សេចក្ដីដកស្រង់ប្រសាសន៍សម្ដេចតេជោ ហ៊ុន សែន សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ ៥១ ប្រវែង ៣៧ គីឡូម៉ែត្រ ចាប់ពីឧដុង្គ ផ្លូវជាតិលេខ ៥ ដល់ថ្នល់ទទឹង ផ្លូវជាតិលេខ ៤

ឯកឧត្តម ទីប្រឹក្សាសេដ្ឋកិច្ច តំណាងស្ថានទូត និងតំណាងអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះ​រាជាណាចក្រកម្ពុជា។ សម្ដេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បងប្អូនជនរួមជាតិជាទីគោរព ស្រលាញ់។ ថ្ងៃនេះ យើងពិតជាមានការសប្បាយរីករាយ ដែលបានរួមគ្នាមកធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវផ្លូវជាតិលេខ ៥១ ដែលតភ្ជាប់ពីផ្លូវជាតិលេខ ៥ មកកាន់ផ្លូវជាតិលេខ ៤ រវាងខេត្តកំពង់ស្ពឺ នៅខាងឧដុង្គ និងខេត្ត នៅខាងសំរោងទង។ មុនចូលដល់កម្មវិធីបន្ត ខ្ញុំគួរសួរបន្ដិចថា តើយើងចង្អុលទៅណា ទៅឃុំត្រពាំងគង​ វត្តក្ដីល្វា? ត្រពាំងគង នៅខាងស្ដាំ។ អញ្ចឹងសូមអ្នកចម្រៀង ប្រុងប្រៀបច្រៀង។ ប្រយ័ត្នមិនចេះ។ “មរតកម៉ែខ្ញុំ” មួយ និងបទមួយទៀតប្រ​ហែលគ្នាហ្នឹង(មតរកអ្នកមានគុណ) ប៉ុន្តែមិនដឹងថា អ្នកចម្រៀងមកពីភ្នំពេញ បើអ្នកចម្រៀងមិនចេះ មានន័យថា អត់ទាន់ជំនាញទេ។ ម្ដាយរបស់ខ្ញុំ គាត់ស្រលាញ់វត្តក្ដីល្វាហ្នឹង។​ គាត់កសាងវត្តក្ដីល្វានេះ។ យើងមានបឋមសិក្សារបស់គាត់ផង អនុវិទ្យាល័យផង វិទ្យាល័យផង។ ម្ដាយធំខ្ញុំក៏មាន បងជីដូនមួយរបស់ខ្ញុំនេះ គឺទុកសាកសពនៅនេះ លើកលែងតែម្ដាយរបស់ខ្ញុំ គាត់ចង់មកនៅវត្ត​ហ្នឹង…

Details