រដ្ឋបាលរាជធានីភ្នំពេញ សម្រេចបិទខ្ទប់ទីតាំងមួយចំនួន ដែលបានឆ្លងជំងឺកូវីដ១៩ធ្ងន់ធ្ងរ

photo_2021-04-10_20-36-08FN ៖ រដ្ឋបាលរាជធានីភ្នំពេញ នៅយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះ បានចេញសេចក្តីជូនដំណឹង អំពីការសម្រេចបិទខ្ទប់ទីតាំងមួយចំ នួន ដែលបានឆ្លងជំងឺកូវីដ១៩ធ្ងន់ធ្ងរ នៅក្នុងខណ្ឌចំនួន៣ ក្នុងរាជធានីភ្នំពេញ ក្នុងនោះមានខណ្ឌមានជ័យ ខណ្ឌសែនសុខ និងខណ្ឌពោធិ៍សែនជ័យ។ នេះបើតាមសេចក្តីជូនដំណឹងដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។
* សម្រាប់ខណ្ឌមានជ័យ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេចខបិទខ្ទប់ សង្កាត់ស្ទឹងមានជ័យ១ និងសង្កាត់ស្ទឹងមានជ័យ២។
* សម្រាប់ខណ្ឌសែនសុខ៖ រដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបិទខ្ទប់ភូមិទ្រង់មាន់ នៃសង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
* សម្រាប់ខណ្ឌពោធិ៍សែនជ័យ៖ រដ្ឋបាលរាជធានីភ្នំពេញ បិទខ្ទប់ភូមិត្រពាំងថ្លឹង២ និងភូមិទួលពង្រ នៃសង្កាត់ចោមចៅ១, ភូមិចំការឪឡឹក១ ភូមិប៉ប្រកខាងត្បូង ភូមិប៉ប្រកខាងជើង និងភូមិត្រពាំងល្វា១ នៃសង្កាត់ការកាបទី១ និងភូមិចំការឪឡឹក១ នៃសង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសថ្លែងសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩នៅកម្ពុជា

FN ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅវេលាម៉ោង៩ព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ បានថ្លែងសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា។ ខាងក្រោមជាខ្លឹមសារសំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * ជាកិច្ចចាប់ផ្តើមនៃប្រសាសន៍ផ្សាយពិសេសព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន ថ្លែងចូលរួមរំលែកមរណទុក្ខយ៉ាងក្រៀមក្រំជាមួយក្រុមគ្រួសារសព ដោយសារជំងឺកូវីដ១៩ទាំងអស់ និងបានសួរសុខទុក្ខដល់ប្រជាពលរដ្ឋទាំងអស់កំពុងព្យាបាលជំងឺ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើសិនមិនបានដើរមួយជំហានមុនរឿងសាងសង់ទីបច្ឆាបូជាសពអ្នកជំងឺកូវីដ១៩ទេ នឹងមិនអាចគ្រប់គ្រងស្ថានការណ៍បាននោះទេ។ តែសម្តេចបានគិតគូរមួយជំហានមុន ទោះមានការរិះគន់សម្តេចថា ប្រមាថជីវិតមនុស្សក៏ដោយ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការឆ្លងកាន់តែច្រើននៃអ្នកជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ គឺជាព្រឹត្តិការណ៍ដ៏អាក្រក់សម្រាប់កម្ពុជា។ * សម្តេចតេជោ ហ៊ុន សែន បានសរសើរវៀតណាម និងថៃ ដែលបានគ្រប់គ្រងព្រឹត្តិការណ៍សហគមន៍បានល្អ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃ១០ ខែមេសា…

