សុន្ទរកថា ក្នុងកម្មវិធីព្រឹតិ្តការណ៍សង្គម-វប្បធម៌ នៅទីស្នាក់ការអង្គការពាណិជ្ជកម្មពិភពលោក

ឯកឧត្តម រ៉ូប៊ែតូ អាហ្សេវ៉េដូ (Roberto Azevedo) អគ្គនាយកអង្គការពាណិជ្ជកម្មពិភពលោក ឯកឧត្តម លោកជំទាវ លោក លោកស្រី! ខ្ញុំពិតជាមានសេចក្តីរីករាយជាអនេក ដែលកម្ពុជាត្រូវបានផ្តល់កិត្តិយសដ៏ឧត្តុងឧត្តម ឲ្យធ្វើជាម្ចាស់កម្មវិធីសង្គម-វប្បធម៌នេះ។ ខ្ញុំសូមកោតសរសើរចំពោះលេខាធិការដ្ឋាន WTO ដែលបានសហការជាមួយក្រសួង ពាណិជ្ជកម្ម និងស្ថានបេសកកម្មកម្ពុជាប្រចាំ WTO រៀបចំកម្មវិធីដ៏វិសេសវិសាល នៅទីកន្លែងដ៏ស្រស់ ស្អាតនេះ។ ទន្ទឹមនេះ ខ្ញុំសូមអរគុណដល់ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលបានចំណាយ ពេលវេលាដ៏មានតម្លៃចូលរួមក្នុងកម្មវិធីជួបជុំនេះ។ ខ្ញុំពិតជាមានមោទនភាពយ៉ាងខ្លាំង ដែលឯកឧត្តម រ៉ូប៊ែតូ អាហ្សេវ៉េដូ បានលើកទឹកចិត្តដល់កម្ពុជា ក្នុងជំនួបទ្វេភាគី កាលពីខែតុលា ឆ្នាំ ២០១៨ និងក្នុងជំនួបកាលពីព្រឹកមិញនេះ ដោយបានបញ្ជាក់ថា ទោះបី ស្ថិតក្នុងឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួចក្តី តែកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងអាស៊ាន និងក្នុង WTO ជាពិសេស ​បានធ្វើជាអ្នកសម្របសម្រួលបណ្តាប្រទេសអភិវឌ្ឍន៍តិចតួចពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០១៨ ប្រកបដោយជោគជ័យ។ ជាការពិត ក្នុងនាមជាប្រទេសដែលមានសេដ្ឋកិច្ចតូច កម្ពុជាជឿលើអត្ថ ប្រយោជន៍នៃសកលភាវូបនីយកម្ម…

Details