មន្រ្តីសុខាភិបាល និងកាកបាទក្រហមកម្ពុជាខេត្តព្រះសីហនុ បើកយុទ្ធនាការដាក់ថ្នាំអាប៊ែតលុបបំបាត់មូលខ្លា ជូនបងប្អូនប្រជាពលរដ្ឋទូទាំងខេត្ត

FN ៖ ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជំងឺគ្រុនឈាម សាខាកាកបាទក្រហមខេត្ដ សហការជាមួយមន្ទីរសុខាភិបាល ខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ បានបើកយុទ្ធនាការដាក់ថ្នាំអាប៊ែត ដើម្បីសម្លាប់ដង្កូវទឹកបំបាត់មូសខ្លាកាត់បន្ថយ ក៏ដូចជា បំបាត់នូវជំងឺគ្រុនឈាម ដល់កុមារ ក៏ដូចជាមនុស្សចាស់ ដែលកំពុងទទួលរងនូវគ្រោះថ្នាក់ ដោយ សារមូសខ្លាខាំ។ ពិធីនេះមានការចូលរួមពីលោក ម៉ាង ស៊ីណេត អនុប្រធានសាខាកាកបាទក្រហម និងជាអភិបាលរងខេត្តព្រះសីហនុ ព្រមទាំងមានការចូលរួមពីសមាជិក-សមាជិកាសាខាកាកបាទក្រហមខេត្ត ប្អូនៗយុវជនស្ម័គ្រចិត្ត របស់សាខាកាកបាទក្រហមខេត្ត រួមជាមួយនឹងបងប្អូនប្រជាពលរដ្ឋជាង ១០០នាក់។ ក្នុងឱកាសនោះ លោកអភិបាលរងខេត្ត បានលើកឡើងថា ដោយមានការយកចិត្តទុកដាក់ពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា សម្ដេច តែងតែគិតគូរចំពោះសុខទុក្ខ របស់បងប្អូនប្រជាពលរដ្ឋ ជាពិសេសនៅឆ្នាំនេះ ជំងឺគ្រុនឈាម បាននិងកំពុងកើតមានដល់កុមារ ក៏ដូចជាមនុស្សចាស់ ស្ទើរទូទាំងប្រទេស ដែលបាននិងកំពុងទទួលរងនូវជំងឺគ្រុនឈាមនេះ។ លោកបន្ដថា សម្ដេចតែងតែគិតគូរយកចិត្តទុកដាក់ ជាមួយបងប្អូនប្រជាពលរដ្ឋ ដោយមិនប្រកាន់រើសអើងវណ្ណៈ ជាតិសាសន៍ ពណ៌សម្បុរ ឬនិន្នាការនយោបាយអ្វីឡើយ និងសូមឲ្យក្រុមគ្រួសារ សាច់ញាតិជនរងគ្រោះ ដែលជួបនូវជំងឺគ្រុនឈាមទូទាំងប្រទេសបានឆាប់ជាសះស្បើយពីជំងឺ។…

Details

សម្តេចតេជោ ហ៊ុន សែន៖ គណនី Facebook ប្រឌិតព័ត៌មានអាក្រក់ពីស្ថានភាពសុខភាពនាយករដ្ឋមន្ត្រី ជាបទល្មើសព្រហ្មទណ្ឌ

photo_2019-07-12_18-55-53FN ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា គណនី Facebook ទាំងឡាយណាដែលប្រឌិតព័ត៌មានអាក្រក់លើស្ថានភាពសុខភាពរបស់នាយករដ្ឋមន្ត្រីនៅក្នុងតំណែងនាំឱ្យមានការជ្រួលច្របល់មតិសាធារណៈប៉ះពាល់ដល់សន្តិសុខជាតិ គឺជាការប្រព្រឹត្តនូវបទល្មើសព្រហ្មទណ្ឌ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ដូច្នេះក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីនាព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩នេះ។

លោក ផៃ ស៊ីផាន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ប្រាប់អង្គភាពព័ត៌មាន Fresh News យ៉ាងដូច្នេះ «កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ប្រសិនបើគណនីហ្វេសប៊ុកណាមួយប្រឌិតបំភ្លៃព័ត៌មាន (Fake News) ដែលធ្វើឱ្យមានការជ្រួលច្របល់មតិសាធារណៈជាហេតុផលធ្វើឱ្យប៉ះពាល់ដល់សន្តិសុខជាតិ ដោយប្រឌិតស្ថានភាពអាក្រក់ពីសុខភាពរបស់នាយករដ្ឋមន្រ្តី នៅក្នុងតំណែង គឺជាបទល្មើសព្រហ្មទណ្ឌ។ រាជរដ្ឋាភិបាល និងចាត់វិធានការយ៉ាងម៉ឹងម៉ាត់ចំពោះសកម្មភាពឧក្រិដ្ឋនេះ»។

ជាការកត់សម្គាល់ការដាក់ចេញវិធានការច្បាប់ចំពោះជនបំភ្លៃព័ត៌មានពាក់ព័ន្ធសុខភាពរបស់នាយករដ្ឋមន្ត្រីនេះ បានធ្វើឡើងបន្ទាប់ពីមានជនទុច្ចរិតមួយចំនួននៅលើបណ្តាញសង្គម Facebook តែងតែបង្ហោះព័ត៌មានប្រឌិត និងប្រមាថមកលើអាយុជីវិតរបស់នាយករដ្ឋមន្ត្រីនៃកម្ពុជា។ ជាក់ស្តែងកាលពីសប្តាហ៍កន្លងទៅនេះ គ្រាន់តែសម្តេចតេជោនាយករដ្ឋមន្ត្រីអញ្ជើញចេញទៅពិនិត្យសុខភាពនៅប្រទេសសិង្ហបុរី មានក្រុមជនទុច្ចរិតលើបណ្តាញសង្គមបង្ហោះព័ត៌មានបំភ្លៃការពិតជាច្រើនពាក់ព័ន្ធសុខភាពរបស់សម្តេច។ ការបង្ហោះសារប្រឌិតរបស់ក្រុមជនទុច្ចរិតនេះ ត្រូវបានគេចាត់ទុកជាការប្រមាថដល់អាយុជីវិតរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងត្រូវបានមើលឃើញថា មានចេតនាបង្កឱ្យមានភាពចលាចលនៅក្នុងប្រទេសផងដែរ៕