ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តគម្រោងវិនិយោគថ្មីចំនួន៨ ទុនវិនិយោគសរុបជាង ៧១លានដុល្លារ

FN ៖ យោងតាមទិន្នន័យកត់ត្រា ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានបញ្ជាក់ឲ្យដឹងថា នៅក្នុងខែកក្កដា ឆ្នាំ២០២១នេះ ខ្លួនបានអនុម័តគម្រោងវិនិយោគថ្មីៗចំនួន៨ ដែលមានទុនវិនិយោគសរុបចំនួន ៧១.៤លានដុល្លារអាមេរិក បង្កើតបានការងារថ្មីរាប់ពាន់កន្លែង។ ការអនុម័តគម្រោងវិនិយោគថ្មីៗនេះ សបញ្ជាក់ឲ្យឃើញថា ទោះបីកម្ពុជាជួបប្រទះនូវវិបត្តិនៃការរីករាលដាលនៃជំងឺកូវីដ១៩ ក្តី ក៏កម្ពុជានៅតែទាក់ទាញនូវការវិនិយោគថ្មីៗបន្ថែមទៀតផងដែរ។ តាម Facebook ផ្លូវការរបស់ CDC បានចុះផ្សាយថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១៖ ក្រុមហ៊ុន GENERAL ENTERPRISES GARMENT (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងបាគូ ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៧.៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៣៧កន្លែង។ ២៖ ក្រុមហ៊ុន SORTICS ALLIANCE CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្ពានពោធិ៍ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ…

Details

ការនាំចេញរបស់កម្ពុជាទៅថៃ មានទឹកប្រាក់៥១៦លានដុល្លារ ធ្លាក់ចុះ៣៣% !

FN ៖ រយៈពេល៦ខែ ដើមឆ្នាំ២០២១នេះ កម្ពុជាបាននាំចេញទៅកាន់ប្រទេសថៃ មានទឹកប្រាក់ប្រមាណ៥១៦លានដុល្លារ ធ្លាក់ចុះ៣៣ភាគរយ ខណៈការនាំចូលពីថៃ មានទឹកប្រាក់រហូតដល់ជាង ៣,៤៦៦លានដុល្លារ។ នេះបើតាមរបាយការណ៍ របស់ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ។ ខណៈទំហំពាណិជ្ជកម្ម រវាងប្រទេសទាំងពីរ ក្នុងរយៈពេល៦ខែ ដើមឆ្នាំ២០២១នេះ សម្រេចបានសរុបប្រមាណ ៣,៩៨២លានដុល្លារ ធ្លាក់ចុះ១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២០ មានចំនួន៤,០២៥លានដុល្លារ។ ចំពោះមុខទំនិញ ដែលកម្ពុជានាំចេញ ទៅទីផ្សារប្រទេសថៃ ភាគច្រើន គឺជាផលិតផលកសិកម្ម ខណៈផលិតផលនាំចូលពីប្រទេសថៃ មកកម្ពុជាវិញ មានដូចជា៖ រថយន្ត, ប្រេងឥន្ធនៈ, ជីកសិកម្ម, ផលិតផលចំណីអាហារ និងគ្រឿងថែសម្រស់ជាដើម -ល-។ លោក ប៉ែន សុវិជាតិ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម ធ្លាប់បានបញ្ជាក់ឲ្យដឹងថា ការធ្លាក់ចុះ នៃការនាំចេញរបស់កម្ពុជា ទៅប្រទេសថៃនេះ គឺដោយសារតែបញ្ហាការរាលត្បាត នៃជំងឺកូវីដ-១៩។ លោក ប៉ែន សុវិជាតិ បានបញ្ជាក់យ៉ាងដូច្នេះថា «ការធ្លាក់ចុះ ការនាំចេញរបស់កម្ពុជាទៅថៃ គឺអាចបណ្តាលមកពីការឆ្លងរាលដាល…

Details

អង់គ្លេសផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ Astra Zeneca ចំនួន ៤១.៥ម៉ឺនដូស ដល់ប្រទេសកម្ពុជា

photo_2021-08-01_19-06-02FN​ ៖ ចក្រភពអង់គ្លេស ប្រកាសផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ AstraZeneca ចំនួន ៤១ម៉ឺន ៥ពាន់ដូស ដល់រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលកំពុងរីករាលដាលនៅកម្ពុជា នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានផ្លូវការរបស់ ស្ថានទូតអង់គ្លេសប្រចាំនៅកម្ពុជា។
មន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា វ៉ាក់សាំងដែលជំនួយរបស់អង់គ្លេសនេះ អាចនឹងដឹកមកដល់ប្រទេសកម្ពុជានៅយប់ថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១ខាងមុខនេះ
សូមបញ្ជាក់ថា វ៉ាក់សាំងដែលអង់គ្លេសផ្តល់មកកម្ពុជានេះ គឺស្ថិតនៅក្នុងកម្មវិធីផ្តល់ជំនួយវ៉ាក់សាំងរបស់រដ្ឋាភិបាលអង់គ្លេសទៅកាន់ប្រទេសជាមិត្តប្រមាណ ៩លានដូស៕