ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងនៅក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ នៅក្រុងព្រះសីហនុ

FN ៖ មនុញ្ញផលកើតចេញពីសុខសន្តិភាព ដែលកំពុងគ្របដណ្តប់ពាសពេញផ្ទៃប្រទេសកម្ពុជា បាននាំមកនូវសមិទ្ធផលថ្មីបន្ថែមទៀតហើយ ក្នុងក្រុងព្រះសីហនុ នោះគឺផ្លូវចំនួន ៣៧ខ្សែ និងអាងប្រព្រឹត្តកម្មទឹកកខ្វក់ចំនួន៣ ដែលចំណាយថវិការបស់ជាតិសម្រាប់សាងសង់សរុបប្រមាណ ៣០០លានដុល្លារអាមេរិក ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវនៅថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ពិតជាមានមោទនភាពចំពោះការសាងសង់សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធនៅក្នុងក្រុងព្រះសីហនុ ហើយប្រើប្រាស់ថវិកាជាតិសម្រាប់ការវិនិយោគជាលើកដំបូង។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើមិនយកការសម្រេចចិត្តមួយបណ្តាក់ទុនឱ្យសាងសង់ផ្លូវជាប់មាំនៅក្នុងខេត្តនេះទេ គឺត្រូវតែធ្វើជាប់រហូត ព្រោះមានតម្រូវការប្រើប្រាស់មមាញឹក។ * សម្តេចតេជោ ហ៊ុន សែន ព្រះនាមរបស់សម្តេច នរោត្តម សីហនុ ផ្សារភ្ជាប់ជាមួយទឹកដីខេត្តព្រះសីហនុជានិច្ច បើទោះបីព្រះអង្គបានយាងចូលទិវង្គតក្តី។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខេត្តព្រះសីហនុ បានប្រែប្រួលមុខយ៉ាងខ្លាំង ជាមួយអគារកម្ពស់រាប់ជាន់ បានផុសឡើងយ៉ាងច្រើន។ *…

Details

សេចក្តីដកស្រង់ប្រសាសន៍ សម្ពោធដាក់ឲ្យប្រើប្រាស់ ផ្លូវ ៣៧ ខ្សែ ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ ​និងសមិទ្ធផលនានា ក្នុងក្រុង/ខេត្តព្រះសីហនុ

ខេត្តព្រះសីហនុ ជាខេត្តពហុបំណង និងជាខេត្តនាំមុខនៃការកំណើនសេដ្ឋកិច្ចកម្ពុជា សម្ដេច ឯកឧត្តម លោកជំទវ អស់លោក លោកស្រី បងប្អូនជនរួមជាតិដែលបានអញ្ជើញចូលរួមនៅក្នុងឱកាសនេះ! ថ្ងៃនេះ យើងជួបជុំគ្នា ដើម្បីប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់នូវហេដ្ឋារចនាសម្ព័ន្ធ ដែលក្នុងនោះមានផ្លូវ ៣៧ ខ្សែ និងស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់ចំនួន ២ កន្លែង។ អ្វីដែលឯកឧត្តម ជា សុផារ៉ា បានលើកឡើងអម្បាញ់​មិញ បានបង្ហាញគ្រប់គ្រាន់សម្រាប់ការយល់អំពីការសាងសមិទ្ធផល ដែលយើងបានសាងសង់នៅទីនេះ មិនមែនគ្រាន់តែសម្រាប់ប្រជាជននៅទីនេះទេ។ ឥឡូវស្ថានីយវិទ្យុ ទូរទស្សន៍ ព្រមទាំងអនឡាញបានបញ្ជូនរូបភាពទៅកាន់ទូទាំងប្រទេស និងទៅកាន់ប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅឯបរទេសផងដែរ​។ យើងពិតជាមានមោទនភាព ដែលយើងបានសម្រេចកសាងនូវសមិទ្ធផលដ៏ធំនេះឡើង ហើយជាលើកដំបូងដែលយើងប្រើការវិនិយោគផ្ទាល់ រហូតដល់ជាង ៣០០ លានដុល្លារសហរដ្ឋអាមេរិក នៅក្នុងទីក្រុងមួយនេះ។ ការងារនេះ វាចាំបាច់ណាស់ដែលយើងត្រូវធ្វើ។ យើងបានមើលឃើញអគារខ្ពស់ៗ ក៏ប៉ុន្តែមើលមកខាងក្រោមវិញ ទ្រុឌទ្រោមទាំងអស់។ ដូច្នេះ ប្រសិនបើយើងមិនយកការសម្រេចចិត្ត ដើម្បីដាក់ទុនមួយ ហើយធានាឱ្យបាន​រយៈពេល ២០ ឆ្នាំ ទៅ ៣០ ឆ្នាំក្រោយ គឺយើងធ្វើមិនជាប់ទេ។ ពាក្យដែលថា ធ្វើមិនជាប់ គឺបានសេចក្ដីថា ពេលណាក៏ត្រូវតែធ្វើដែរ។…

Details