត្តិការបស់យើងកាន់តែធំទៅៗ។ មុខសញ្ញាដែលត្រូវគ្រប់គ្រងក៏កាន់តែច្រើន។ ខ្ញុំព្រះករុណាខ្ញុំពិតជាមានការយល់នូវការលំបាក(របស់)អ្នកដែលត្រូវរៀបការកូន ចំពោះការរើសពេលវេលាក្នុងការរៀបអាពាហ៍ពិពាហ៍កូនប្រុសកូនស្រី។ ដូច្នេះ ប្រសិនបើពន្យារបានគឺពន្យារ ប៉ុន្តែប្រសិនបើមិនអាចពន្យារបានទេ…

Details

កូនប្រុសទទួលវ៉ាក់សាំងមុនគេជំនួសឪពុក បញ្ជាក់ពីការទទួលខុសត្រូវ ចំពោះមុខជនរួមជាតិ

ទីបំផុត ប្រទេសកម្ពុជាបានចាប់ផ្តើមដំណើរការជាផ្លូវការនូវការចាក់វ៉ាក់សាំងជូនប្រជាជនរបស់ខ្លួន ហើយ។ នេះជាផ្លែផ្កានៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងចិន ដែលជាមិត្តដែកថែប។ ខ្ញុំសុំយកឱកាសនេះ ថ្លែងអំណរគុណចំពោះបក្ស រដ្ឋ កងទ័ព និងប្រជាជនចិន ពិសេស ឯកឧត្តមប្រធានាធិបតី ស៊ី ជិនភីង ដែលបានផ្តល់ជំនួយដ៏សប្បុរសដល់ប្រជាជនកម្ពុជា។

មុនចាក់វ៉ាក់សាំង មានការលើកឡើងមួយចំនួន ជុំវិញអវត្តមានរបស់ខ្ញុំលើការចាក់វ៉ាក់សាំងនាថ្ងៃនេះ (ដែល)បណ្តាលមកពីកត្តាអាយុរបស់ខ្ញុំ រហូតប្រើពាក្យមិនសមរម្យខ្លះមកលើខ្ញុំ។ ច្បាស់ណាស់ ថ្ងៃនេះកូនប្រុសរបស់ខ្ញុំបានទទួលវ៉ាក់សាំងមុនគេជំនួសអោយឪពុក ដែលនេះក៏បញ្ជាក់ច្បាស់ពីការទទួលខុសត្រូវរបស់យើងចំពោះមុខជនរួមជាតិយើង។

ខ្ញុំសូមផ្តាំផ្ញើចំពោះបងប្អូនជនរួមជាតិយើងទាំងក្នុង និងនៅក្រៅប្រទេសអោយបានច្បាស់ថា សូមបងប្អូនកុំបារម្ភលើវ៉ាក់សាំងមកពីប្រទេសណា? ម៉ាកអ្វី? តែគប្បីបារម្ភពីការអត់វ៉ាក់សាំងចាក់ ព្រោះគ្មានវ៉ាក់សាំងលក់តាមផ្សារដូចលក់ត្រីលក់ត្រកួននោះទេ។

បងប្អូនខ្មែរយើងដែលរស់នៅប្រទេសជឿនលឿនមួយចំនួនធំ ឬអាចដល់៩៨ ភាគរយ មិនទាន់បានទទួលការចាក់វ៉ាក់សាំងនៅឡើយ ព្រោះវាអត់មានវ៉ាក់សាំង។ បើទោះបីប្រទេសនោះមានលុយហើយ ក៏រកទិញវ៉ាក់សាំងមិនបានដោយសារការផលិតមិនទាន់៕

សេចក្ដីដកស្រង់ប្រសាសន៍ សន្និសីទសារព័ត៌មានក្រោយពិធីប្រគល់-ទទួលអំណោយវ៉ាក់សាំង SARS-Cov-2 Vaccine (Sinopharm)

ប្រកាន់យកវិធានការ ៣ ការពារ និង ៣ កុំ ទោះបីជាមានវ៉ាក់សាំង កូវីដ-១៩ សួស្ដី​អស់លោក លោកស្រី និងសូមផ្ញើជូនបងប្អូនជនរួមជាតិ។ អម្បាញ់មិញនេះ យើងទើបតែបញ្ចប់ពិធីទទួលវ៉ាក់សាំង កូវីដ-១៩ ដែលជាជំនួយរបស់សាធារណរដ្ឋប្រជាមានិតចិន ដំណាក់កាលទី ១ ក្នុងចំណោម ១ លានដូស គឺយើងបានទទួលបាន ៦០ ម៉ឺនដូស សម្រាប់មនុស្ស ៣០ ម៉ឺននាក់របស់យើង។ ការ​កត់សម្គាល់សំខាន់នៅក្នុងសុន្ទរកថារបស់ខ្ញុំអម្បាញ់មិញ បញ្ជាក់អំពីយុទ្ធសាស្រ្តគន្លឹះមួយក្នុង​ការគ្រប់​គ្រងយកឈ្នះទៅលើ កូវីដ-១៩ នោះ គឺការចាក់វ៉ាក់សាំងការពារដល់ប្រជាជនយើង។ យើងបានដឹងច្បាស់ហើយថា វ៉ាក់សាំងមិនមែនជាដំណោះស្រាយតែមួយគត់ ឬវិធានការតែមួយគត់នោះទេ។ វិធានការដែលយើងប្រកាន់យកក្នុងរយៈពេលកន្លងទៅ គឺ ៣ ការពារ និង ៣ កុំ ដែលអស់លោកពិតជាបានដឹងរត់មាត់ហើយថា ៣ ការពារ គឺ ទី១. ការពាក់ម៉ាស់ ទី២. ការលាងដៃធ្វើអនាម័យ និងទី៣. រក្សាគម្លាត។ ឯ ៣ កុំ គឺកុំទៅកន្លែងដែលមានមនុស្សច្រើន, កុំទៅតំបន់ដែលមានការបិទជិត…

Details