សន្និសីទសារព័ត៌មានរួមគ្នា រវាងសម្តេចតេជោ និងឯកឧត្តមនាយករដ្ឋមន្រ្តីម៉ាឡេស៊ី មហាធៀរ មហាម៉ាត់

ឯកឧត្ដម លោកជំទាវ លោក លោកស្រី ​អ្នកសារព័ត៌មានជាទីមេត្រី! ខ្ញុំ និងឯកឧត្តមបណ្ឌិត មហាធៀរ មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី ទើបនឹងបានបញ្ចប់កិច្ចពិភាក្សាទ្វេភាគី ក្រោមបរិយាកាសរីករាយ ស្និទ្ធស្នាល និងភាតរភាព។ ជាបឋម ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តមនាយករដ្ឋមន្រ្តី មហាធៀរ មហាម៉ាត់ ដែលបានផ្ដល់កិត្តិយសអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការក្នុងថ្ងៃនេះ ដែលជាទស្សនកិច្ចផ្លូវការលើកទីមួយរបស់ឯកឧត្ដមនៅព្រះរាជាណាចក្រកម្ពុជា ក្នុងអាណត្តិបច្ចុប្បន្ន។ ខ្ញុំមានសេចក្ដីរីករាយ និងសូមវាយតម្លៃខ្ពស់ចំពោះទស្សនកិច្ចផ្លូវការជាប្រវត្តិសាស្រ្តនាពេលនេះ។ ទស្សនកិច្ចនេះ គឺជាតឹកតាង​បង្ហាញពីមិត្តភាព សាមគ្គីភាព និងភាពរឹងមាំ នៃទំនាក់ទំនងទ្វេភាគីកម្ពុជា-​ម៉ាឡេស៊ី។ ខ្ញុំសូមអបអរសាទរយ៉ាងកក់ក្តៅចំពោះសមិទ្ធផលដ៏ធំធេង ដែលប្រទេសម៉ាឡេស៊ីសម្រេចបានក្រោមមាគ៌ាដឹកនាំដ៏ក្លៀវក្លារបស់ឯកឧត្ដមនាយករដ្ឋមន្រ្តី។ ខ្ញុំជឿជាក់ថា ជាមួយនឹងសន្ទុះនៃការអភិវឌ្ឍ និងគោលដៅទំនើបកម្ម ព្រមទាំងគោលនយោបាយអភិវឌ្ឍន៍លើគ្រប់វិស័យ ប្រទេសម៉ាឡេស៊ីនឹងសម្រេចបានគោលដៅឈានទៅរកឋានៈជាប្រទេសអភិវឌ្ឍន៍ ជាខ្លាសេដ្ឋកិច្ចក្នុងតំបន់អាស៊ី ហើយនិងចូលរួមដើរតួនាទីកាន់តែសកម្ម និងសំខាន់ថែមទៀតនៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ ឆ្លៀតក្នុងឱកាសនេះផងដែរ ខ្ញុំសូមអបអរសាទរផងដែរ ទិវាបុណ្យជាតិ​​ឯករាជ្យលើកទី ៦២ របស់ម៉ាឡេស៊ី ក៏ដូចជាទិវាផ្សារភ្ជាប់ទំនាក់ទំនងការទូតរវាងកម្ពុជា និងម៉ាឡេស៊ី ដែលជាព្រឹត្តិការណ៍កើតឡើងនៅថ្ងៃតែមួយ គឺ ៣១ ខែ សីហា ឆ្នាំ…

Details

មេដឹកនាំកំពូលកម្ពុជា-ម៉ាឡេស៊ី អញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន២ និងធ្វើសន្និសីទសារព័ត៌មានបង្ហាញពីលទ្ធផលនៃជំនួប

photo_2019-09-03_15-12-59FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងលោក មហាធា មហាម៉ាត់ (Mahathir Mohamad) នាយករដ្ឋមន្រ្តីម៉ាឡេស៊ី បានអញ្ជើញជាអធិបតីភាពរួមគ្នា ក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមចំនួន២របស់កម្ពុជា-ម៉ាឡេស៊ី និង បានធ្វើសន្និសីទសារព័ត៌មានបង្ហាញពីលទ្ធផលនៃជំនួប នៅវិមានសន្តិភាព ក្រោយពីកិច្ចពិភាក្សាបានបញ្ចប់។

កិច្ចព្រមព្រៀងទាំងពីរនេះ រួមមាន៖

១៖ កិច្ចព្រមព្រៀងស្ដីពីការលុបបំបាត់យកពន្ធត្រួតស៊ីគ្នា លើកលែងពន្ធលើប្រាក់ចំណូល និង ការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ចុះហត្ថលេខាដោយលោក អូនព័ន្ធ មុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក សៃហ្វូឌីន អាប់ឌុលឡា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី។

២៖ អនុស្សារណៈស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ចុះហត្ថលេខាដោយ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា និងលោក សៃហ្វូឌីន អាប់ឌុលឡា រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី។