នាយកអង្គការសុខភាពពិភពលោក៖ ពលរដ្ឋកម្ពុជាមានអាយុវែងជាងមុន គ្រាប្រទេសមានវឌ្ឍនភាពខ្ពស់

FN ៖ លោកវេជ្ជបណ្ឌិត តាកិស៊ី កាសៃ (Takeshi Kasai) នាយកអង្គការសុខភាពពិភពលោក (WHO) ប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក បានកត់សម្គាល់ឃើញថា ប្រទេសកម្ពុជាមានការរីកចម្រើនខ្លាំងក្នុងរយៈពេលប្រមាណ២ទសវត្សរ៍ចុងក្រោយនេះ ហើយភាពរគចម្រើនរបស់កម្ពុជា បានធ្វើឱ្យប្រជាពលរដ្ឋមានអាយុកាន់តែវែងជាងមុនផងដែរ។ ក្នុងលើកឡើងរបស់នាយកអង្គការសុខភាពពិភពលោក បានធ្វើឡើងក្នុងពេលរូបលោកត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារនៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៩នេះ។ លោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ បានប្រាប់ក្រុមអ្នកព័ត៌មានឲ្យដឹងថា ក្នុងជំនួបនោះលោកវេជ្ជបណ្ឌិតកាសៃ បានជម្រាបសម្តេចតេជោថា លោកបានមកទស្សនកិច្ចនៅកម្ពុជា កាលពីទសវត្សរ៍ឆ្នាំ២០០០ ដោយលោកសង្កេតឃើញថា កម្ពុជាមានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័ស និងជឿនលឿនជាទីបំផុត។ លោកវេជ្ជបណ្ឌិត តាកិស៊ី កាសៃ បន្ថែមថា តាមរយៈការរីកចម្រើននេះ ប្រជាជនកម្ពុជាបច្ចុប្បន្ន មានអាយុវែងជាងកាលពីទសវត្សរ៍មុន។ ក្នុងជំនួបនេះលោកបានបញ្ជាក់ជូនសម្ដេចផងដែរថា ឥឡូវនេះពិភពលោកទាំងមូលកំពុងតែស្ថិតក្នុងដំណាក់កាលអន្តរកាលមួយ ក្នុងការដោះស្រាយបញ្ហាជំងឺរាតត្បាតបែបបុរាណទៅជាជំងឺបែបសម័យ គ្រាប្រជាជនឈានទៅមានជំងឺប្លែកៗ ដូចជាជំងឺទឹកនោមផ្អែម លើសឈាមជាដើម។ លើសពីនេះទៀត ក៏មានជំងឺដែលមានលក្ខណៈពិបាកព្យាបាលជាងពេលមុន ដូចជាជំងឺប៉េស្ត និងជំងឺដទៃផ្សេងទៀត។ ឆ្លើយតបបញ្ហានេះ លោកនាយកអង្គការសុខភាពពិភពលោក បានជម្រាបសម្តេចតេជោថា…

Details