វ៉ាក់សាំងការពារកូវីដ-១៩ ស៊ីណូវ៉ាក់(Sinovac Vaccine) ចំនួន ១ លានដូសទៀត បានដឹកមកដល់កម្ពុជាហើយ

នៅព្រឹកថ្ងៃសៅរ៍ ទី ១៩ ខែមិថុនា ឆ្នាំ ២០២១នេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac Vaccine) ចំនួន​ ១ លានដូសទៀត ដែលកម្ពុជាបានបញ្ជាទិញពីប្រទេសចិន ត្រូវបានដឹកមកដល់ប្រទេសកម្ពុជាទៀតហើយ។

គិតចាប់ពីថ្ងៃទី ០៧ ខែកុម្ភៈ មកដល់ថ្ងៃទី ១៩ ខែមិថុនា ឆ្នាំ ២០២១ កម្ពុជាទទួលបានវ៉ាក់សាំងជាង ៨លានដូសរួចហើយ សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ វ៉ាក់សាំងកូវីដ-១៩ ដែលទទួលបាន ហើយកំពុងចាក់ជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្រ្តចាក់វ៉ាក់សាំងនេះឱ្យបានលឿន តាមដែលអាចធ្វើទៅបាន ជូនដល់ប្រជាពលរដ្ឋរបស់ខ្លួន។ ទន្ទឹមនឹងនេះរាជរដ្ឋាភិបាលស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។

នៅក្នុងខែមិថុនានេះ វ៉ាក់សាំងប្រមាណ ៤,៥ លានដូស នឹងដឹកមកដល់ប្រទេសកម្ពុជា ដែលជាការជួយឱ្យ​កម្ពុជាមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ចាក់ជូនប្រជាពលរដ្ឋ។ កម្ពុជានឹងសម្រេចការចាក់វ៉ាក់សាំង ជូនប្រជាពលរដ្ឋចំនួន ១០ លាននាក់ នៅក្នុងឆ្នាំ ២០២១ នេះ ឬយ៉ាងយូរបំផុតនៅដើមឆ្នាំ ២០២២៕

សម្ដេចតេជោ៖ ដោយសារបានពាក់ព័ន្ធប្រយោលជាមួយអ្នកមានជំងឺកូវីដ-១៩ ខ្ញុំត្រូវធ្វើចត្តាឡីស័ក ១៤ ថ្ងៃ និងលុបចោលកម្មវិធីមួយចំនួន

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់!

ដោយសារខ្ញុំបានពាក់ព័ន្ធដោយប្រយោលជាមួយអ្នកកើតជំងឺកូវីដ-១៩ ក្រុមគ្រូពេទ្យតម្រូវឱ្យខ្ញុំធ្វើតេស្ត និងធ្វើចត្តាឡីស័ករយៈពេល ១៤ ថ្ងៃចាប់ពីល្ងាចថ្ងៃទី ១៩ ខែ មិថុនា ឆ្នាំ ២០២១ នេះរហូតដល់ថ្ងៃទី ៣ កក្កដា ឆ្នាំ ២០២១។

ខ្ញុំសូមអភ័យទោសដែលតម្រូវអោយខ្ញុំលុបចោលកម្មវិធីជួបជុំទាំងអស់ ដែលបានគ្រោងទុកទាំងការជួបផ្ទាល់ ទាំងការជួបតាមវីដេអូ ជាពិសេសសុំការយោគយល់ពីសំណាក់ឯកឧត្តមរដ្ឋមន្ត្រីការបរទេសអង់គ្លេសដែលគ្រោងជួបគ្នានៅម៉ោង ៩:០០ ព្រឹក ថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ២០២១ ខាងមុខនេះ នៅវិមានសន្តិភាព។

ទោះត្រូវលុបចោលការជួបទាំងខ្មែរ ទាំងបរទេស តែខ្ញុំនៅតែធ្វើការដូចពេលមុនជាមួយគ្រប់ស្ថាប័នទាំងស៊ីវិល ទាំងកងកម្លាំងប្រដាប់អាវុធ រាប់ទាំងការប្រជុំតាម ZOOM ផង ដោយសារបច្ចេកទេសនេះមិនតម្រូវឱ្យមានមនុស្សចូលមកជិតខ្ញុំទេ៕

ទូតបារាំង សរសើរកម្ពុជាគ្រប់គ្រងបានល្អ លើការរាតត្បាតជំងឺកូវីដ១៩ និងការផ្តល់វ៉ាក់សាំងជូនប្រជាពលរដ្ឋ

FN ៖ លោកស្រី អ៉ីវ៉ា ង្វៀនប៊ិញ ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា បានបង្ហាញនូវការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានដាក់ចេញយុទ្ធសាស្ត្របានយ៉ាងល្អលើការងារគ្រប់គ្រង និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។ ជាពិសេសការចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋក្នុងល្បឿនមួយយ៉ាងលឿន។ ការកោតសរសើររបស់លោកស្រីឯកអគ្គរដ្ឋទូត បានធ្វើឡើងនៅចំពោះមុខសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពេលចូលជួបសម្តែងការគួរសម និងជម្រាបលា នាព្រឹកថ្ងៃសុក្រ ទី១៨ ខែមីនា ឆ្នាំ២០២១នេះ។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានដកស្រង់សម្តីលោកស្រីទូតបារាំង មកគូសបញ្ជាក់យ៉ាងដូច្នេះ «កម្ពុជាមានការគ្រប់គ្រង និងដាក់ចេញយុទ្ធសាស្ត្រជាក់លាក់ក្នុងការគ្រប់គ្រង ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ គឺមិនដូចអ្វីដែលអ្នកដទៃមើលមកកម្ពុជាពីចម្ងាយនោះទេ»។ លោកស្រី អ៉ីវ៉ា ង្វៀនប៊ិញ ក៏បានសម្តែងនូវការអបអរសាទរជូនសម្តេចតេជោ ក៏ដូចជារាជរដ្ឋាភិបាល ដែលទទួលបានជោគជ័យក្នុងការចាក់វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។ លោកស្រី ក៏បានគូសរំលេចផងដែរថា ពីការផ្តល់វ៉ាក់សាំងជូនជនបរទេសនៅកម្ពុជា។ លោកស្រីចាត់ទុកការចាក់វ៉ាក់សាំងជូនជនបរទេសទាំងអស់នៅកម្ពុជា គឺជាសណ្តានចិត្តមនុស្សធម៌របស់កម្ពុជាដែលរាល់ស្ថានទូតទាំងអស់បានទទួលស្គាល់ និងបានវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជា។ ពាក់ព័ន្ធនឹងការងារចាក់វ៉ាក់សាំងនេះ សម្តេចតេជោ បានជម្រាបលោកស្រីឯកអគ្គរដ្ឋទូតថា យុទ្ធសាស្ត្ររបស់កម្ពុជា គឺផ្តល់វ៉ាក់សាំងដល់ប្រជាពលរដ្ឋគ្រប់គ្នា ហើយគ្រប់មនុស្សដែលរស់នៅកម្ពុជាមិនថាជាជនជាតិខ្មែរ ឬជនជាតិបរទេសនោះទេ។ សម្តេចតេជោ បានបញ្ជាក់ថា នេះគឺជាជម្រើសចុងក្រោយក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩នៅកម្ពុជា។ សម្តេចតេជោ ក៏បានថ្លែងអំណរគុណជូនចំពោះរដ្ឋាភិបាលបារាំង…

Details