ក្រសួងសុខាភិបាល សម្រេចអនុញ្ញាតឲ្យផ្សារទំនើប AEON I បើកដំណើរឡើងវិញចាប់ពីថ្ងៃទី០២ ខែធ្នូនេះតទៅ

FN ៖ យោងតាមគោលការណ៍ឯកភាពពីប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាព្រឹកថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០នេះក្រសួងសុខាភិបាល សូមប្រកាសតាមបណ្តាញព័ត៌មាន Fresh News ជូនសាធារណជនជ្រាបថា ក្រសួងសម្រេចអនុញ្ញាតឲ្យផ្សារទំនើប AEON I បើកឡើងវិញ ចាប់ពីថ្ងៃទី០២ ខែធ្នូនេះតទៅ ក្រោយពិនិត្យសំណាកមនុស្ស៣២០១នាក់អវិជ្ជមានកូវីដ១៩ទាំងអស់។ នេះបើយោងតាមលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល ថ្លែងបញ្ជាក់ប្រាប់លោក លឹម ជាវុត្ថា នាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News នៅមុននេះបន្តិច។ លោកស្រី យក់ សម្បត្តិ បានបន្ថែមថា ការអនុញ្ញាតបើកដំណើរការផ្សារទំនើប AEON I ឡើងវិញ ក្រោយបានបិទបណ្តោះអាសន្នរយៈពេល៣ថ្ងៃ ក្រសួងសុខាភិបាលក៏បានពិភាក្សាជាមួយសាលារាជធានីភ្នំពេញ ក៏ដូចជាមានការស្នើសុំពីម្ចាស់ផ្សារទំនើបអ៉ីអន តាមរយៈស្ថានទូតជប៉ុនប្រចាំកម្ពុជា ក្រសួងគោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន សុំគោលការណ៍បើកដំណើរឡើងវិញ ដើម្បីជាផ្តល់ឱកាសឲ្យអាជីវករទាំងអស់ អាចដំណើរការអាជីវកម្មរបស់ខ្លួន ដោយអនុវត្តតាមវិធានសុខាភិបាលជាកំហិត ចាប់ពីថ្ងៃទី០២ ខែធ្នូនេះតទៅ។ សូមជំរាបថា កាលថ្ងៃទី២៨…

Details

កម្ពុជាផ្ដល់ម៉ាស ១ លាន ៥ ម៉ឺន និងសម្ភារបរិក្ខារមួយចំនួនទៀត ជូនរដ្ឋាភិបាលទីម័រខាងកើត (ទីម័រឡេស្ត)

ម៉ាសរបស់កម្ពុជាចំនួន ១ លាន ៥ ម៉ឺន និងសម្ភារបរិក្ខារមួយចំនួនទៀត  ត្រូវបានដឹកតាមយន្តហោះពិសេសចេញពីរាជធានីភ្នំពេញ នៅវេលាម៉ោង ៥ ព្រឹកថ្ងៃទី ០២ ខែធ្នូ ឆ្នាំ ២០២០ ទៅប្រគល់ជូនរដ្ឋាភិបាល​ប្រទេសទីម័រខាងកើត (ទីម័រឡេស្ត)។ ការដឹកជញ្ជូនជំនួយរបស់កម្ពុជានេះ ដឹកនាំដោយ លោក អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អមដោយតំណាងក្រ​សួងសុខាភិបាល និងមន្រ្តីមួយចំនួនទៀត។ ជំនួយរបស់កម្ពុជាផ្តល់ជូនប្រទេសទីម័រឡេស្តនាពេលនេះ រួមមាន៖ ៖ ម៉ាសចំនួន ១ លាន, ម៉ាសក្រណាត់៥ ពាន់, ម៉ាស N95 ចំនួន ១ ម៉ឺន, វែនតាសុវត្ថិភាព ចំនួន ១ ម៉ឺន, សំលៀកបំពាក់សុវត្ថិភាពសម្រាប់មន្ត្រីសុខាភិបាល (ជាឈុត) ចំនួន ១ ម៉ឺនឈុត, ឧបករណ៍វាស់កំដៅ ចំនួន…

Details

សម្តេចតេជោ ហ៊ុន សែន សម្រេចបញ្ចេញម៉ាសចំនួន២លានបន្ថែមទៀត, ១លានសម្រាប់រាជធានីភ្នំពេញ និង១លានទៀតសម្រាប់ខេត្តសៀមរាប

photo_2020-12-02_08-01-20FN ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមបណ្តាញព័ត៌មាន Fresh News នៅយប់ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ជូនសាធារណជនឲ្យបានជ្រាបថា សម្តេចសម្រេចបញ្ចេញម៉ាសចំនួន២លានបន្ថែមទៀត, ដោយក្នុងនោះមួយលានសម្រាប់រាជធានីភ្នំពេញ និងមួយលានទៀតសម្រាប់ខេត្តសៀមរាប ដើម្បីចូលរួមប្រើប្រាស់ជាបន្ទាន់ក្នុងការជួយទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩។

ការបញ្ចេញម៉ាសចំនួន២លាន (លើកទី២) នៅពេលនេះ គឺជាការបន្ថែមដែលកាលពីមុនបានបញ្ចេញចំនួន២លានម៉ាសម្តងរួចមកហើយ សម្រាប់រាជធានីភ្នំពេញ៕