ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ១០រោច ខែកត្តិក ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩នេះបាន អញ្ជើញសម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា។ «អគារឥន្ទ្រទេវី» ជាសមិទ្ធផលថ្មីមួយសម្រាប់រាជបណ្ឌិត្យសភាកម្ពុជា ដែលជាកន្លែងប្រមូលផ្តុំដោយធនធានបញ្ញា សម្រាប់បម្រើការងារជាឧត្តមប្រយោជន៍ដល់ សង្គមជាតិ។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន សម្តែងភាពរីករាយដែលបានចូលរួម ពិធីសម្ពោធ «អគារឥន្ទ្រទេវី» របស់រាជបណ្ឌិត្យសភាកម្ពុជា។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ឧកញ៉ា ដែលបានផ្តល់វិភាគទាន សម្រាប់ការសាងសង់ «អគារឥន្ទ្រទេវី» ដែលនឹងបញ្ចប់នៅឆ្នាំ២០២០។ * សម្តេចតេជោ ហ៊ុន សែន លើកឡើងអំពីរាជបណ្ឌិត្យសភាកម្ពុជា ដែលដើមឡើយគឺជាសាលារបស់គណបក្សប្រជាជនកម្ពុជា និងជាជំនួយរបស់វៀតណាម។ * សម្តេចតេជោ ហ៊ុន សែន លើកឡើងអំពីប្រវត្តិអគាររាជបណ្ឌិត្យសភាកម្ពុជា ដែលដើមឡើយគឺជាសាលានយោបាយរបស់គណបក្សប្រជាជនកម្ពុជា…

Details

សម្តេចតេជោ ហ៊ុន សែន សម្ពោធ អគារឥន្ទ្រទេវី នៃ រាជបណ្ឌិត្យសភាកម្ពុជា

គម្រោងអគារឥន្ទ្រទេវី ឡើងតម្លៃលើសការគ្រោងទុក ថ្ងៃនេះ ខ្ញុំពិតជាមានការរីករាយដែលបានមកចូលរួមសម្ពោធដាក់ឱ្យប្រើប្រាស់ នូវអគារឥន្ទ្រទេវី ក៏ដូចជាចូលរួម ដើម្បីនឹងផ្ដល់ជូននូវគោរម្យងារ និងសញ្ញាបត្រ សម្រាប់ជាផ្នែកដែលព្រះរាជទានដោយព្រះមហាក្សត្រ និងការសិក្សានៅទីនេះ។ អនុញ្ញាតឱ្យខ្ញុំយកឱកាសនេះ សុំការអធ្យាស្រ័យពីសំណាក់រាជបណ្ឌិត្យសភា ដែលរយៈ​ពេលកន្លងទៅនេះ ឆ្លងកាត់ថ្ងៃនេះ គឺរយៈពេល ២០ ឆ្នាំ ក៏ប៉ុន្តែ ទោះបីជាបានយកចិត្តទុកដាក់ តែរាជបណ្ឌិត្យ​សភា​របស់យើងគ្មានកន្លែងធ្វើការគ្រប់គ្រាន់ ឱ្យសក្តិសមទៅនឹងស្ថាប័ន ដែលជាស្ថាប័នខួរក្បាលរបស់ជាតិនោះទេ។ ដូច្នេះហើយបានជានៅឆ្នាំ ២០១៧ ខ្ញុំមើលឃើញថា វាមានការចាំបាច់ដើម្បីកសាងនូវអគារមួយសម្រាប់រាជបណ្ឌិត្យសភា។ កាលពីពេលនោះ យើងគូសប្លង់ក្នុងកម្រិតតម្លៃប្រហាក់ប្រហែល ៤ ទៅ ៥ លានដុល្លារទេ ក៏ប៉ុន្តែចេះតែថែមថយចុះឡើងៗ ឥឡូវអគារគឺឡើងតម្លៃទៅដល់ប្រមាណ ១០ លានដុល្លារ ដែលនឹងត្រូវសម្រេចរួចរាល់នៅឆ្នាំ ២០២០ ខាងមុខ។ ពេលនោះយើងនឹងមានកន្លែងធ្វើការគ្រប់គ្រាន់។ សម្រាប់អគារនេះ គឺខ្ញុំបានធ្វើការជាមួយលោកឧកញ៉ា ពង់ ខៀវសែ ដើម្បីសុំការគាំទ្រខាងហិរញ្ញវត្ថុ និងបានប្រសិទ្ធនាមថា អគារឥន្ទ្រទេវី។ សុំយកឱកាសនេះ អរគុណលោកឧកញ៉ា ដែលបានផ្ដល់នូវវិភាគទានសម្រាប់អគារនេះ។ រាជបណ្ឌិត្យសភា ធ្វើការស្រាវជ្រាវផង បណ្តុះបណ្តាលផង ស្ថាប័នស្រាវជ្រាវមួយនេះ មានអាយុកាល…

Details