សេចក្តីដកស្រង់ប្រសាសន៍ ការជួបសំណេះសំណាលជាមួយបងប្អូនខ្មែរនៅប្រទេសស្វ៊ីស

បានជួបបងប្អូនជាត្រកូល ហ៊ុន ដែលបែកគ្នាយូរហើយ ដំបូងអនុញ្ញាតឲ្យខ្ញុំបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះបងប្អូនជនរួមជាតិទាំងអស់ ដែលបានអញ្ជើញមកចូលរួមក្នុងឱកាសនេះ។ យើងសង្កេតឃើញថា មានអ្នកនៅប្រទេសស្វ៊ីសនេះហ្នឹងតែម្តង មានមកពីបារាំង អាឡឺម៉ង់ ហុងគ្រី កាណាដា ឆេក។ សម្រាប់និស្សិតក៏មានមកពី​បារាំង ស្វ៊ីស អាឡឺម៉ង់ ហុងគ្រី និងឆេក ផងដែរ។ ខ្ញុំពិតជាមានការអរគុណជាមួយនឹងការគាំទ្រទាំងឡាយរបស់បងប្អូនទាំងអស់ ដែលបានធ្វើដំណើរ ឆ្ងាយ ក្នុងពេលវេលាដែលបងប្អូនមួយចំនួនក៏ត្រូវធ្វើការ ហើយក៏ត្រូវសុំច្បាប់គេមកកាន់ទីនេះ។ ថ្ងៃមិញនេះ ខ្ញុំពិតជាមានការរំភើបដោយចេញពីទីស្នាក់ការរបស់អង្គការសហប្រជាជាតិ បន្ទាប់ពីការធ្វើសេចក្តីថ្លែងការណ៍ និង​ការឆ្លងឆ្លើយនូវសំណួរហើយនោះ ខ្ញុំបានឃើញបងប្អូនបានមកឈរនៅជិតសណ្ឋាគារនេះ។ ខ្ញុំឡើងទៅដល់ក្នុងបន្ទប់ទៅហើយ ប៉ុន្តែលឺសូរសម្រែកនៅខាងក្រៅ ខ្ញុំក៏បកចុះក្រោមវិញ ដើម្បីទៅជួបជាមួយបងប្អូន។ ពេលនោះ យើងបានថតរូបមួយចំនួនជាមួយគ្នា។ ជាការគាប់ជួនណាស់ ដែលខ្ញុំបានជួបជាមួយសាច់ញាតិរបស់ខ្ញុំមួយចំនួន គឺអ្នកពាមកោះស្នា។ ឥឡូវនេះ ត្រកូល ហ៊ុន នៅឯ Lyon គឺច្រើន ដែលខ្ញុំហៅព្រឹកមិញនេះ។ បើ ចែឡេង នេះ បែកគ្នាមិនមែនតិច(ឆ្នាំ)ទេ បែកប្រហែលជារហូតដល់ ៥០ ឆ្នាំជាង ទើបនឹងជួបគ្នាព្រឹកមិញ។ ជួបនៅប៉ារីសបានម្តងដែរ តែដូចចង់ភ្លេចមុខ…

Details