ទេសរដ្ឋមន្ដ្រី គន់ គីម ចុះពិនិត្យការធ្វើផ្ទះជូនអតីតយុទ្ធជន នៅស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ និងប្រាប់សមាជិកដែលគ្មានផ្ទះ និងដីអាចស្នើសុំបាន

FN ៖ ទេសរដ្ឋមន្ដ្រី គន់ គីម អគ្គលេខាធិការ សមាគមអតីតយុទ្ធជនកម្ពុជា នៅព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៩នេះ បានបន្ដចុះពិនិត្យការសាងសង់ផ្ទះ ជូនអតីតយុទ្ធជនកម្ពុជា នៅស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យ ដើម្បីត្រៀមនឹងបញ្ចប់ទាំងស្រុង ប្រមាណ២០០ខ្នង នៅចុងខែធ្នូ ឆ្នាំ២០១៩ខាងមុខ។ ទេសរដ្ឋមន្ដ្រី គន់ គីម ក្នុងឱកាសចុះពិនិត្យនៅព្រឹកមិញនេះ បានឲ្យដឹងថា រហូតមកដល់ពេលនេះ ដំណើរការសាងសង់ផ្ទះជូនអតីតយុទ្ធជនកម្ពុជា ដើម្បីមករស់នៅក្នុងស្រុកចុងកាល់ ខេត្តឧត្ដរមានជ័យនេះ បានបញ្ចប់រួចរាល់ប្រមាណ១៥០ខ្នងផ្ទះហើយ។ លោក គន់ គីម បន្ថែមទៀតថា ក្នុងចំណោមផ្ទះដែលធ្វើរួចរាល់ សមាគមក៏បានប្រគល់ជូនសមាជិកជាបណ្ដើរៗផងដែរ ដើម្បីចូលស្នាក់នៅ។ អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានបញ្ជាក់ថា សម្រាប់ផ្ទះជាង២០០ខ្នង ដែលសាងសង់នៅស្រុកចុងកាល់នេះ ដើម្បីត្រៀមចែកជូនសមាជិកអតីតយុទ្ធជន ដែលមានជីវភាពលំបាក ពោលគ្មានដី គ្មានផ្ទះសម្បែងពិតប្រាកដ ដើម្បីស្នាក់នៅ។ បើតាមលោក គន់ គីម ផ្ទះនៅតំបន់នេះ ១០០ខ្នង នឹងត្រូវប្រគល់ជូនអតីតយុទ្ធជននៅរាជធានីភ្នំពេញ ចំនួន១០០គ្រួសារ ដោយឡែក ផ្ទះដែលនៅសល់ផ្សេងទៀត នឹងត្រូវប្រគល់ជូនខេត្តឧត្តរមានជ័យ ចំនួន៥០ខ្នង…

Details

លទ្ធផលនៃកិច្ចប្រជុំសមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ (ដកស្រង់ពីហ្វេសប៊ុកសម្ដេចតេជោ)

នៅវិមានសន្តិភាព នាព្រឹកថ្ងៃពុធ ១៣ រោច ខែស្រាពណ៍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី​ ២៨ ខែសីហា ឆ្នាំ ២០១៩ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបប្រជុំជាមួយសមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ ដើម្បីពិនិត្យការងាររយៈពេល ១២ ខែ ក្នុងការរកចំណុចកែលំអ និងជំរុញប្រសិទ្ធភាពការងាររបស់ឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់។ កិច្ចប្រជុំនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នឹងផ្តល់នូវទស្សនវិស័យ ក៏ដូចជាចក្ខុវិស័យមួយចំនួនសម្រាប់ការអនុវត្តការងាររបស់ឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ ហើយកិច្ចប្រជុំ ក៏បានផ្ដល់ឱកាសឱ្យសមាជិកទាំងអស់ចូលរួមជាយោបល់ស្ថាបនា និងសំណូមពរផងដែរ។ ក្នុងរយៈពេល ១២ ខែកន្លងទៅនេះ សមាជិកឧត្តមក្រុមប្រឹក្សា ពិគ្រោះ និងផ្តល់យោបល់ បានបំពេញការងាររបស់ខ្លួន និងបានធ្វើរបាយការណ៍ជូនសម្ដេចតេជោផងដែរ ហើយរយៈពេលកន្លងមកនេះ គឺសមាជិកបានបំពេញបេសកកម្មប្រមូលទិន្នន័យដល់មូលដ្ឋានផ្ទាល់គឺមានចំនួន ២៩៥ លើក ហើយបានដាក់ជូនសម្តេចតេជោចំនួន ២៥១ លើក…

Details

សម្តេចតេជោ ហ៊ុន សែន អបអរសាទរកីឡាករតៃក្វាន់ដូ ប៉ាល់ ជីវ័ន្ត ដណ្តើមបានមេដាយមាស កម្រិតពិភពលោក

FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅរសៀលថ្ងៃនេះ បានសម្តែងការអបអរសាទរចំពោះកីឡាករតៃក្វាន់ដូ ប៉ាល់ ជីវ័ន្ត ដែលប្រកួតដណ្តើមបានមេដាយមាសពីការប្រកួតកីឡាតេខ្វាន់ដូកម្រិតអន្តរជាតិ (ITF) លើកទី២១ នៅប្រទេសប៊ុលហ្គារី។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា នេះជាមោទនភាពថ្មីមួយទៀត ដែលកូនខ្មែរបានដណ្តើមយកមេដាយមាសកម្រិតពិភពលោកជូនដល់ជាតិមាតុភូមិ។ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បញ្ជាក់លើយ៉ាងដូច្នេះថា «សូមអបអរសាទរដល់កីឡាករតៃក្វាន់ដូកម្ពុជា កីឡាករ ប៉ាល់ ជីវ័ន្ត ដែលបានទទួលបានមេដាយមាសកម្រិតពិភពលោកពីការប្រកួត 21st ITF (Taekwon-Do World Championship) 2019 (International Taekwon-Do Federation) នៅទីក្រុង Plovdiv ប្រទេសប៊ុលហ្គារី (Bulgaria) ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី ២៤ ខែសីហា ដល់ ថ្ងៃទី៣០ ខែ សីហា ឆ្នាំ ២០១៩។ នេះគឺជាមោទនភាពថ្មីមួយទៀតដែលកូនខ្មែរបានដណ្តើមយកមេដាយមាសកម្រិតពិភពលោកជូនដល់ជាតិមាតុភូមិ»។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានស្នើកីឡាករ កីឡាការនីកម្ពុជា ព្យាយាមហ្វឹកហាត់បន្ថែម…

Details