ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ថ្លែងក្នុងឱកាសអញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតពេទ្យ ២,៥៨៨នាក់

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩នេះបានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតពេទ្យ ២,៥៨៨នាក់ បន្ទាប់ពីពួកគេបានបញ្ចប់ការសិក្សាដោយជោគជ័យ។ ពិធីប្រគល់សញ្ញាបត្រនេះ បានធ្វើឡើងមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាក្តីរីករាយដែលនៅថ្ងៃនេះកម្ពុជាទទួលបានធនធានមនុស្សបន្ថែមលើវិស័យសុខាភិបាល គ្រាដែលរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់លើគោលនយោបាយគាំពារសង្គម។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងរយៈពេល១៩៨ថ្ងៃចាប់ពីពេលអនុវត្តន៍ ស្ត្រី និងកុមារមកពីគ្រួសារក្រីក្រ ជាង១០ម៉ឺនករណីហើយ ទទួលប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល បានផ្តល់ថវិកាប្រមាណ១០ពាន់លានរៀលហើយ សម្រាប់ឧបត្ថម្ភដល់ស្ត្រី និងកុមារ។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាលបានឧបត្ថម្ភថវិកាប្រមាណ៥៥ពាន់លានរៀលហើយ សម្រាប់កម្មការិនីដែលឆ្លងទន្លេមានជាង ១០ម៉ឺននាក់ គិតចាប់ពីឆ្នាំ២០១៨ ដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៩។…

Details

សេចក្តីដកស្រង់ប្រសាសន៍ ប្រគល់សញ្ញាបត្រដល់និស្សិត សាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល

ធនធានមនុស្សជាតិសុខាភិបាលបន្ថែម បម្រើសុខុមាលភាពប្រជាពលរដ្ឋ ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយ (ដែល)នៅដើមសប្ដាហ៍ឈានទៅរកចុងឆ្នាំ ២០១៩ បានមកជួបជុំសាជាថ្មីម្ដងទៀត ជាមួយនិស្សិតនៃសាកលវិទ្យាល័យ វិទ្យាសាស្រ្តសុខាភិបាល បន្ទាប់ពីឆ្នាំ ២០១៧។ ឥឡូវ យើងជួបជុំគ្នាសាជាថ្មីម្ដងទៀត ជាមួយនឹងការប្រគល់សញ្ញាបត្រសម្រាប់ថ្ងៃនេះ (នូវ)គ្រប់កម្រិត និងគ្រប់ឯកទេស​។ តាមរបាយការណ៍របស់ ឯកឧត្តមរដ្ឋមន្រ្តី ម៉ម ប៊ុនហេង អម្បាញ់មិញ បង្ហាញពីវឌ្ឍនភាព ដែលសាកលវិទ្យាល័យវិទ្យាសាស្រ្តសុខាភិបាល ទទួលបានចាប់តាំងពីបើក(នៅ)ឆ្នាំ ១៩៨០ រហូតមក។ ថ្ងៃនេះ យើងមានមោទនភាព ដោយសារតែយើងទទួលបានធនធានមនុស្សរបស់ជាតិសម្រាប់វិស័យសុខាភិបាល ក្នុងពេលដែលរាជរដ្ឋាភិបាលកំពុងតែជម្រុញអនុវត្តនូវគោលនយោបាយគាំពារសង្គម។ ក្នុងនោះ គ្របដណ្ដប់ភាគច្រើន គឺការធ្វើសកម្មភាពរបស់មន្រ្តីសុខាភិបាល។ និយាយឱ្យចំ គឺគ្រូពេទ្យរបស់តែម្ដង។ ការបណ្ដុះបណ្ដាលដែលបានធ្វើក្នុងរយៈពេលកន្លងទៅនៅគ្រប់កម្រិត (និង)គ្រប់ឯកទេស គឺបានផ្ដល់ឱ្យយើងមានឱកាស ដើម្បីបម្រើឱ្យសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋរបស់យើងក្នុងវិស័យសុខុមាលភាព។ កំណើនប្រជាជន ១៦ លាននាក់ ក្នុងរយៈពេល ៤០ ឆ្នាំ យើងបានឃើញហើយថា ចំនួនប្រជាជនដែលចាប់ផ្ដើមនៅក្នុងគ្រាដំបូងនៅជុំវិញ ៥ លាននាក់ប៉ុណ្ណោះ។ ក៏ប៉ុន្តែ រយៈពេល ៤០ ឆ្នាំក្រោយ បន្ទាប់ពីរំដោះចេញពីរបប ប៉ុល…

Details