សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថា ក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ១៣.១៦៩ នាក់ នៅសួនឧស្សាហកម្មវឌ្ឍនៈទី ២

សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាង កញ្ញា! ចូលរួមសំណេះសំណាលជាមួយកម្មករនៅសួនឧស្សាហកម្មវឌ្ឍនៈទី ២ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ ដែលបានមកជួបជុំ​ជាមួយនឹងកម្មករ/ការិនីរបស់យើង នៅក្នុងសួនឧស្សា​ហកម្មវឌ្ឍនៈទី ២ ដែលមាន(កម្មករ កម្មការិនី)ចំនួន ១៣.១៦៩ នាក់ ដែលអញ្ជើញមកចូលរួមនៅទីនេះ។ ហើយក៏មិនភ្លេចផងដែរ ជាមួយនឹងការស្វាគមន៍ទុកជាមុន ចំពោះចៅៗ ដែលនឹងមកដល់នៅពេលខាងមុខចំនួន ៥៥៦ នាក់ ដែលថ្ងៃនេះ គឺអោយអង្គុយនៅមួយកន្លែងនៅខាងណេះ(កម្មការិនីមានផ្ទៃពោះ) ព្រោះថា ដើរទៅប៉ះគេ ប៉ះឯង (ខ្លាច)វាមានបញ្ហាទៀត។ បើអញ្ចឹងយើងរៀបចំមួយកន្លែង(អោយពួកគាត់)។ ហើយដល់ពេលអម្បាញ់មិញ ខ្ញុំមកខាងណេះ ដល់ត្រឡប់ទៅវិញ យើងទៅខាងណោះ ដើម្បីទៅជួបជាមួយ(កម្មការិនីរបស់យើង)។ ផ្ដាំដល់កម្មការិនីជិតឆ្លងទន្លេ និងប្ដី ត្រូវនៅថែរក្សាប្រពន្ធកូន យ៉ាងណាក៏ដោយ អ្នកខ្លះត្រឹមតែមួយខែទៀតមកហើយ ប៉ុន្តែសូមផ្ដាំទុកអោយហើយ ក្រែងលោខ្ញុំភ្លេចនិយាយ។ ពេលណាដែលរៀបឆ្លងទន្លេ និងថ្ងៃឆ្លងទន្លេ ចាប់ប្ដីអោយជាប់ កុំអោយទៅណា ស្ដាប់បានទេ(សើច)? ហើយជាពិសេស បុរសដែលជាស្វាមី ពេលដែលប្រពន្ធឆ្លងទន្លេ កុំឆ្លៀតដើរទៅលេងឯណា នៅមើលប្រពន្ធ មើលកូន។…

Details

សេចក្តីដកស្រង់ប្រសាសន៍ ក្នុងសង្កថាក្នុងពិធីសំណេះសំណាលជាមួយកម្មករ និយោជិត ជាង ១៦.០០០ នាក់

ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានមកចូលរួមសំណេះសំណាលជាលើកដំបូងជាមួយកម្មករ/រិនី នៅ​​តំ​បន់​សេដ្ឋកិច្ចពិសេសរបស់យើងនេះ។ មិនមែនជាលើកទីមួយទេ ដែលខ្ញុំមកកាន់ទីនេះ។ ចំនួនបីលើក បានមកចូលរួមសម្ពោធ និងក្នុងកម្មវិធីរំលឹកខួបអនុស្សាវរីយ៍នៃក្រុមហ៊ុន មីនេបៀ ហើយមួយលើក​មក​សម្ពោធ​ដាក់អោយប្រើប្រាស់ជាមួយក្រុមហ៊ុន កូកា កូឡា។ នេះជាលើកទី ៤ ដែលខ្ញុំមក​សំដៅ​ជួប​ជុំ​ជា​មួយ​នឹងកម្មករ/រិនីរបស់យើង។ ជួបកម្មករពិនិត្យមើលស្ថានភាពលូតលាស់ក្នុងវិស័យឧស្សាហកម្ម និងចំណុចសេសសល់ត្រូវដោះស្រាយ កាលពីប៉ុន្មានឆ្នាំមុននោះ គេបានឃើញខ្ញុំនៅតាមវាលស្រែយ៉ាងច្រើន ជាវេទិកាសាធារណៈជាមួយ​នឹង​កសិ​ករ ដែលធ្វើនៅតាមវាលស្រែ និងការសំណេះសំណាលនានា ដែលធ្វើនៅតាមប្រឡាយទឹក តាមទំ​នប់​ទឹក នៅក្នុងរយៈពេលដែលយើងអនុវត្តដាក់អោយចេញនូវគោលនយោបាយអនុវត្តវិស័យកសិកម្ម គឺ​ការ​ផលិតស្បៀង និងការនាំចេញអង្ករ។ ឥឡូវដល់ពេលវេលា ដែលយើងកំពុងអនុវត្តនូវគោលនយោ​បាយ​ឧស្សាហ​កម្ម ២០១៥-២០២៥។ វាជាឱកាសសមស្របណាស់ដែលអោយខ្ញុំដើរទៅជួបជាមួយនឹងកម្ម​ករ/រិនី ដែលកំពុងធ្វើការតាមរោងចក្រនានា នៅក្នុងក្របខណ្ឌទូទាំងប្រទេស ដើម្បីពិនិត្យមើលស្ថាន​ភាព​នៃ​​ការលូតលាស់នៅក្នុងវិស័យឧស្សាហកម្ម និងចំណុចសេសសល់ដែលជាបញ្ហាត្រូវដោះស្រាយជូន​ចំ​ពោះកម្មករ/រិនីរបស់យើង។ មិនមែនគ្រាន់តែក្នុងវិស័យកាត់ដេរ ឬក៏នៅក្នុងវិស័យណាមួយទេ ក៏ប៉ុន្តែយើ​ង​ចង់​សំដៅក្ដោបទៅលើបញ្ហាទាក់ទងទៅនឹងកម្មករ/រិនីទាំងអស់ផងដែរ។ ខ្ញុំសូមអរគុណចំពោះក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏ដូចជាតំណាងអោយតំបន់ឧស្សាហកម្ម តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ព្រមទាំងបណ្ដារោងចក្រ សហគ្រាសទាំងអស់ ដែលអនុញ្ញាតអោយកម្ម​ករ/រិ​នី បានមកជួបជុំខ្ញុំនៅក្នុងឱកាសនេះ។ ហើយរោងចក្រមួយ ដែលមិនបានអញ្ជើញមកទីនេះ គឺជាប់​ធ្វើ​ការ ក៏បានបន្តនូវខ្សែបណ្ដាញក្នុងការស្ដាប់ឮនូវសំឡេង(របស់ខ្ញុំ)។ ពួកគេធ្វើការផង ហើយក៏អាចឆ្លៀត​ស្ដាប់​ជាមួយនឹងអ្វីដែលជាការលើកឡើងរបស់ខ្ញុំផង។ អម្បាញ់មិញនេះ ខ្ញុំបានធ្វើដំណើរមកតាមទីនេះ ខាង​មីនេបៀ…

Details