សារលើហ្វេសប៊ុករបស់សម្តេចតេជោ អបអរសាទរអត្តពលិកកម្ពុជា ដែលទទួលបានជ័យជំនះក្នុងការប្រកួតកីឡាវ៉ូវីណាមពិភពលោកនៅប្រទេសឥណ្ឌា

អបអរសាទរកម្ពុជាជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោម ៤៥ ប្រទេសចូលរួមប្រកួតកីឡាវ៉ូវីណាមពិភពលោកនៅឥណ្ឌា។ កម្ពុជាបានឈ្នះមេដាយសរុបរហូតដល់ទៅ ២២ គ្រឿង (មាស ៤ ប្រាក់ ៩ និងសំរឹទ្ធ ៩) បានធ្វើឲ្យអត្តពលិកកម្ពុជាឈរនៅចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោម ៤៥ ប្រទេសដែលចូលរួមប្រកួតកីឡាវ៉ូវីណាម ជើងឯកពិភពលោក ឆ្នាំ ២០១៧ ដែលមានឥណ្ឌាធ្វើម្ចាស់ផ្ទះ។ ការប្រកួតកីឡាវ៉ូវីណាមពិភពលោក(5th World Vovinam Championship 2017) ត្រូវបានបញ្ចប់ជាស្ថាពរហើយនាល្ងាច ថ្ងៃ សៅរ៍ ទី ៥ ខែ សីហា ឆ្នាំ ២០១៧ នៅទីក្រុង New Delhi ប្រទេសឥណ្ឌា ដែលដំណើរការប្រកួតបានចាប់ផ្តើមកាលពីថ្ងៃទី ៣ ខែ សីហា ឆ្នាំ ២០១៧ ដោយកម្ពុជាជាប់ចំណាត់ថ្នាក់លេខ៣ ក្រៅពីអាល់ហ្សេរី ជាប់លេខ ២ និងម្ចាស់ក្បាច់គុន វៀតណាមជាប់លេខ ១។ សូមបញ្ជាក់ផងដែរថា…

Details

ការដកស្រង់សេចក្តីអធិប្បាយ ពិធីសំណេះសំណាលជាមួយប្រតិភូ កីឡាករ/រិនី ចូលរួម SEA Games លើកទី ២៩ នៅកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី

កីឡា គឺស្មើភាព ស្មើសិទ្ធិ ថ្ងៃនេះ ខ្ញុំរួមជាមួយថ្នាក់ដឹកដទៃទៀត ពិតជាមានការរីករាយ ដើម្បីជួបសំណេះសំណាល​ ក៏ដូចជា ការជូនដំណើរ ចំពោះកីឡាករ/រិនី​ ព្រោះទាំងប្រតិភូដែលដឹកនាំកីឡាករ សម្រាប់ការចូលរួមស៊ីហ្គេម លើកទី ២៩ នៅម៉ាឡេស៊ី។ ដូចមុនៗដែរ អស់លោក លោកស្រី អ្នកនាង កញ្ញា ធ្វើដំណើរទៅកាន់ទីលានប្រកួតមួយ ដែលជាកិច្ចដំណើរការ ធម្មតា នៃសមាជិកអាស៊ានរបស់យើង​។ ពិតហើយ សម្រាប់ប្រទេសកម្ពុជា យើងចូលអាស៊ាន​ក្រោយគេ ក៏ប៉ុន្តែ បញ្ហាវាមិនស្ថិតនៅត្រង់មុន ឬក្រោយ ហើយក៏មិនស្ថិតនៅត្រង់បញ្ហាប្រទេសមាន ប្រទេសក្រ ប្រទេសធំ ប្រទេស តូចទេ​​ កីឡាត្រូវតែស្មើភាព។ វឌ្ឍនភាពវិស័យកីឡា និងការខិតខំរបស់កីឡាករ/រិនី ការរៀបចំត្រៀមលក្ខណសម្បតិ្តពីមួយឆ្នាំទៅមួយឆ្នាំរបស់យើងកាន់តែប្រសើរឡើង។ ដូចឯកឧត្តម បណ្ឌិត សភាចារ្យ ហង្ស ជួនណារ៉ុន បានលើកឡើងអម្បាញ់មិញ ពាក់ព័ន្ធជាមួយនឹងការរៀបចំនានា រាប់ទាំងលក្ខណ សម្បត្តិ លក្ខខណ្ឌដែលតម្រូវពាក់ព័ន្ធជាមួយនឹងការហ្វឹកហាត់សម្រាប់ជម្រើសជាតិ។ យើងវិនិយោគកាន់តែច្រើន​ទៅៗ ទៅលើវិស័យអប់រំ យុវជន និងកីឡា ហើយការវិនិយោគនៅក្នុងវិស័យកីឡានេះ ក៏កាន់តែច្រើនទៅៗ…

Details

សេចក្តីដកស្រង់សង្កថា ក្នុងពិធីអបអរសាទរ និងប្រគល់រង្វាន់ ជូនកីឡាការិនី អ៊ុក ស្រីមុំ ជ័យលាភី មេដាយមាសពិភពលោក កីឡាប៉េតង់ ប្រចាំឆ្នាំ ២០១៧ នៅទីក្រុង GHENT ប្រទេសប៊ែលហ្សិក

ជោគជ័យឆ្នាំថ្មី និងការខិតខំយកបានមេដាយមាស និងប្រាក់ នៃកីឡាប៊ូល ឬប៉េតង់ពិភពលោក ដើម្បីជាការអបអរសាទរនូវជោគជ័យឆ្នាំថ្មី ដែលទើបនឹងមកដល់ថ្មីៗនេះ ថ្ងៃនេះ ព្រះរាជាណាចក្រកម្ពុជា​របស់ យើងក៏បានទទួលនូវជោគជ័យថ្មី ដែលវីរៈកីឡាការិនី អ៊ុក ស្រីមុំ បាននាំមកនូវកិត្តិយសសម្រាប់ជាតិ និងប្រជា ជន(កម្ពុជា)។ សូមឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា រួមជាមួយខ្ញុំ ដើម្បីស្វាគមន៍ វីរៈកីឡាការិនី អ៊ុក ស្រីមុំ, សូមអញ្ជើញ។ ក៏សូមអញ្ជើញផងដែរ លោកគ្រូ សុខ ម៉ុង។ ទន្ទឹមនឹងចំណាត់ថ្នាក់ មេដាយមាសពិភពលោក យើងក៏នៅមានចំណាត់ថ្នាក់មេដាយប្រាក់ពិភពលោក(មក)ជាមួយគ្នាផងដែរនៃ(ប៉េ តង់) ការវាយ(ជា)គូ ក៏សូមអញ្ជើញកីឡាករ ញ៉ែម បូរ៉ា និងកីឡាការិនី ស្រ៊ាង សុរាឃីម​។​ ក៏សូមអញ្ជើញ លោកគ្រូ អឹង ផាត។ ឥឡូវនេះ សូមអញ្ជើញទៅវិញចុះ សូមបង្ហាញខ្លួនប៉ុណ្ណឹងសិន។ ទេវតាឆ្នាំថ្មី ពិតជាមិនធ្វើអោយយើងខកចិត្តទេ ប៉ុន្តែបើពឹងតែលើទេវតាសុទ្ធសាធ ប្រហែលជាយើងគ្មានមេ ដាយមាស…

Details