កត្តាជោគជ័យលើការគ្រប់គ្រងហានិភ័យបង្កទ្បើងដោយជំងឺកូវីដ១៩ នៅកម្ពុជា ដោយសារការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ រួមជាមួយកម្លាំងមហាសាមគ្គីជាតិខ្មែរពីគ្រប់មជ្ឈដ្ឋាន

FN ៖ លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា កត្តាជោគជ័យលើការគ្រប់គ្រងហានិភ័យបង្កទ្បើងដោយជំងឺកូវីដ១៩ នៅកម្ពុជា គឺដោយសារការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ រួមជាមួយកម្លាំងមហាសាមគ្គីជាតិខ្មែរ ពីគ្រប់មជ្ឈដ្ឋាន ដែលបង្កើតលទ្ធភាព សមត្ថភាព និងលទ្ធផលដ៏ល្អត្រចះត្រចង់នៅក្នុងបុព្វហេតុការងារដ៏មានតម្លៃបំផុត ដែលពាក់ព័ន្ធដល់ជោគវាសនាស្លាប់រស់របស់ជាតិ និងប្រជាជនយើង។ ការថ្លែងនេះបានធ្វើឡើងនារសៀលថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២២ ខណៈលោកបណ្ឌិត ហ៊ុន ម៉ាណែត ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តសម្តេចតេជោ បានអញ្ជើលចូលរួមក្នុងពិធីសំណេះសំណាល ថ្លែងអំណរគុណ និងពិសារអាហារសាមគ្គីជាមួយគ្រូពេទ្យសម្តេចតេជោប្រឆាំងកូវីដ-១៩ នៅមជ្ឈមណ្ឌលដឺព្រីមៀរសែនសុខ រាជធានីភ្នំពេញ។ ក្នុងឱកាសប្រកបដោយភាពអធិកអធម និងសប្បាយរីករាយនោះ លោកបណ្ឌិត បានសម្តែងនូវការអបអរសាទរចំពោះកត្តាជោគជ័យលើការគ្រប់គ្រងហានិភ័យបង្កទ្បើងដោយជំងឺកូវីដ-១៩ នៅកម្ពុជា ទាំងផ្នែកសុខភាពសាធារណៈ និងផ្នែកសង្គម-សេដ្ឋកិច្ច គឺដោយសារការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចតេជោ រួមជាមួយកម្លាំងមហាសាមគ្គីជាតិខ្មែរពីគ្រប់មជ្ឈដ្ឋាននៅទូទាំងប្រទេស។ ក្នុងឱកាសនោះផងដែរ លោកបណ្ឌិត បានថែ្លងអំណរព្រះគុណថ្វាយជូនព្រះមហាក្សត្រជីវិតតម្កល់លើត្បូង និងព្រះវររាជមាតាជាតិខ្មែរ ដែលតែងតែឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារ ដល់យុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ព្រមទាំងអរគុណដល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលបានយកអស់កម្លាំងកាយចិត្ត មិនថាយប់ឬថ្ងៃ ធ្វើការដឹកនាំបញ្ជាផ្ទាល់ជាមួយនឹងការសម្រេចអារកាត់រហ័សទាន់ពេលវេលា និងប្រកបដោយយុទ្ធសាស្ត្រ។ ទន្ទឹមនឹងនេះ លោកក៏បានសម្តែងនូវការអរគុណដល់គ្រប់ស្ថាប័នពាក់ព័ន្ធ…

Details

គម្រោងវិនិយោគថ្មីៗចំនួន៦ទៀត ទុនវិនិយោគជាង ១៥០លានដុល្លារ ត្រូវបានអនុម័តឲ្យដំណើរការ

FN ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ទើបតែអនុម័តគម្រោងវិនិយោគថ្មីៗ ចំនួន៦ទៀត សរុបទុនវិនិយោគជាង១៥០លានដុល្លារ និងអាចបង្កើតការងារ បានជាច្រើនកន្លែង។ តាម Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១៖ RONG JIN C C CERAMIC CO., LTD. គម្រោងបង្កើតរោងចក្រផលិតឥដ្ឋការ៉ូគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិអូរត្រាវ ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានទុនវិនិយោគប្រមាណ ៧១.៥លានដុល្លារអាមេរិក និងអាចបង្កើតការងារ បានចំនួន៣០៤កន្លែង។ ២៖ ELITE SOLAR (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតនិងផ្គុំដំឡើងបន្ទះសូឡា ដែលមានទីតាំងវិនិយោគស្ថិតនៅអគារលេខ A10 & A12 ផ្លូវជាតិលេខ៤ ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៤៧.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន៩៣៧កន្លែង។ ៣៖…

Details