កម្ពុជាទទួលបានភ្ញៀវទេសចរជិត ៨ម៉ឺននាក់, ភ្ញៀវភាគច្រើននិយមទៅលេងនៅតំបន់អេកូទេសចរណ៍

FN​ ៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នាថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ប្រាប់ថា រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ០៥-០៦ ខែមិថុនា នៅទូទាំងប្រទេសកម្ពុជាទទួលបានភ្ញៀវទេសចរសរុប ៧៦,៦៩៨ នាក់ ក្នុងនោះភ្ញៀវជាតិ ៧៥,៧៨៦ នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ៩១២ នាក់។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ * ខេត្តក្រចេះ៖ ១០,២២៥ នាក់ * ខេត្តបាត់ដំបង៖ ៩,៤៧០ នាក់ * ខេត្តកំពត៖ ៩,២៩២ នាក់ * ខេត្តព្រះសីហនុ៖ ៨,៧៩០ នាក់ * ខេត្តសៀមរាប៖ ៦,៩៧៩ នាក់ * ខេត្តកំពង់ស្ពឺ៖ ៦,៧២៣ នាក់។ លោកបណ្ឌិត ថោង ខុន បានបន្តថា ចំនួននេះមានការកើនឡើងប្រមាណ ៧.១៩% ធៀបនឹងសប្តាហ៍កន្លងមក…

Details

អនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាឯកជន ប្រឡងបញ្ចប់បឋមសិក្សា និងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ តាមកាលបរិច្ឆេទរៀងៗខ្លួន

photo_2021-06-08_15-28-24FN​​ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានអនុញ្ញាតឲ្យគ្រឹះស្ថានសិក្សាចំណេះដឹងទូទៅឯកជន ដែលជាសមាជិកសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា រៀបចំការប្រឡងបញ្ចប់បឋមសិក្សាថ្នាក់ទី៦ និងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ថ្នាក់ទី៩) ឆ្នាំសិក្សា២០២០-២០២១ ទៅតាមប្រតិទិនប្រឡងរៀងៗខ្លួន។
តាមរយៈលិខិតរបស់លោក ហង់ជួន ណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២១នេះ បានបញ្ជាក់ថា ក្រសួងអប់រំ នឹងផ្ដល់ការទទួលស្គាល់ចំពោះលទ្ធផល នៃការប្រឡងនេះ នឹងធ្វើអធិការកិច្ចប្រសិនបើចាំបាច់៕

វ៉ាក់សាំងកូវីដ-១៩ Sinovac និង Sinopharm ចំនួន ១ លានដូសមកដល់កម្ពុជាទៀតហើយ

ព្រឹកថ្ងៃអង្គារ៍ ទី ០៨ ខែ មិថុនា ឆ្នាំ២០២១ នេះ វ៉ាក់សាំងប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ស៊ីណូវ៉ាក់ (Sinovac Vaccine) ចំនួន ៥០ ម៉ឺនដូស និងស៊ីណូហ្វាម (Sinopharm Vaccine) ចំនួន ៥០ ម៉ឺនដូស របស់ក្រុមហ៊ុននៃប្រទេសចិន សរុបថ្ងៃនេះចំនួន ១ លានដូសទៀត បានដឹកមកដល់ប្រទេសកម្ពុជាយើងទៀតហើយ សម្រាប់ទុកចាក់ជូនប្រជាពលរដ្ឋយើងជាបន្តបន្ទាប់ទៀត។ វ៉ាក់សាំង ១ លានដូស ដែលបានដឹកមកដល់កម្ពុជានៅថ្ងៃនេះ គឺជាវ៉ាក់សាំងជើងទី ៦ ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីក្រុមហ៊ុនស៊ីណូវ៉ាក់ ខណៈជើងទី ១ មានចំនួន ១,៥ លានដូស ត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី ២៦ ខែ មីនា, ជើងទី ២ មានចំនួន ៥០ ម៉ឺនដូស ដឹកមកដល់កម្ពុជា នៅថ្ងៃទី ១៧ ខែ មេសា, ជើងទី…

Details