ដកស្រង់ប្រសាសន៍ជាសារសំលេងពិសេស ការត្រៀមរៀបចំទុកជាមុនក្នុងករណីមានអ្នកស្លាប់គឺ ជាការគោរព និងយកចិត្តទុកដាក់នៅក្នុងទំនៀមទម្លាប់ប្រពៃណីរបស់យើង

ការត្រៀមបច្ឆា ឬដីកប់ គឺជាការគោរពចំពោះអ្នកដែលបានស្លាប់ដោយសារ កូវីដ-១៩​ និងជាការទទួល ខុសត្រូវការពារសុវត្ថិភាព និងសុខភាពចំពោះប្រជាជនដែលកំពុងរស់នៅ ពិតមែនហើយមានមនុស្សមួយក្រុម គឺបានចេញមកនិយាយថា នៅពេលដែលខ្ញុំឲ្យត្រៀមលក្ខណៈបែប នេះគឺជាការប្រមាថជីវិតរបស់ប្រជាជន។ ខ្ញុំសុំយកឱកាសនេះជម្រាបជូនប្រជាពលរដ្ឋឲ្យបានជ្រាបថា ខ្ញុំ មិនបានប្រមាថជីវិតរបស់ប្រជាជនទេ ប៉ុន្តែផ្ទុយទៅវិញ នេះជាការគោរពទៅដល់ប្រជាជននៅពេលដែល មានឧបសគ្គកើតឡើងទាក់ទិនជាមួយនឹងមរណភាពរបស់អ្នកជំងឺដោយសារ កូវីដ – ១៩ យើងមិនត្រូវបាត់ម្ចាស់ការ ហើយនាំទៅដល់ការចម្លងមេរោគទៅកាន់ក្រុមគ្រួសារ ឬអ្នកដទៃនោះទេ ដែលយើងត្រូវត្រៀមបម្រុងទុក។ នៅក្នុងទំនៀមទម្លាប់ប្រពៃណីរបស់យើងភាគច្រើនមានឪពុកម្តាយចាស់ តែងតែធ្វើក្តារ មឈូសទុកជូនពួកគាត់ តែងតែធ្វើចេតិយ៍ មុនពេលដែលគាត់ស្លាប់ទៅទៀត តើនោះវាជាការប្រមាថចំ ពោះជីវិតឪពុកម្តាយ ចំពោះជីវិតជីដូនជីតា ឬទេ? ខ្ញុំសុំពន្យល់បងប្អូនឲ្យបានជ្រាប ភាគច្រើនណាស់នៅ ក្នុងប្រទេសរបស់យើង ដែលឪពុកម្តាយ ជីដូនជីតាចាស់ បានត្រៀមរួចជាស្រេចនូវក្តារមឈូស បានត្រៀម រួចជាស្រេចនូវចេតិយ៍ ឬក៏របស់របរផ្សេងទៀត ដើម្បីត្រៀមជូនដំណើរឪពុកម្តាយនៅពេលដែលគាត់ទទួល មរណភាពទៅ។ ដូច្នេះនៅក្នុងពេលដែលខ្ញុំរៀបចំនេះ គឺការរៀបចំដើម្បីជាការគោរព និងទទួលខុសត្រូវ ចំពោះសុខុមាលភាពរបស់ប្រជាពលរដ្ឋយើងផង និងទទួលខុសត្រូវចំពោះអ្នកដែលទទួលមរណភាពទៅ ផង ដោយត្រៀមរៀបចំការធ្វើបច្ឆាសម្រាប់ការបូជាឲ្យបានសមរម្យ។ ឥឡូវត្រូវជ្រើសរើសដីធ្លីឲ្យបានសម រម្យ មិនមែនជាការប្រមាថជីវិតរបស់ប្រជាជន ដូចមនុស្សមួយចំនួនបានអះអាងនោះទេ។…

Details