សម្តេចតេជោ ហ៊ុន សែន៖ ការបបួលភ្នាល់របស់លោក ហ៊ុន ម៉ាណែត ជាមួយទណ្ឌិត សម រង្ស៉ី ពាក់ព័ន្ធសញ្ញាបត្រ West Point ជាការចេញបង្ក្រាបចោរក្បត់ជាតិ

FN ៖ បន្ទាប់ពីលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចតេជោ ហ៊ុន សែន បានប្រកាសបបួលភ្នាល់ជាមួយលោក សម រង្ស៉ី ពាក់ព័ន្ធការចោទប្រកាន់ថា សញ្ញាបត្រពីសាលា West Point របស់លោក ហ៊ុន ម៉ាណែត ក្លែងក្លាយ។ ភ្លាមៗនៅរសៀលថ្ងៃនេះបុរសខ្លាំងនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា ការបបួលភ្នាល់របស់លោក ហ៊ុន ម៉ាណែត ជាមួយទណ្ឌិត សម រង្ស៉ី នេះជាការចេញបង្រ្កាបចោរក្បត់ជាតិ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើ Facebook ផ្លូវការរបស់សម្តេចយ៉ាងដូច្នេះថា «សូមស្តាប់កូនប្រុសខ្ញុំនិយាយទាក់ទងជាមួយការមួលបង្កាច់របស់ ជនក្បត់ជាតិ។ ដល់វេនកូនចេញវាយបង្រ្កាបចោរក្បត់ជាតិ នេះហើយព្រោះគេជាអ្នកចេញវាយកូនមុន»។ ខាងក្រោមជាខ្លឹមសារទាំងស្រុងរបស់លោក ហ៊ុន ម៉ាណែត រៀបរាប់នៅលើ Facebook ផ្លូវការរបស់លោកនាពេលថ្ងៃត្រង់ទី៣០ ខែកញ្ញា ឆ្នាំ២០១៩៖ តើលោក សម រង្ស៊ី ហ៊ានភ្នាល់គ្នាជាមួយខ្ញុំដើម្បីការពារសម្តីរបស់លោកទេ? ការភ្នាល់គ្នាជាសាធារណៈ ជារឿងមួយដែលខ្ញុំមិនសូវដែលចង់ធ្វើទេ…

Details