ហាមឃាត់មិនឱ្យជនជាតិឥណ្ឌា និងជនបរទេសទាំងអស់ដែលធ្វើដំណើរមកពីឥណ្ឌា ឬឆ្លងកាត់ឥណ្ឌា ចូលក្នុងប្រទេស

photo_2021-04-27_18-56-12FN​ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចហាមឃាត់មិនឱ្យជនជាតិឥណ្ឌា និងជនបរទេសទាំងអស់ ដែលធ្វើដំណើរមកពីប្រទេសឥណ្ឌា ចូលក្នុងប្រទេសឡើយ ដោយអនុវត្តចាប់អនុវត្តពី៤៨ម៉ោងក្រោយ។

សារសំឡេង បញ្ជាឲ្យប្រើកម្លាំងកងទ័ពចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋក្នុងតំបន់ក្រហម

គោលការណ៍គឺយើងយកវ៉ាក់សាំងមកស្រោច គ្រាន់(តែ)ថា វ៉ាក់សាំងរបស់យើង មកដល់មុនមកដល់ក្រោយ (រួម)នឹងវ៉ាក់សាំងមានក្នុងដៃ។ ខ្ញុំឯកភាពជាមួយនឹងការដែលយើងប្រមូលផ្តុំ(វ៉ាក់សាំង) ដែលមានក្នុងដៃស្រាប់ ដាក់ចូលទៅក្នុងតំបន់ដែលមានកងទ័ពធ្វើសកម្មភាពហ្នឹងតែម្តង។​ បន្តិចទៀតខ្ញុំនឹង voice សម្លេងទាំងអស់ហ្នឹងទៅឲ្យ លោកជំទាវ ឱ វណ្ណឌីន ហើយទូរស័ព្ទប្រាប់គាត់។ ស្អែកនឹងវ៉ាក់សាំង(របស់)យើងមកដល់ថែមទៀត។​ អញ្ចឹងទេ យើងបុកផ្តាច់ចំនួនប្រជាជនកម្មករស្អីៗនៅក្នុងហ្នឹង។ យើងមានប្រ​ហែលជាមួយលាន(ដូស)ជាង។ អញ្ចឹង យើងចាក់បានប្រហែលជា ៥០​ ម៉ឺននាក់។ (វ៉ាក់សាំង)វានឹងមកដល់ថ្មីថែមទៀត។ យើងត្រូវការចាក់។ តាមការប៉ាន់ស្មាន ភ្នំពេញ និងខេត្តកណ្តាលគឺ(មានប្រជាពលរដ្ឋ)ចំនួន ៣​ លាននាក់។ បើ ៣ លាននាក់ យើងត្រូវការ ៦ លានដូស។ អញ្ចឹង កម្លាំងកងទ័ពត្រូវតែប្រមូលផ្តុំមក។ ខ្ញុំឯកភាព។ បន្តិចទៀតខ្ញុំប្រាប់ទៅលោកជំទាវ ឱ វណ្ណឌីន ឲ្យផ្តល់(ការចាក់វ៉ាក់សាំងដល់) ៤​ ខណ្ឌហ្នឹង ហើយឲ្យកងទ័ពចូលធ្វើ។ កងទ័ពចូលធ្វើតែម្តង។ ចៀសវាងកុំឲ្យប្រជាជនចេញពីតំបន់ក្រហមមកចាក់ខាងក្រៅ (ក្រុមពេទ្យកងទ័ព)ចូលទៅរកទីតាំងក្នុងហ្នឹង … គឺថាទទួលយកភារកិច្ចពីគណៈកម្មការចំពោះកិច្ច ហើយកងទ័ពអនុវត្តតែម្តងទៅ។ ទទួលយកវ៉ាក់សាំងចាក់ជូនប្រជាជនក្នុងតំបន់ហ្នឹង ហើយពេលទទួលវ៉ាក់សាំងកុំខ្វល់ថាប្រជាជនមកពីត្រង់ណាអីត្រង់ណា ឲ្យតែមកយល់ព្រមចាក់គឺចាក់ឲ្យតែម្តង…

Details