Details

សារពិសេស ពាក់ព័ន្ធស្ថានភាពជំងឺកូវីដ-១៩ នៅកម្ពុជា

ខ្ញុំព្រះករុណាខ្ញុំសូមក្រាបថ្វាយបង្គំ ព្រះតេជព្រះគុណ​ព្រះសង្ឃគ្រប់អង្គ បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់! ថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំមានការចាំបាច់ដើម្បីទូលប្រគេន​ និងជម្រាបជូនបងប្អូនជនរួមជាតិនូវបញ្ហាមួយចំនួន​។​ មុននឹងចូលដល់បញ្ហា ដែលខ្ញុំព្រះករុណាខ្ញុំត្រូវលើកមកបញ្ជាក់ អនុញ្ញាតឱ្យខ្ញុំព្រះករុណាខ្ញុំបានយកឱកាសនេះចូលរួមមរណទុក្ខជាមួយគ្រួសារសព ដែលបានទទួលមរណភាពក្នុងរយៈពេលកន្លងទៅដែលគិតមកដល់ត្រឹមពីម្សិលមិញនេះ គឺមានចំនួន ២៤ នាក់ ដែលនេះគឺជាមរណភាពលើកដំបូងនៅក្នុងដំណាក់កាលកូវីដ-១៩ជាងមួយឆ្នាំកន្លងផុតទៅ។ ជាមួយគ្នានេះអនុញ្ញាតឱ្យខ្ញុំព្រះករុណាខ្ញុំបានផ្តាំផ្ញើសួរសុខទុក្ខចំពោះអ្នកដែលមានជំងឺកូវីដ-១៩​​ ក៏ដូចជាចំពោះអ្នកដែលកំពុងជាប់ចត្តាឡីស័ក។​ ការត្រៀមបច្ឆាសម្រាប់បូជាសព និងដីសម្រាប់បញ្ចុះសពកូវីដ-១៩ ត្រូវបានចោទថាមើលងាយជីវិតមនុស្ស ដូចដែលព្រះតេជព្រះគុណព្រះសង្ឃគ្រប់ព្រះអង្គ និង​បងប្អូនជនរួមជាតិបានជ្រាបរួចមកហើយថា មុនពេលហេតុការណ៍មកដល់ ខ្ញុំព្រះករុណាខ្ញុំបានបញ្ជាទៅក្រសួងសុខាភិបាល ក៏ដូចជាអាជ្ញាធរដែនដីឱ្យត្រៀមបម្រុងទុកនូវបច្ឆា​សម្រាប់ការបូជាសព ក៏ដូចជាដីធ្លីដើម្បីបញ្ចុះសពទៅតាមប្រពៃណីនៃជនជាតិនីមួយៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ពេលនោះមានមនុស្សមួយចំនួនក៏បានលើកឡើងថា ខ្ញុំព្រះករុណាខ្ញុំគឺជាអ្នកមើលងាយជីវិតរបស់ប្រជាជនទើបធ្វើបច្ឆាសម្រាប់ដុត។ ប៉ុន្តែសូមបងប្អូនជនរួមជាតិ ព្រះតេជព្រះគុណគ្រប់ព្រះអង្គ និងបងប្អូនជនរួមជាតិ គិតមើល ប្រសិនបើខ្ញុំព្រះករុណាខ្ញុំមិនដើរមួយជំហានមុនទេ នៅពេលដែលមានសាកសពកើតឡើងដូចរយៈពេលកន្លងទៅ តើវិធានការសុខាភិបាល​ និង​វិធានការដទៃទៀតទាក់​ទង​ទៅនឹងការបញ្ចុះសព ឬការបូជាសពនេះ តើគួរធ្វើយ៉ាងណា? ដោយសារតែយើងបានដើរមុនមួយជំហាន យើងអាចដោះស្រាយបានបញ្ហានេះ/នេះ។ កូវីដ-១៩ក្លែងភេទ និងអភិបាលកិច្ចមិនបានត្រឹមត្រូវ ជាបច្ច័យធ្វើឱ្យចំនួនឆ្លងកើនឡើង ទាក់ទងជាមួយនឹងជំងឺកូវីដ-១៩ ដែលយើងហៅថា ព្រឹត្តិការណ៍ ២០​ កុម្ភៈ មកដល់ពេលនេះគ្មានការថម​ថយ​ទេ ប៉ុន្តែបែរជាធ្ងន់ កាន់តែធ្ងន់លើសមុន។ បើទោះបីជាយើងមានវិធានការឆ្លើយតបយ៉ាងតឹងរ៉ឹង ក៏ប៉ុន្តែដោយសារជំងឺនេះមកដល់លឿនពេក ដែលហៅថាកូវីដ-១៩ក្លែងភេទ ហើយនិងការអភិបាលកិច្ចនៅទីកន្លែងមួយចំនួនមិនបានត្រឹមត្រូវនោះ គឺបាននាំមកនូវបច្ច័យដ៏អាក្រក់…

Details