សារសម្លេង ស្នើបញ្ឈប់សំណូមពរសុំចាក់ AstraZeneca ជាដូសជំរុញ សម្រាប់អ្នកដែលបានចាក់ AstraZeneca ជាដូសទី ១ និងទី ២ រួចហើយ

ជូនចំពោះសម្ដេច ឯកឧត្ដម លោកជំទាវ លោកឧកញ៉ា អស់លោក លោកស្រី! ក្នុងមួយរយៈថ្មីៗនេះ តែប៉ុន្មានថ្ងៃ មានសំណូមពរជាច្រើន ឬក៏ថាមួយចំនួន ពីសំណាក់ឯកឧត្ដម លោកជំទាវ អស់លោក លោកស្រី អ្នកឧកញ៉ា ដែលបានចាក់ AstraZeneca ស្នើសុំចាក់ AstraZeneca ដូសទី ៣។ បញ្ហានេះខ្ញុំសូមបញ្ជាក់ជូនដើម្បីចៀសវាងការលំបាក ប្រទេសវាលំបាកណាស់ទៅហើយ កុំឲ្យលំបាកតាំងពីរឿងប៉ុណ្ណឹង។ ខ្ញុំសូមបញ្ជាក់ថា មានបញ្ហា ២ ដែលយើងមិនទាន់អាចផ្ដល់ជូនបាន ហើយសូមស្នើឲ្យបញ្ឈប់ការស្នើសុំជាបន្តទៀតពីសំណាក់ស្ថាប័ន ឬអ្នកដែលចង់ស្នើ។ បញ្ហាទី ១ យើងមិនទាន់បានសិក្សាអំពីគម្លាតរវាងដូសទី ១ ដូសទី ២ និងដូសទី ៣ អំពីវ៉ាក់សាំង AstraZeneca នោះទេ។ យើងបានសិក្សាតែគម្លាតរបស់ Sinivac និង Sinopharm តែប៉ុណ្ណោះ ដែលយើងអាចនឹងផ្ដល់ AstraZeneca សម្រាប់ការចាក់ជាដូសទី ៣ ឬដូសជំរុញ។ ប៉ុន្តែ សម្រាប់អ្នកដែលចាក់ AstraZeneca វិញ…

Details

សារលិខិត ក្នុងឱកាសអបអរសាទរទិវាអាស៊ាន ថ្ងៃ ៨ សីហា ឆ្នាំ ២០២១

សូមថ្វាយបង្គំព្រះថេរានុរត្ថរៈគ្រប់ព្រះអង្គជាទីសក្ការៈ! សម្ដេច ឯកឧត្តម លោកជំទាវ លោក លោកស្រី! បងប្អូន កូនក្មួយ ចៅៗ ជនរួមជាតិទាំងអស់ជាទីស្រឡាញ់រាប់អាន! ​ថ្ងៃនេះ ជាឱកាសដ៏នក្ខត្ដឫក្សសម្រាប់ប្រជាជនអាស៊ានទាំងអស់ ខណៈដែលយើង​ប្រារព្ធ​ខួបលើកទី ៥៤ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលហៅកាត់ថា​អាស៊ាន ប្រកប​ដោយមោទនភាព។ យើងទាំងអស់គ្នាបានធ្វើដំណើរមកអស់កាលដ៏វែងឆ្ងាយ និងបានរីកចម្រើន​គួរជាទីគាប់ចិត្ត ក្នុងគោលដៅ ជំរុញវឌ្ឍនភាពនៃអង្គការថ្នាក់តំបន់មួយនេះឲ្យទៅជានីតិបុគ្គលមួយ ដែលមានភាពស្អិតរមួតផ្ទៃក្នុង និង​យកប្រជាជនជាធំ។ ក្នុងថេរវេលាជាង ៥ ទស្សវត្សរ៍ មកនេះ អាស៊ានបានពង្រីកសមាជិកភាព​របស់​ខ្លួនដោយបានរួមបញ្ចូលគ្រប់ប្រទេសទាំងអស់ លើកលែង​តែប្រទេសមួយគត់ក្នុងតំបន់ និងបានលើក​កម្ពស់ការធ្វើសមាហរណកម្មផ្នែកនយោបាយ សេដ្ឋកិច្ច ​និងសង្គម ក្នុងចំណោមប្រទេសជាសមាជិក និងជាមួយដៃគូនានា។ អាស៊ានក៏បានបន្ដពង្រឹង​​កិត្យានុភាព​ជាអង្គការតំបន់មួយពោរពេញដោយថាមវ័ន្ដ និងភាពរស់រវើកបំផុត ក្នុងសាកលលោក​​លើទិដ្ឋភាពសក្ដានុពលសេដ្ឋកិច្ច និងគុណប្រយោជន៍ប្រៀប​ធៀប។ ក្នុងឆ្នាំនេះ ប្រទេសព្រុយណេ​ដែលជាប្រធានប្ដូរវេនរបស់អាស៊ាន មានឆន្ទៈជំរុញដំណើរអាស៊ាន​ឆ្ពោះទៅមុខបន្ថែមទៀត ក្រោម​​មូលបទ «យើងយកចិត្តទុកដាក់ យើងត្រៀមលក្ខណៈ យើងរីកចម្រើន» ដែលសក្ដិសមបំផុត​ជាមួយ​នឹងបញ្ហាប្រឈមដ៏ស្រួចស្រាល់ផ្នែកភូមិសាស្ដ្រនយោបាយ និងសេដ្ឋកិច្ច​សង្គម នាពេល​បច្ចុប្បន្ន​ ​ដើម្បីឈានឆ្ពោះទៅរកការសម្រេចទស្សនៈវិស័យសហគមន៍អាស៊ានឆ្នាំ ២០២៥។ អាស៊ាន ត្រូវបានបង្កើតឡើងដើម្បីថែរក្សា និងជំរុញការអភិវឌ្ឍប្រកបដោយភាពសុខសាន្ដ និងដើរ​តួនាទីជាវេទិកាលើកកម្ពស់សុខុមាលភាព និងជីវភាពប្រជាជនក្នុងតំបន់។…

Details