សុន្ទរកថា ក្នុងពីធីបើកសន្និសីទចក្ខុវិស័យកម្ពុជាឆ្នាំ ២០១៧៖ ភាពជាដៃគូរវាងវិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍកម្ពុជា និងធនាគារអេអិនហ្សិតរ៉ូយ៉ាល់ «ការឈានឡើងក្នុងខ្សែចង្វាក់បង្កើតតម្លៃសម្រាប់ឧស្សាហូបនីយកម្ម កំណើន និងការអភិវឌ្ឍក្នុងសម័យឌីជីតាល់»

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ ថៃ្ងនេះ ខ្ញុំមានសេចក្តីរីករាយជាអនេក ដោយបានមកចូលរួមក្នុង សន្និសីទចក្ខុវិស័យកម្ពុជាឆ្នាំ ២០១៧ ដែល ផ្តោតលើប្រធានបទ «ការឈានឡើងក្នុងខ្សែចង្វាក់បង្កើតតម្លៃសម្រាប់ឧស្សាហូបនីយកម្ម, កំណើន និងការអភិវឌ្ឍ ក្នុងសម័យឌីជីថល»។ នេះគឺជាលើកទី ១១ ហើយដែលខ្ញុំបានចូលរួម និងថ្លែងសុន្ទរកថាគន្លឹះ ក្នុងសន្និ​សីទប្រចាំឆ្នាំដ៏សំខាន់នេះ។ ខ្ញុំសូមវាយតម្លៃខ្ពស់ជាថ្មីម្តងទៀត ដល់វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា និងធនាគារអេអិនហ្សិតរ៉ូយ៉ាល់ ដែលបន្តការផ្តួចផ្តើមរៀបចំព្រឹត្តិការណ៍នេះ ដោយបានអញ្ជើញថ្នាក់ដឹកនាំមកពីខាងរាជរដ្ឋាភិបាល, វិស័យឯកជន, មជ្ឈដ្ឋានសិក្សាស្រាវជ្រាវ, អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍអន្តរជាតិនានាមកជួបជុំគ្នា ធ្វើការពិនិត្យពីសមិទ្ធផលក្នុងពេលកន្លងមក និងពិនិត្យលើបញ្ហាប្រឈមផ្សេងៗ ហើយស្វែងរកវិធីធ្វើការជាមួយគ្នា ឈានទៅសម្រេចគោលដៅអភិវឌ្ឍ និងបានជាប្រយោជន៍ដល់ប្រទេសកម្ពុជាយើង។ ជាប្រពៃណី នៅក្នុងពិធីនេះ ខ្ញុំតែងតែយកឱកាស ដើម្បីចែករំលែកជូននូវស្ថានភាពសេដ្ឋកិច្ច និងចែករំលែកនូវទស្សនវិស័យសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំនេះ និងក្នុងឆ្នាំបន្ទាប់។ ជារួម ចាប់ពីឆ្នាំ ២០១៤ មកដល់ពេលនេះ ការរីកចម្រើនផ្នែកសេដ្ឋកិច្ចកម្ពុជាសម្រេចបានតាមការគ្រោងទុក។ ក្នុងនោះ កំណើនសេដ្ឋកិច្ចសម្រេចបានក្នុងរង្វង់ ៧% រយៈពេលបីឆ្នាំចុងក្រោយនេះ។ កំណើនសេដ្ឋកិច្ចនៅឆ្នាំ ២០១៤ និង…

Details