សុន្ទរកថា និងការដកស្រង់សេចក្តីអធិប្បាយ ពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី ៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារ សម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV) ក្រោមប្រធានបទ «ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេស CLMTV កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គម»

សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ឯកឧត្តមរដ្ឋមន្ត្រីការងារនៃប្រទេសឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម ឯកឧត្តម លោកជំទាវ ឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូត ភ្ញៀវជាតិ និងអន្តរជាតិ ឯកឧត្តម លោកជំទាវ លោក លោកស្រី អង្គពិធីទាំងមូល ជាទីមេត្រី ! ថ្ងៃនេះ ខ្ញុំមានកិត្តិយស និងសេចក្តីរីករាយដោយបានចូល រួមក្នុងពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី ៣ ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងារសម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម (CLMTV) ក្រោមប្រធានបទ «ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេស CLMVT កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គម» ដែលប្រារព្វឡើងយ៉ាងឧឡារិកនាពេលនេះ ។ [ចាប់ផ្តើមសេចក្តីអធិប្បាយ] កាលពីមុននេះ យើងនិយាយត្រឹមតែពាក្យថា CLMV ប៉ុន្តែឥឡូវនេះ យើងមិនអាចបោះបង់ចោលមិត្តថៃ ដែលនៅក្នុងក្របខណ្ឌ ACMECS ជាមួយគ្នាផង មហាអនុតំបន់ជាមួយគ្នាផង ភូមិសាស្រ្តជាប់ជាមួយគ្នាផង។ ឥឡូវហ្នឹងឡើងដល់ CLMTV មិនមែនបានសេចក្តីថាចូលក្រោយបានជា T នៅក្រោយទេ ព្រោះធម្មតាវៀតណាម V នៅក្រោយគេ កាលណាតែប្រជុំគឺវៀតណាមតែងតែអានសុន្ទរកថាក្រោយគេ ព្រោះអាហ្នឹងលំដាប់អក្សរយ៉ាងម៉េច។ ប៉ុន្តែ នៅក្នុងចំណោមហ្នឹង កម្ពុជា(ដើមគេ)។ ក្នុងអាស៊ាន ប្រ៊ុយណេ គាត់មានអាទិភាពអក្សរ B ដល់កម្ពុជាបន្តមក C ដូច្នេះ លំដាប់ទី ២ នៅក្នុងចំណោមអាស៊ាន។ [ចប់សេចក្តីអធិប្បាយ] ខ្ញុំសូមស្វាគមន៍ ​និងថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រីការងារ នៃប្រទេសឡាវ មីយ៉ាន់ម៉ា ថៃ វៀតណាម ឯកឧត្តម…

Details

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ ក្នុងក្របខ័ណ្ឌ CLMTV នៅខេត្តសៀមរាប

FN ៖ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ ក្នុងក្របខណ្ឌក្រុមប្រទេស CLMTV រួមមាន៖ កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម ក្រោមប្រធានបទ «ការឆ្ពោះទៅកាន់កិច្ចគាំពារពលករទេសន្តរប្រវេសន៍នៅក្នុងប្រទេស CLMTV៖ កិច្ចសហប្រតិបត្តិការវិស័យសន្តិសុខសង្គម» ដែលកម្មវិធីនេះត្រូវបានរៀបចំ នៅសណ្ឋាគារអប្សរាផាឡេស ខេត្តសៀមរាប។ ខាងក្រោមជាប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖ * សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសុន្ទរកថា បើកសន្និសីទថ្នាក់រដ្ឋមន្ត្រីការងារលើកទី៣ ក្នុងក្របខ័ណ្ឌ CLMTV * សម្តេចតេជោ ហ៊ុន សែន លើកឡើងថា កាលមុនយើងមានតែ CLMV តែពេលនេះ យើងមិនអាចបោះបង់ចោលថៃទេ ហើយបានក្លាយទៅជា CLMTV * សម្ដេចតេជោ កោតសរសើរក្រសួងការងារកម្ពុជា ដែលបានធ្វើការយ៉ាងល្អជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីរៀបចំកិច្ចប្រជុំមន្ដ្រីជាន់ខ្ពស់ការងារលើកទី៣ និងរដ្ឋមន្ដ្រីការងារលើកទី៥ *…

Details