ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះសង្ឃនាយករង៣ព្រះអង្គ

FN ៖ នៅថ្ងៃសុក្រ ៦កើត ខែផល្គុន ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញស្រោចស្រពព្រះសុគន្ធវារី ប្រគេនសម្តេចព្រះនាយករង៣ព្រះអង្គ ដែលព្រះមហាក្សត្រទើបត្រាស់បង្គាប់តែងតាំងថ្មី។ ពិធីស្រោចស្រពព្រះសុគន្ធវារី ត្រូវប្រារព្ធធ្វើឡើងនៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក។ សម្តេចព្រះសង្ឃនាយករងទាំង៣ព្រះអង្គ ដែលនឹងត្រូវនឹងស្រោចស្រពព្រះសុគន្ធវារី នៅថ្ងៃនេះរួមមាន៖ សម្តេចព្រះពោធិវ័ង្ស អំ លីមហេង សម្តេចព្រះសង្ឃនាយករងទី១, សម្តេចព្រះវ័នរ័ត ណយ ច្រឹក សម្តេចព្រះសង្ឃនាយករងទី២ និងសម្តេចព្រះឧត្តមវង្សា មួង រ៉ា សម្តេចព្រះសង្ឃនាយករងទី៣។ សូមបញ្ជាក់ថា សម្តេចព្រះសង្ឃទាំង៣ព្រះអង្គ ត្រូវបានព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ត្រាស់បង្គាប់តម្លើង និងតែងតាំងជាសម្តេចព្រះសង្ឃនាយករងទី១, ទី២ និងទី៣ កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ *…

Details

សេចក្តីដកស្រង់ប្រសាសន៍ ពិធីស្រោចស្រពសុគន្ធវារី ប្រគេន សម្តេច ព្រះសង្ឃនាយករងទាំង ៣ ព្រះអង្គ

[…] សិស្សគណ ពុទ្ធបរិស័ទចំណុះជើងវត្ត ក៏ដូចជាពុទ្ធបរិស័ទមានជំនឿលើពុទ្ធសាសនាក៏បានមកចូលរួមដើម្បីអបអរសាទរក្នុងពិធីស្រោចសុគន្ធវារី ថ្វាយប្រគេនចំពោះព្រះសង្ឃនាយករងទាំង ៣ ព្រះអង្គ។ នេះបង្ហាញឲ្យឃើញពីជំនឿទុកចិត្តចំពោះព្រះពុទ្ធសាសនារបស់យើងក្នុងរយៈពេលកន្លងទៅ […]

[…] ចាប់ផ្តើមពីសន្តិភាពនេះ ទើបយើងមានសភាពការណ៍ដូចសព្វថ្ងៃ។ ព្រះសង្ឃមានភារកិច្ចចូលរួមថែរក្សានូវសន្តិភាពរបស់ប្រទេស […] ឆ្លងកាត់ដំណាក់កាលសង្គ្រាមដ៏យូរលង់ ធ្វើឱ្យទឹកដីរបស់យើងបែងចែក ព្រះសង្ឃខ្លះនៅភាគីនេះ ព្រះសង្ឃខ្លះនៅភាគីនោះ ព្រះសង្ឃខ្លះនៅក្នុងតំបន់ដែលមានសង្គ្រាម។ យើងមិនគប្បីបណ្តែតបណ្តោយឱ្យប្រទេសជួបនូវការបែកបាក់ ដែលនាំទៅដល់សង្គ្រាមវិនាសកម្ម […]

[…] ការគ្រប់គ្រងរដ្ឋមួយ ទាមទារឱ្យយើងធ្វើសុខដុមបនីយកម្មរវាងជាតិសាសន៍ និងសាសនា […] នេះជាបញ្ហាដ៏ធំ ហើយ(ធ្វើបានដូចនេះ)វាមិនក្លាយទៅជាការបែកបាក់ជាតិ […]

[…] កន្លែងនេះកាលពីដើមជាទឹកដីរបស់ខេត្តកណ្តាលទេ ក៏ប៉ុន្តែដោយសារតែភ្នំពេញគឺត្រូវការរីកចម្រើន ដូច្នេះបានជាកាត់ […] យកបញ្ចូលមកភ្នំពេញថែមទៀត […] អាហ្នឹងត្រូវធ្វើស្ពាន ២ ទៀត ស្ពានមួយបានសុំកូរ៉េ ពីជ្រោយចង្វារ ទៅអរិយក្សត្រទៅ ហើយមួយទៀតពីផ្លូវជាតិលេខមួយឆ្លងកាត់ពីក្តីតាកុយ ទៅខាងល្វាអែម […] សម័យនេះគឺជាសម័យដែលយើងត្រូវខិតខំជម្រុញការអភិវឌ្ឍ […]

សម្ដេចតេជោ ហ៊ុន សែន, ពិធីស្រោចសុគន្ធវារីថ្វាយប្រគេនចំពោះព្រះសង្ឃនាយករងទាំង ៣ ព្រះអង្គ, ២៨ កុម្ភៈ ២០២០

Details